អាហារសំខាន់ៗ ទាំង ៨ប្រភេទ ជួយកំចាត់ អាការៈ ឈឺចុកចាប់ ក្នុងពេលមករដូវ!
ពិតណាស់ មិត្តនារីទាំងឡាយ ប្រហែលជា មានអាការៈចុកពោះ, អស់កម្លាំង, ឈឺក្បាល, ធុញធប់ និង មានបញ្ហាផ្នែក ប្រព័ន្ធរំលាយអាហារ នៅពេលដែល មករដូវម្តងៗ។ យ៉ាងណាមិញ ប្រិយមិត្តមិនចាំបាច់ បារម្ភពីបញ្ហា ទាំងនេះឡើយ ថ្ងៃនេះខ្មែរឡូត នឹងលើកយក អាហារសំខាន់ទាំង ៨ ប្រភេទ ដែលអាចការពារ និង ព្យាបាល អាការៈទាំងនេះ បានដូចខាងក្រោម ៖
១. សណ្តែក ៖ សណ្តែក បានដើរតួរយ៉ាង សំខាន់ ក្នុងការបំបាត់អាការៈ ចុកពោះ ពីព្រោះតែវាសំបូរ ទៅដោយជាតិ សរសៃរ និង សំបូរទៅដោយជាតិទឹក។ មិនតែប៉ុណ្ណោះទេ ជាតិសរសៃរ និងជាតិទឹក ដែលមាន នៅក្នុងសណ្តែក ក៏អាចជួយសម្រួល ដល់ប្រព័ន្ធរំលាយអាហារ បានយ៉ាងមានប្រសិទ្ធភាពទៀតផង។
២.បន្លែពណ៌បៃតង ៖ លោកអ្នកដឹងទេថា បន្លែពណ៌បៃតង គឺជាប្រភព នៃសារធាតុ កាល់ស្យូម , ម៉ាញេស្យូម ,ប៉ូតាស្យូម ដែលអាចជួយកាត់បន្ថយ និង ការពារ អាការៈចុកពោះ បានទៀតផង។ អ្នកជំនាញ បានឲ្យដឹងទៀតថា សារធាតុរ៉ែ ខាងលើ ដែលមាននៅ ក្នុងបន្លែពណ៌បៃតង គឺអាចជួយ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ក្នុងពេល មករដូវ។ មិនតែប៉ុណ្ណោះទេ បន្លែដែលមានពណ៌បៃតងចាស់ គឺសំបូរទៅដោយ វីតាមីន K ដែលអាចជួយការពារ មិនឲ្យហូរឈាម ច្រើនហួសកំណត់។
៣. អាស៊ីតខ្លាញ់ អូមេហ្គា ៣ ៖ យោងទៅតាម អ្នកជំនាញ បានឲ្យដឹងថា អាការៈចុកពោះ គឺបណ្តាល មកពី ប្រភេទអ័រមូន មួយក្រុមឈ្មោះ prostaglandins ដែលបានចូលរូម ចំនែក ធ្វើឲ្យមានការ កន្រ្តាក់សាច់ដុំស្បូន និង ធ្វើឲ្យមាន ការឈឺចាប់ក្នុងពោះ ពេលមានរដូវ ដូច្នេះ វិធីមួយដែលអាច កំចាត់អាការៈ ចុកពោះនេះបាន គឺលោកអ្នក អាចទទួលទាន អាស៊ីតខ្លាញ់ អូមេហ្គា ៣ ដែលមាន នៅក្នុងត្រី សាម៉ុង និង គ្រាប់វ៉លណាត់ (Walnut) ជាដើម។
៤.ផ្លែម្នាស់ ៖ យោងតាម អ្នកជំនាញ បានឲ្យដឹងថា ស្រ្តីវ័យក្មេង ដែលបានទទួលទាន សារធាតុ ម៉ង់ហ្គាណែ ក្នុងបរិមាណទាប គឺអាចធ្វើឲ្យ មានលំហូរឈាម កើនឡើង រហូតដល់ ៥០ ភាគរយ ដូច្នេះ ប្រសិនបើ លោកអ្នក មានអាការៈចុកពោះ ក្នុងពេលមករដូវ គួរតែ ទទួលទាន សារធាតុ ម៉ងហ្គាណែ ឲ្យបានច្រើន។ សារធាតុ ម៉ង់ហ្គាណែនេះ ទៀតសោត គឺសំបូរនៅក្នុង ផ្លែម្នាស់ ដែលជាផ្លែឈើ មួយប្រភេទ ដែលងាយ ស្រួលរកនៅក្នុងស្រុកខ្មែរផងដែរ។
