សញ្ញា ១៣ យ៉ាងដែលបង្ហាញថាគេស្រឡាញ់អ្នកដោយមិនបាច់វាចារ
ហើយខ្លះទៀតមានភាពអៀនខ្មាសច្រើនរកហារមាត់និយាយមិនរួច។ ប៉ុន្តែអ្នកអាចសង្កេតមើលតាមរយៈកាយវិកា និងទង្វើគ្រប់យ៉ាងដែលគេធ្វើចំពោះអ្នក ប្រសិនបើគេស្រឡាញ់អ្នកមែនពិត សកម្មភាពរបស់គាត់និងបញ្ចេញមកដោយឯងៗ។
១. បុរសម្នាក់ដែលពិតជាមានស្នេហាជាមួយនឹងអ្នក គឺតែងតែចង់ចាំនូវអ្វីៗដែលនាងបាននិយាយ បើទោះបីជាវាមិនសំខាន់ក៏ដោយ ក៏គាត់គិតថាសំខាន់ដែល។
២. ប្រសិនបើគាត់ស្រឡាញ់អ្នកពិតប្រាដកមែន គាត់ប្រាដកជាស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន។
ជាពិសេសនៅពេលដែលអ្នកឈឺគាត់មិនត្រឹមតែចង់នៅថែមទាំងអ្នកប៉ុណ្ណោះទេ សូម្បីតែការធ្វើម្ហូបក៏គាត់ចូលទៅចម្អិនឲ្យដែល។
៣. អ្នកតែងតែជាផ្នែកមួយនៃផែនការដល់ធំក្នុងជីវិតរបស់គាត់។ គាត់តែងតែនិយាយអំពីជីវិត និងក្តីសុបិន្តរបស់គាត់ជាមួយនឹងអ្នក ហើយអ្នកគឺជាមនុស្សដ៏សំខាន់នៅក្នុងក្តីស្រមៃនោះ។
៤. នៅពេលដែលដើរនៅក្នុងហ្វូងមនុស្ស ឬឆ្លងកាត់ផ្លូវគាត់តែងតែកាន់ដៃអ្នកជាប់ជានិច្ចព្រោះក្លាចអ្នកមានបញ្ហា។ ជាពិសេសគាត់តែងតែចង់ការពារនិងធានាសុវត្ថិភាពចំពោះអ្នកគ្រប់ពេល។
៥. គាត់តែងផ្តល់តម្លៃដល់រូបអ្នកជានិច្ច នៅពេលដែលអ្នកសម្រេចចិត្តចង់ធ្វើអ្វីមួយទាក់ទងនិងជីវិតរបស់អ្នក។
៦. នៅពេលដែលនិយាយជាមួយបុរសផ្សេង គាត់តែងតែកាន់ដៃអ្នក ឬឈរកៀកអ្នកជានិច្ច ព្រោះចង់បញ្ជាក់ថាមិនចង់ឲ្យបុរសផ្សេងមកក្បែរនាងឡើយ។
៧. គាត់គោរពអ្នក និងចាត់ទុកអ្នកជាមនុស្សដែលមានតម្លៃបំផុត។ ពេលដែលនៅជាមួយអ្នក ទោះបីជាមានក្មេងស្រីផ្សេងទៀតស្អាតជាងអ្នកយ៉ាងណាក៏ដោយក៏គាត់មិនរវីរវល់ដែរ។
៨. អ្នកគឺជាមនុស្សចុងក្រោយដែលគាត់និយាយទៅកាន់ ឬផ្ញើរសារទៅនៅពេលយប់។ ប្រសិនបើគាត់ស្រឡាញ់អ្នកខ្លាំង អ្នកនឹងក្លាយទៅមនុស្សសំខាន់ដែលគាត់ត្រូវគិតមុនគេ និងចុងក្រោយជារៀងរាល់ថ្ងៃ ពេលដែលចូលគេង នឹងភ្ញាក់ពីគេង។
៩. គាត់តែងតែខិតខំប្រឹងធ្វើកិច្ចការអ្វីមួយដើម្បីឲ្យមិត្ថភក្តិ ឬក្រុមគ្រួសាររបស់អ្នកពេញចិត្ត។ គាត់តែងតែខ្វល់ខ្វាយពីអ្វីដែលមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកបាននិយាយ ព្រោះខ្លាចមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ។
១០. ទោះបីជាអ្នកមានកំហុសឆ្គងមកលើរូបគាត់ ក៏គាត់នៅតែមិនប្រកាន់ដែលព្រោះនេះគឺជាក្តីស្រឡាញ់ពិត។
១១. រាល់ផែនការដែលគាត់បានរៀបចំសម្រាប់ថ្ងៃអនាគត់ក៏គាត់និយាយប្រាប់អ្នកដែល ហើយសូម្បីតែការំខានពីមិត្តភក្តិរបស់គាត់ក៏គាត់និយាយប្រាប់ដែល។
១២. គាត់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជំនួយដល់អ្នកគ្រប់ពេល ទោះបីជាគាត់មានការរវល់យ៉ាងណាក៏នៅតែឆ្លៀតមកជួយអ្នកដែល។
១៣. គាត់មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកឡើយ ហើយគាត់នឹងបង្កើតកម្មវិធី ឬទិញរបស់ខ្លះជូនអ្នក ទោះបីជាមិនធំដុំក៏ដោយ៕Bby domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ នៃការមិនបរិភោគអាហារ ពេលល្ងាច
- ពាក្យសម្តី ១០ ម៉ាត់ ដែលធ្វើឱ្យកូនអ្នក ក្លាយជាមនុស្សខ្លាំងពូកែ
- កូនភ្លោះ ហេតុអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!