តើ​ធ្វើ​ដូចម្តេច​ដើម្បី កែ​ទម្លាប់​ខាំ​ក្រចក​?

 
 

យwww.health.com.khថ្ងៃទី22 វិច្ឆកា ឆ្នាំ2014

 3

​កុមារ​ជា​ច្រើន តែង​មាន​ទម្លាប់​ខាំ ក្រចក ។ ប៉ុន្តែ សម្រាប់ វ័យ​ជំទង់ និង​មនុស្សពេញវ័យ​ខ្លះ ក៏​នៅតែ​មាន​ទម្លាប់​អាក្រក់​នេះដែរ​។  ខាងក្រោម​នេះ ជា​តិច​និច​មួយចំនួន ដែល​អាច​ជួយ​ឱ្យ​អ្នក​កែ​ទម្លាប់​ដ៏​អាក្រក់​នេះ​បាន ៖

  • ​លាប​ក្រចក​របស់​អ្នក ជាមួយនឹង​ថ្នាំ​ក្រចក​ដែល​មាន​រសជាតិ​ជូរ​ចត់ ឬ​អាក្រក់​ជាង​នេះ ដើម្បី​បំបាក់ទឹកចិត្ត​អ្នក​ពី​ការ​ទម្លាប់​ខាំ​។ អ្នក​ក៏​អាច​ប្រើ​ជាមួយ​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ថ្លា ឬ​ពណ៌​ផ្សេងទៀត ដើម្បី​ការពា​រការ​ខាំ​ក្រចក​។​
  • ​កាត់​ក្រចក​ឱ្យ​ខ្លី នោះ​អ្នកនឹង​អាច​កាត់បន្ថយ​ការ​ខាំ​បាន​មួយកម្រិត​។ 
  • ​រក្សាទុក​ក្រចក​របស់​អ្នក​ឱ្យ​មាន​សោ​ភណ្ឌ​ភាព និង​គួរឱ្យ​ទាក់ទាញ នោះ​អ្នក​នឹង​មិន​អាច​ទៅ​ខាំ​វា​ទេ​។​
  • ​ប្រើ​បច្ចេកទេសៗ​ផ្សេងទៀត ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​។ សូម​ព្យាយាម​ហាត់​យូហ្កា ធ្វើ​អារម្មណ៍​ឱ្យ​ស្ងប់ ហើយ​ដកដង្ហើម​ឱ្យ​វែងៗ​ឬ លេង​បោះ​បាល់ ដើម្បី​បន្ធូរ​អារម្មណ៍ និង​ភាព​តានតឹង​របស់​អ្នក​។​
  • ​បិត​ជ័រកៅស៊ូ នៅ​ជុំវិញ​ក្រចក​របស់​អ្នក នោះ​វា​នឹង​អាច​ការពារ​បាន នៅពេល​ដែល​អ្នក ចង់​ខាំ​វា​។​
  • ​ប្រសិនបើ​អ្នក​បាន​ព្យាយាម​បច្ចេកទេស​ទាំងនេះហើយ ប៉ុន្តែ គ្មាន​អ្វី​បាន​ផល សូម​អ្នក ពាក់​ស្រោមដៃ ឬ​ដាក់​បង់​រុំ​ជុំវិញ​ម្រាមដៃ​របស់​អ្នក​។ ដូច្នេះ ក្រចក​របស់​អ្នក​នឹងមិន ត្រូវបាន​អ្នក​ខាំ​ទេ​។​

​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​អ្នកឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ត ប្រសិនបើ​ការ​ខាំ​នៅតែ​បន្ត​កើតមាន រួម​ជាមួយនឹង​ការបារម្ភ និង​ភាព​តានតឹង​។ វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ផ្លូវចិត្ត​មួយ​ដ​ធ្ងន់ធ្ងរ​បន្ថែមទៀត រួមទាំង ជំងឺ​ភ័យខ្លាច​ដែល​អាច​ត្រូវបាន​ព្យាបាល​ជាមួយនឹង​ការផ្តល់​ប្រឹក្សា ឬ​ថ្នាំ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម