រឿង ១០ យ៉ាង​ដែល​មនុស្ស​ប្រុស​មិន​ហ៊ាន​និយាយ​ប្រាប់​ស្រីៗ

 
 

ចរិក​ពី​ធម្ម​ជាតិ​របស់​មនុស្ស​ប្រុស មិន​ចូល​ចិត្ត​និយាយ​ពី​អារម្មណ៍​ដែល​មាន​នៅ​ក្នុង​ចិត្ត ប្រាប់​ឲ្យ​ដៃ​គូរបស់​ខ្លួន​បាន​ដឹង​ងាយៗ​ឡើយ ទោះ​បី​ជា​រឿង​មាន​ផល​វិជ្ជ​មាន ឬ​ផល​អវិជ្ជ​មាន​សម្រាប់​គេ​ក៏​ដោយ។ នេះ​អាច​មក​ពី​ពួក​គេមាន​ភាព​អៀន​ខ្មាស​ច្រើន ឬមិ​ន​ដឹង​ថា​ត្រូវ​បង្ហាញ​ពីអារម្មណ៍​ដែល​មាន​នៅ​ក្នុង​ចិត្ត​ដោយ​វិធី​ណា។
១.អារម្មណ៍នៅក្នុងចិត្ត
ជា​ទូទៅ​ប្រុសៗមិនបានបង្ហាញពីអ្វីៗដែលមាននៅក្នុងចិត្ត​ឲ្យ​នណា​ម្នាក់​ដឹង​ងាយៗ​ឡើយ។ ប្រហែល​ជា​ពួក​គេ​មាន​ភាព​ខ្មាស់​អៀន ឬ​មិន​ដឹង​ពីរ​បៀប​បង្ហាញ​ពី​អារម្មណ៍​ចេញ​ប្រាប់​ទៅ​នណា​ម្នាក់។

២.ការថែរក្សា
បុរសភាគច្រើនតែងតែមានការព្រួយបារម្ភ​ ចំពោះទំនាក់ទំនង​ជា​មួយ​នឹង​ដៃ​គូរបស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​ហ៊ាន​និយាយ​ចេញ​មក​ឡើយ។

៣. ការកោតសសើគុណសម្បត្តិរបស់ដៃគូរ
មានតែបុរសមួយចំនួនតូចដែលមានទម្ងាប់ទទួលស្គាល់ និងលើកសសើរនូវគុណសម្បត្តិដែលមនុស្សស្រីបានធ្វើ។

៤. ការឈឺចាប់ និងក្តីអំណរ
ការសម្តែង ឬប្រាប់អំពីអ្វីដែលពួកគេទទួលរងនូវការឈឺចាប់ ឬអ្វី​ដែល​នាំ​មក​នូវ​ក្តី​អំណរ​របស់​ខ្លួន គឺ​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​បុរស​ភាគ​ច្រើន។ ម្យ៉ាង​ទៀត​ពួក​គេ​ជឿ​ជាក់​ថា​ស្ត្រី​គួរ​តែ​ដឹង​ថា​វា​ទាំង​អស់​នេះ​ជា​ធម្ម​ជាតិ​សម្រាប់​មនុស្ស​ប្រុស។

៥.មិនដែលប្រាប់នៅពេលដែលពួកគេត្រូវការការគាំទ្រ
នៅពេលដែលពួកគេត្រូវការកំលាំងចិត្តដើម្បីសម្រេចកិច្ចការអ្វីមួយ ពួក​គេ​មិន​ដែល​និយាយ​ប្រាប់​ទៅ​ដៃ​គូរ​របស់​ខ្លួន​ឲ្យ​បាន​ដឹង​នោះ​ទេ។ ប៉ុន្តែ​បើ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពួក​គេប្រាដក​ជា​ធ្វើ​កិច្ច​ទាំង​នោះ​ឆាប់​បាន​សម្រេច។

៦. គ្មានការស្ថាបនា
ទោះបីជាស្ត្រីខំស្លៀកប្រឹងរៀបចំខ្លួនឲ្យបានស្អាត ឬសិចស៊ីក៏ដោយ ក៏បុរសបានត្រឹមតែសម្លឹងមើលហើយញញឹម ប៉ុន្តែពួកគេមិននិយាយស្តីចេញមកទេ។ ដូច្នេះ​ហើយប្រសិនបើអ្នកមិនបានចំណាយពេលដើម្បីធ្វើកាស្ថាបនានូវការរបៀចំខ្លួនរបស់នាង គេ​នឹង​យល់​ថា​អ្នក​មាន​ការ​រើស​អើង​មិន​សូវ​រវី​រវល់​ជា​មួយ​នឹង​គេ។ កត្តានេះហើយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរចេះមានឃ្លាតឆ្ងាយពីគ្នា។

៧. ខណៈពេលដែលបង្កើតសិច
ទោះបីជាខ្លួនឯងត្រូវការរឿងលើគ្រែ ក៏មិននិយាយចេញមកដែល ភាគ​ច្រើន​គឺ​ពួក​គេ​ឲ្យ​ស្រីៗ​ជា​អ្នក​ចាប់​ផ្តើម​មុន។

៨. និយាយពាក្យថា “បងស្រឡាញ់អូន”
នេះជាទម្លាប់របស់បុរសដែលបុរសភាគច្រើនតែងតែមាន បើ​ទោះ​បី​ជា​ការ​ស្រឡាញ់​នោះ​មាន​ភាព​ជ្រាល​ជ្រៅ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ហ៊ាន​និយាយ​ពាក្យ​ស្រឡាញ់​នៅចំពោះមុខអ្នកដដៃដែរ។

៩.ភាពបរាជ័យ
ភាពបរាជ័យគឺជាសត្រូវដ៏ធំបំផុតរបស់បុរស ព្រោះ​ពួក​គេ​គិត​ថា​ប្រសិន​បើ​និយាយ​ចេញ​មក​នឹង​ត្រូវ​អ្នក​ដៃសើចឡកលីយ។

១០. ស្អប់ការនិយាយអំពីរឿងអតីតកាល
សម្រាប់បុរសមានហេតុផលមួយចំនួនដែលពួកគេ​មិន​ចូល​ចិត្ត​និយាយ​រឿង​អតីត​កាល​ប្រាប់​ឲ្យ​មនុស្ស​ស្រី​បាន​ដឹង។ ប្រហែល​ជា​មនុស្ស​ប្រុស​គិត​ថា​វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ឬពិភាគ​ក្សា​អំពីរឿង​ដែល​កន្លង​ហួសទៅ៕
o-SEX-facebook
by domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម