ធ្វើយ៉ាងណាទើបដឹងថាទំនាក់ទំនងរបស់អ្នកគឺជាស្នេហា ?
ពេលខ្លះយើងមិនអាចមើលដឹងថា ទំនាក់ទំនងរវាងមនុស្សពីរនាក់វារឿងសាមញ្ញា ឬយ៉ាងណានោះទេ។ព្រោះមានមនុស្សច្រើនណាស់ដែលមានទំនាក់ទំនងជិតស្និតនឹងគ្នាតែត្រឹមជាមិត្តភាពប៉ុណ្ណោះ។ កត្តាទាំងនេះហើយ ដែលអ្នកត្រូវចេះសង្កេតមើលសកម្មភាពដោយខ្លួនឯង ដើម្បីដឹងថាអ្នកពិតជាមានស្នេហាជាមួយគេពិតប្រាដក ឬយ៉ាងណា។
ពេលខ្លះយើងមិនអាចមើលដឹងថា ទំនាក់ទំនងរវាងមនុស្សពីរនាក់វារឿងសាមញ្ញា ឬយ៉ាងណានោះទេ។ ព្រោះមានមនុស្សច្រើនណាស់ដែលមានទំនាក់ទំនងជិតស្និតនឹងគ្នាតែត្រឹមជាមិត្តភាពប៉ុណ្ណោះ។ កត្តាទាំងនេះហើយ ដែលអ្នកត្រូវចេះសង្កេតមើលសកម្មភាពដោយខ្លួនឯង ដើម្បីដឹងថាអ្នកពិតជាមានស្នេហាជាមួយគេពិតប្រាដក ឬយ៉ាងណា។
ជឿទុកចិត្តអារម្មណ៍ខ្លួនឯង
ចូរគិតពីអ្វីដែលអ្នកចង់បាននៅក្នុងទំនាក់ទំនងមួយនេះ តើអ្នកគ្រាន់តែចង់ទាក់ទងដើម្បីប្រយោជន៍ ឬកំពុងតែស្វែងរកក្តីស្រឡាញ់ពិត? ត្រូវប្រាដកជាមួយនឹងអ្វី ដែលអ្នកចង់បាន, ការចង់ចាំ, និងការរស់នៅជាមួយនឹងដៃគូររបស់អ្នកដោយគ្មានគំនិតផ្លាស់ប្តូរ។ បិទភ្នែករបស់អ្នក ហើយគិតអំពីទំនាក់ទំនង ថាតើអ្នកមានអារម្មណ៍យ៉ាងម៉េចនៅក្នុងខ្លួន? តើអ្នកមានការព្រួបារម្ភ ឬព្រងើយកណ្តើយចំពោះទំនាក់ទំនងមួយនេះ? អារម្មណ៍ទាំងនេះគឺជាមគ្គុទេសដ៏ល្អ ដើម្បីឲ្យអ្នកដឹងពីអារម្មណ៍ខ្លួនឯង។
នៅពេលដៃគូរបស់ឃ្លាតឆ្ងាយ
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដៃគូឆ្លាតឆ្ងាយ? តើអ្នកបន់ឲ្យតែគេត្រលប់មកផ្ទះវិញឆាប់ៗមែនដែទេ? ប្រសិនបើចម្លើយឆ្លើយថាអ្នកពិតជាត្រូវការរូបគេគ្រប់ពេល មានន័យថាអ្នកកំពុងតែមានចិត្តស្រឡាញ់គេហើយ។
និយាយរឿងប្រាប់ដៃទាំងអស់ ដោយស្មោះ
តើអ្នកតែងតែនិយាយដោយស្មោះ និងបើកចំហជាមួយគ្នា? តើអ្នកនិយាយអ្វីៗទាំងអស់ មិនថារឿងផ្ទាល់ខ្លួនរបស់អ្នកមែន ឬ? ប្រសិនបើអ្នកធ្វើបែបនេះវាប្រាដកណាស់ថាអ្នកកំពុងតែគិតលើរូបគេ។ ប្រសិនបើអ្នកមិនបានគិត និងធ្វើរឿងបែបនេះទេ មានន័យថាទំនាក់ទំនងរបស់អ្នកមិនពិតប្រាដកឡើយ។
សប្បាយចិត្តពេលនៅជាមួយគេ
ពេលនៅជាមួយគ្នាអ្នកមានអារម្មណ៍ថាចេះតែសប្បាយរីករាយ ហើយបើមានអ្វីបន្តិចបន្តួចក៏គិតដល់គេដែនោះ អ្នកប្រហែលជាមានអារម្មណ៍កាន់តែជ្រាលជ្រៅចំពោះគេហើយ។
ប្រសិនបើអ្នកទាំងពីរចេះផ្តល់តម្លៃដល់គ្នាទៅវិញទៅមក ហើយធ្វើកិច្ចបានល្អប្រសើរជាងពេលនៅតែឯង បង្ហាញថានោះជាស្នេហាពិតហើយ។ ប៉ុន្តែប្រសិនបើអ្នកមើលឃើញថាជីវិតរបស់អ្នកធ្វើអ្វីក៏មានភាពងាយស្រួលដោយគ្មានការរំខានពីមនុស្សម្នាក់នោះ បានន័យថាទំនាក់ទំនងរបស់អ្នកមិនមែនជាការពិតនោះទេ៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្នេហាគ្រាដំបូង ប្រការត្រូវធ្វើពេលរួមភេទ
- របៀបចែចង់មនុស្សប្រុស តាមទូរស័ព្ទ
- តើឳពុកប្រភេទណា ដែលជះឥទ្ធិពលអាក្រក់ដល់កូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!