តិចនិកដ៏រ៉ូមែនទិក ដើម្បីបង្ហាញថាអ្នកពិតជាមានស្នេហ៍ស្មោះ
ពួកយើងទាំងអស់គ្នាសុទ្ធតែមានលក្ខណៈខុសប្លែកពីគ្នា ហើយវិធីសាស្ត្រដែលបានរៀបចំក្នុងការធ្វើឲ្យនារីមានភាពសប្បាយរីករាយគឺមិនមែនជារឿងងាយទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងភាសាទូទៅ នារីៗភាគច្រើនចង់ឃើញនូវកម្រិតនៃភាពរ៉ូមែនទិចពិតប្រាកដដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ពិតពីគូស្នេហ៍របស់ខ្លួន។ ពិតប្រាកដណាស់ប្រសិនបើអ្នកស្គាល់គូស្នេហ៍របស់អ្នកច្បាស់បានល្អ នោះអ្នកនឹងដឹងពីកម្រិត និងប្រភេទនៃភាពរ៉ូមែនទិចដែលនាងពេញចិត្ត។ តែសម្រាប់អ្នកដែលត្រូវការជំនួយបន្តិចបន្តួចនៅពេលដែលការពណ៌នាពីដៃគូរបស់ខ្លួនបានមកដល់ហើយ៖
បង្ហាញឲ្យនាងឃើញថា អ្នកពិតជាមានសមត្ថភាពធ្វើឲ្យនាងរីករាយបាន
ពេលនោះនាងនិងយល់ថា អ្នកពិតជាស្រឡាញ់នាងពិតមែនបានជាខំប្រឹងធ្វើអ្វីៗដើម្បីឲ្យនាងរីករាយ។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលជាមនុស្សធម្មតាតែប្រកបទៅដោយភាពឆ្លាតវៃ។ ព្យាយាមធ្វើអ្វីមួយដែលប្លែក ហើយថ្មីដែលនឹងអាចធ្វើឲ្យគូស្នេហ៍មានការភ្ញាក់ផ្អើល។ យកផ្កាឲ្យនាងរៀងរាល់សប្តាហ៍ម្តង ពិតជាធ្វើឲ្យនាងសប្បាយរីករាយ តែប្រសិនបើអ្នកអាចមានសមត្ថភាពគិតពីអ្វីមួយដែលថ្មី នោះនាងនឹងសរសើរអ្នកកាន់តែច្រើន ហើយនឹងដឹងថាអ្នកបានខិតខំប្រឹងប្រែងដើម្បីបង្ហាញពីក្តីឡាញ់ពិត។ ឧទាហរណ៏៖ ប្រសិនបើនាងចូលចិត្តភាពភ្ញាក់ផ្អើល អ្នកអាចរៀបចំគម្រោងទៅម៉ាស្សានៅខាងក្រៅនៅរៀងរាល់ចុងសប្តាហ៏។ ឬក៏ពេលដែលខួបកំណើតនាងមកដល់ អ្នកអាចជូនកាតដល់នាងជំនួសការទិញរបស់ឲ្យនាង ហើយត្រូវសរសេរពីរឿងផ្ទាល់ខ្លួនឲ្យបានច្រើន។ នាងនឹងផ្តល់តម្លៃផ្ទាល់ខ្លួននូវអ្វីដែលអ្នកធ្លាប់ផ្តល់ឲ្យនាង។កុំបញ្ឈប់ការបង្ហាញពីការព្រួយបារម្ភរបស់អ្នកចំពោះនាង
ក្រៅពីផ្តល់ជាកាដូដល់នាង អ្នកអាចបង្ហាញនាងថាអ្នកស្រលាញ់នាងជាមនុស្សសំខាន់ជាប្រចាំដោយប្រើកាយវិការ ឲ្យបានច្រើនមានលក្ខណៈបែបរ៉ូមែនទិច។ បង្ហាញឲ្យនាងឃើញថាអ្នកចូលរួមស្តាប់នូវរាល់អ្វីៗទាំងអស់ ដែលនាងនិយាយទៅអ្នកក្នុងករណីដែលនាងលើកយកមកនិយាយឡើងវិញនៅថ្ងៃមុខៗទៀត។ ត្រូវប្រាកដផងដែរថាអ្នកកំពុងតែផ្តល់នូវទំនាក់ទំនងខ្លួនអ្នកយ៉ាងជិតស្និទ្ធជាមួយគ្នាជារៀងរាល់ថ្ងៃ បើទោះបីជាអ្នកមានការហត់នឿយ ឬអំពល់ពីរឿងអ្វីមួយក៏ដោយ នេះហើយពិតជាបង្ហាញអ្នកយ៉ាងប្រាកដថាអ្នកស្រលាញ់នាង។ ជាចុងក្រោយ មិនត្រូវភ្លេចនូវការសរសើរ យើងទាំងអស់គ្នាសុទ្ធតែរីករាយនឹងទទួលដោយគ្មានលក្ខខណ្ឌ៕
by domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- ជួយកុមារអោយមានអារម្មណ៍ធូរស្រាល ពេលក្តៅខ្លួន
- គួរផ្តល់ឱកាសលើកទី ២ អោយគូស្នេហ៍របស់អ្នកដែរឬទេ?
- អ្នកអាចមានសុខភាពល្អដោយមិនចាំបាច់ចំណាយប្រាក់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!