ធ្វើម៉េចទៅ បើចេះតែឃ្លានរហូតអញ្ចឹង?
27
ក្មេងៗជំទង់ជាច្រើន តែងពោលប្រាប់ពួកយើងពីការមានអារម្មណ៍ឃ្លានរបស់ពួកគេ គ្រប់ពេលវេលា។ ក្មេងជំទង់ខ្លះទៀត ដែលជាពពួកក្មេងដែលកំពុងមានការលូតលាស់ខ្លាំង គឺតែងត្រូវការថាមពលច្រើនជាងក្មេងធម្មតា និងប្រហែលជាត្រូវការថាមពលបន្ថែមទៀតជាច្រើនផងដែរ។
ប្រូតេអ៊ីន និងជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏ល្អ និងអាចទប់ទល់ការឃ្លានរបស់អ្នកបាន ដូច្នេះហើយ អ្នកត្រូវប្រាកដចិត្តលើខ្លួនឯងថា អ្នកបានទទួលទានពួកវាគ្រប់គ្រាន់រាល់ពេលដែលអ្នកទទួលទានអាហារ និងអាហារសម្រន់។ ប្រូតេអ៊ីន មាននៅក្នុងពពួកសាច់ក្រហម ត្រី ស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ាត សណ្តែក គ្រាប់ធញ្ញជាតិ សណ្តែកដី តៅហ៊ូ និងអាហាររបស់អ្នកតមសាច់ជាច្រើន។ ជាតិសរសៃ មាននៅក្នុងផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម។
អ្នកត្រួវតែព្យាយាមទទួលទានប្រូតេអ៊ីន និងជាតិសរសៃឱ្យបានច្រើនបន្ថែមទៀត ប្រសិនជាការឃ្លានរបស់អ្នកនៅតែបន្ត។ ជាឧទាហរណ៍ អ្នកធ្លាប់តែទទួលទានអាហារជាមួយនឹងនំបុ័ង និងទឹកផ្លែឈើច្របាច់ សម្រាប់អាហារពេលព្រឹក។ បើអញ្ចឹងនោះ អ្នកគួរតែព្យាយាមសាកល្បងនំបុ័ងជាមួយនឹងចេក ឬស៊ុតចៀន និងបន្ថែមផ្លែឈើ ព្រោះវាធ្វើឱ្យអ្នកឆ្អែតបានយូរ៕
ប្រភព ៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ពាក្យមួយចំនួនដែលមិនត្រូវអោយមានក្នុងប្រវត្តិរូបរបស់អ្នក
-
ឈឺសុដន់ បង្កឡើងដោយសារបញ្ហាអ្វីខ្លះ?
-
ជំងឺសរសៃប្រសាទ ដោយសារជំងឺទឹកនោមផ្អែម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!