អាហារមានជាតិសរសៃអាចគ្រប់គ្រងជំងឺទឹកនោមផ្អែម
46
អាហារដែលមានជាតិសរសៃខ្ពស់អាចជាអ្វីដែលគ្រូពេទ្យស្នើសុំដើម្បីអោយកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានស្ថេរភាព។ ការរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយនៅថេរគឺជាគោលបំណងដ៏ធំ ហើយដែលយើងនឹងទទួលបានប្រយោជន៍ពីវាយ៉ាងច្រើន។ ប្រសិនបើអ្នកមិនមានជំងឺទឹកនោមផ្អែមប្រភេទទី២នោះទេនេះអាចជាមធ្យោបាយដើម្បីការពារវា។ ប្រសិនបើអ្នកមានវានេះអាចជាមធ្យោបាយដើម្បីរក្សាវាអោយនៅថេរ។ ការស្រាវជ្រាវបានរកឃើញថាអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយការពារពីជំងឺទឹកនោមផ្អែមប្រភេទទី២។ ការស្រាវជ្រាវថ្មីៗបំផុតដដែលបានធ្វើលើបុរស និងស្ត្រីដែលលើសទម្ងន់ ឬធាត់ដែលមិនមានជំងឺទឹកនោមផ្អែមបានបង្ហាញថា វាអាចបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងអាំងស៊ុយលីនជាមួយនឹងការប្រើប្រាស់ថ្នាំដែលមានជាតិសរសៃ។ អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់បានធ្វើសេចក្តីរាយការណ៍ថា ការញ៉ាំអាហារដែលមានជាតិសរសៃរយៈពេលតែ៣ថ្ងៃបានផ្តល់ភាពប្រសើរឡើងដល់មុខងាររបស់អ័រម៉ូនអាំងស៊ុយលីនចំពោះស្ត្រីដែលធាត់ និងលើសទម្ងន់ដល់ទៅ៨ ភាគរយ។ ព័ត៌មានល្អចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម គឺថា ការបង្កើនអាហារដែលមានជាតិសរសៃ ក៏អាចការពារផលវិបាករយៈពេលយូរនៃជំងឺទឹកនោមផ្អែមផងដែរ។ អាហារដែលមានជាតិសរសៃត្រូវបានរកឃើញថា អាចបន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ចំពោះការស្រាវជ្រាវរយៈពេលពី២ទៅ១៧សប្តាហ៍ការញ៉ាំអាហារដែលមានជាតិសរសៃត្រូវបានបង្ហាញថាបន្ថយតម្រូវការអាំងស៊ុយលីនចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារជំងឺដាច់សសៃឈាមខួរក្បាល ចំពោះនារី
- ចំណាយ ៤នាទី ដើម្បីកំចាត់ មុនសាច់ លើច្រមុះ
- ៩ ចំណុចដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!