៥. ទឹកតែ៖ ប្រិយមិត្ត ដឹងទេថា ស្លឹកតែ សំបូរទៅដោយ សារធាតុ ម៉ងហ្គាណែ ដូចផ្លែម្នាស់ដែរ ហើយវា ក៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់អាការៈ ចុកពោះបានទៀតផង។ មិនតែប៉ុណ្ណោះទេ តែវាក៏ អាចជួយ កំចាត់អាការៈចង់ក្អួត និង អាការៈហើមពោះ ក្នុងពេល មករដូវបានផងដែរ។
៦. ទឹក ៖ ការផ្ទុកសារធាតុរាវ នៅក្នុងខ្លួនច្រើនពេក គឺជាមូលហេតុចំបង ដែលធ្វើឲ្យមានអាការៈចុកពោះ ឈឺចុកចាប់ ត្រង់ចង្កេះ។ ដូច្នេះ ដើម្បីបំបាត់ អាការៈឈឺចុកចាប់ ក្នុងពោះ និង ចង្កេះ លោកអ្នកត្រូវតែ ទទួលទានទឹក ឲ្យបានច្រើន ព្រោះថា បើមិនទទួលទាន ឲ្យបានច្រើន និងគ្រប់គ្រាន់ទេ រាងកាយរបស់នារីនឹង មិនបញ្ចេញចោល ឡើយ ដែលជាហេតុធ្វើឲ្យ មានសារធាតុ នៅក្នុងខ្លួន កាន់តែច្រើន។
៧. គ្រាប់ធញ្ញជាតិ ៖ យោងតាម ក្រុមវេជ្ជបណ្ឌិត ជនជាតិអង់គ្លេស បានឲ្យដឹងថា ការទទូលទានគ្រាប់ធញ្ញជាតិ ក្នុងពេលមករដូវ គឺជាថ្នាំធម្មជាតិ ដ៏ល្អបំផុត ជួយបន្ថយអាការៈ ឈឺចុកចាប់ក្នុងពោះ។ មិនតែប៉ុណ្ណោះទេ វីតាមីន B-complex និង E ដែលមាន នៅក្នុង គ្រាប់ធញ្ញជាតិ អាចកំចាត់ អាការៈ អស់កម្លាំង និង អារម្មណ៍ធុញថប់ តប់ប្រមល់ បានផងដែរ។
៨ .ទឹកដោះគោជូរ ៖ ទឹកដោះគោជូ មានបាក់តេរី ប្រភេទល្អ ដែលអាចជួយ ដល់ប្រព័ន្ធរំលាយអាហារ ឲ្យមាន ដំនើរការល្អ។ មិនតែប៉ុណ្ណោះទេ ទឹកដោះគោជូ គឺជាប្រភព នៃសារធាតុ កាល់ស្យូម ដែលអាចជួយសម្រួល មិនឲ្យមាន អាការៈឈឺចុកចាប់ ក្នុងពេលមករដូវ បានយ៉ាង មានប្រសិទ្ធភាពផងដែរ។
ទាំងនេះ គឺជាអាហារទាំង ៨ ប្រភេទ ដែលអាចជួយ កំចាត់អាការៈ ឈឺចុកចាប់ក្នុងពោះ អស់កម្លាំង ឈឺក្បាល និង ជួយសម្រួល ដល់ប្រព័ន្ធ រំលាយអាហារ ក្នុងពេលមករដូវ បានយ៉ាងមាន ប្រសិទ្ធភាព។ ដូច្នេះ មិត្តនារីទាំងឡាយ គួរតែសាកល្បង ដើម្បីជ្រាបច្បាស់ថា វាមានប្រសិទ្ធភាពយ៉ាងណា ៕
ប្រភព ៖ Livestrong
ដោយ ៖ ណា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកជំងឺ ៥ យ៉ាងមិនគួរទទួលទានផ្លែឪឡឹក
- ស្វែងយល់ពីអន្តរាយ នៃការនិយមពាក់ស្បែកជើងផ្ទាត់ ដែលអ្នកគ្រប់គ្នាគួរតែដឹង!
- ធ្វើយ៉ាងណាទើបមានសុខភាពល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!