ការ​ទទួលទាន​កាហ្វេ មាន​សុវត្ថិភាព​ឬទេ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ?

 
 

និត្យដោយwww.health.com.khថ្ងៃទី22 វិច្ឆកា ឆ្នាំ2014

 18

​កញែក​ណាមួយ ដែល​អះអាង​ថា អាហារូបត្ថម្ភ​ណា​ដែលមាន​សារៈសំខាន់​បំផុត​ទេ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ឡើយ​។ មាន​ជម្លោះ​មួយចំនួន​អំពី​សុវត្ថិភាព​នៃ​ជាតិ​កាហ្វេ​អ៊ី​ន ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​។ ការព្រួយបារម្ភ​មួយ​គឺថា ជាតិ​កាហ្វេ​អ៊ី​ន អាច​នាំអោយ​មាន​ការ​រ​លូត​កូន​បាន​។ នៅក្នុង​ការសិក្សា​មួយ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៣១ ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​រហូតដល់​ទៅ ៣០០ មី​លី​ក្រាម​/​ថ្ងៃ ត្រូវបាន​គេ​រកឃើញ​ថា វា​នឹង​មិន​ធ្វើឱ្យ​មាន​លទ្ធផល​អវិជ្ជមាន​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នកនោះ​ទេ​។ ការសិក្សា​មួយ​ផ្សេងទៀត បាន​ពិនិត្យ​ទៅ​លើ​ការ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ការ​រលូត​កូន​ដោយ​ខ្លួនឯង ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ៥.០០០ នាក់ ត្រូវបាន​គេ​រកឃើញ​ថា មិន​មាន​ទំនាក់ទំនង​គ្នា​ទេ​។ ការសិក្សា​ថ្មី​មួយ​ផ្សេង​ទៀត បាន​រកឃើញថា ជាតិ​កាហ្វេ​អ៊ី​ន អាច​ធ្វើដំណើរ​ទៅដល់​ផ្នែក​ខាងក្នុង​សារធាតុ​រាវ នៃ​អូវែ​បាន​។ គេ​ក៏​បាន​រកឃើញ​ដែរ​ថា ការកើនឡើង​នៅ​ក្នុង​ការប្រើប្រាស់​កាហ្វេ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​នៃ​ការ​រលូត​កូន​ដូចគ្នា​។​

​ម្យ៉ាងវិញទៀត តាម​ការសិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញថា មិន​មាន​ទំនាក់ទំនង​ច្បាស់លាស់​ណា​ទេ រវាង​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ការ​មានកូន និង​ការ​ពិការភាព​ពី​កំណើត​។ សូម្បី​តែ​ជាមួយ​នឹង​ភស្តុតាង​នេះ គ្រប់​គ្នា​បាន​យល់​ស្រប​ថា ត្រូវតែ​មាន​ការកំណត់ ពី​ការប្រើប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ភាគច្រើន​នៃ​ប្រធានបទ​នៅក្នុង​ការសិក្សា គឺ​ត្រូវបាន​គេ​ឱ្យ​ប្រើប្រាស់​ក្នុង​កម្រិត​តិច​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ប៉ុណ្ណោះ​។ វា​ជា​ការ លំបាក​ណាស់​ក្នុង​ការសាកល្បង​ជាតិ​កាហ្វេ​អ៊ី​ន ដែល​មាន​កម្រិត​ខ្ពស់ ដោយ​មិន​ឱ្យ​មាន​ផលប៉ះពាល់ បង្កើត​ជា​ហានិភ័យ​ដល់​សុខភាព​របស់​ម្តាយ និង​កូន​នោះ​។ មហាវិទ្យាល័យ​អាមេរិក ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ផ្តល់​អនុសាសន៍ នៃ​ការកំណត់​ការ​ទទួលទាន​នៃ​ជាតិ​កាហ្វេ​អ៊ី​ន គឺ​អាច​ពីមួយ​ទៅ​ពី​រពែង​កាហ្វេ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​អ្នក​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម