ចង់ធ្វើឪពុកម្ដាយល្អ អ្នកគួរមានគុណសម្បត្តិអ្វីខ្លះ?
20
មានសុខភាពល្អ គឺជាកត្តាដ៏សំខាន់ នៅពេលដែលអ្នកកំពុងតែមានគម្រោងចង់បានកូន។ សុខភាពរបស់ដៃគូអ្នក ក៏ជាកត្តាសំខាន់មួយដែលអ្នកគួរយកចិត្តទុកដាក់។ ភាពរឹងមាំ និងការមានសុខភាពល្អ ទាំងស្វាមី និងភរិយា គឺធ្វើឱ្យជៀសផុតពីបញ្ហានានា មកលើការមានផ្ទៃពោះរបស់អ្នក ទាំងអំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលសម្រាល។ ការចង់ក្លាយទៅឪពុកម្តាយមួយរូប គឺនឹងត្រូវមានគម្រោងទៅមុខជាច្រើន ដូចដែលអ្នកអាចធ្វើបាន។
ការផ្លាស់ប្តូររបៀបនៃការរស់នៅរបស់អ្នក រឿងទាំងអស់ដែលអ្នកបានទទួលយកសម្រាប់ជីវិតរបស់អ្នក និងអ្វីដែលអ្នកធ្វើ អាចជះឥទ្ធិពលចំពោះការមកដល់នៃកូនរបស់អ្នក។ ដូច្នោះហើយ អ្នកត្រូវតែមានការផ្លាស់ប្តូររបៀបនៃការរស់នៅរបស់អ្នក និងត្រៀមអ្វីជាច្រើនសម្រាប់ការមកដល់របស់ពួកគេដូចជា ៖
- ពេលវេលា ៖ ទារក និងកុមារត្រូវការពេលវេលាច្រើន និងការយកចិត្តទុកដាក់មួយជាកត្តាចាំបាច់។
- ការចំណាយ ៖ ចំពោះអ្វីដែលអ្នកបានសន្សំ អ្នកនឹងប្រហែលជាត្រូវការចំណាយមួយចំនួនលើអ្វីដែលអ្នកត្រូវធ្វើ ជាមួយកូនរបស់អ្នក។
- ទំនាក់ទំនង ៖ វាជាការល្អដែលអ្នកគួរមានមិត្តភាពថ្មីមួយចំនួន ជាមួយនឹងឪពុកម្តាយផ្សេងទៀត ប្រសិនបើអ្នកអាចធ្វើបាន ដែលពួកគេនឹងអាចពន្យល់ណែនាំបទពិសោធន៍ផ្សេងៗទៀត។
- ការជក់បារី ៖ នេះគឺជាផ្នែកមួយដ៏មានគ្រោះថ្នាក់បំផុត ចំពោះអ្នក និងកូនរបស់អ្នកដែលមិនទាន់កើត។ ដូច្នេះ អ្នកគួរបញ្ឈប់វាទៅ។
- ជាតិអាល់កុល ៖ នេះគឺជាការពុលមួយប្រភេទ ដែលអាចធ្វើឱ្យខូចមេជីវិតឈ្មោល និងមេជីវិតញី មុនពេលដែលការបង្ករកំណើតបានកើតឡើង ក៏ដូចជាការអភិវឌ្ឍរបស់អំប្រ៊ីយ៉ុង។ ដូច្នេះ អ្នកគួរបញ្ឈប់ការសេពគ្រឿងស្រវឹង។
- ឱសថ ៖ អ្នកគួរតែលេបតែថ្នាំណាដែលចាំបាច់ប៉ុណ្ណោះ ប្រសិនបើអ្នកមានគម្រោងចង់បានកូន និងកំពុងតែមានកូនហើយ។ ថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការផលិត មេជីវិតឈ្មោល។
- របបអាហារ និងការហាត់ប្រាណ ៖ ទាំងពីរនេះមានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នក និងសុខភាពរបស់កូនរបស់អ្នក។ អ្នកគួរធ្វើឱ្យល្អបំផុតក្នុងការបរិភោគរបបអាហារដែលមានតុល្យភាពមួយសមរម្យ ដូចជាអាហារដែលមានកម្រិតជាតិខ្លាញ់ទាប និងរួមបញ្ចូលទាំងការបរិភោគយ៉ាងហោចណាស់ ឱ្យបានប្រាំចំណិតនៃផ្លែឈើស្រស់ និងបន្លែមួយចំនួនក្នុងមួយថ្ងៃ។
- អាយុ ៖ ប្រសិនបើអ្នករឹងមាំ និងមានសុខភាពល្អ នោះវាគ្មានបញ្ហាទេ សម្រាប់ការមានកូនរបស់អ្នកក្នុងវ័យ ៣០ ឬ ៤០ ឆ្នាំរបស់អ្នក៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ភ្លក់រសជាតិ ប្រហុកខ្ទិះសាច់មាន់ និងបង្គា នៅ សិក្រឹត រេស៊ីពី (Secret Recipe)
- រូបភាពដ៏ស្រស់ស្អាតសម្រាប់ថ្ងៃនៃសេចក្តីស្រឡាញ់
- ដឹងទេថាមុខងាររបស់ពងស្វាសមានអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!