គន្លឹះ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យស្វាមី​របស់​អ្នក​មាន​អា​រម្មណ៍​ពិសេស

 
 

រឿង​ទាំង​នេះ​លែង​ជា​អាថ៌​កំបាំង​សម្រាប់​ស្ត្រី ដែល​ជា​ភរិយា​ទៀត​ហើយ បើ​តាម​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ប្រុសៗ​ចូល​ចិត្ត​ភាព​ស្រស់​ឆើត​ឆាយ ជា​ពិសេស​គឺ​ភាព​ស៊ិច​ស៊ី​គួរ​ផ្សំ​ជា​មួយ​នឹង​ពាក្យ​សម្តី​ដ៏​ផ្អែម​ល្ហែម របស់​មនុស្សស្រី​ទៀត​រឹតតែ​ធ្វើ​ឲ្យប្រុសៗ​មាន​អារម្មណ៍​រំភើប។១. ភាពស៊ិចស៊ីមិត្តនារីៗគួរតែចេះរៀបចំខ្លួនឲ្យបានស្រស់ស្អាតបន្តិច ទាំងស្លៀក​ពាក់ និង​ការ​ថែ​រក្សា​រាង​កាយ​ឲ្យ​នៅ​ឋិត​ថេរ។ ប្រសិន​បើ​អ្នក​ថែ​រក្សា​រូប​រាង​បាន​ល្អ​នោះ​ការ​ជ្រើស​រើស​ម្លៀក​បំពាក់​ក៏​មិន​ពិបាក់​ដែល ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បណ្តោយ​ខ្លួន​ឲ្យ​កាន់​តែ​ធាត់​ទៅៗ កុំ​ថា​ឡើយ​ពិបាក់​ស្លៀក​ពាក់ សូម្បី​តែ​ស្វាមី​របស់​អ្នក​ក៏​មិន​ចង់​រវី​រវល់​នឹង​អ្នក​ដែល។២. កុំប្រើសំដីមិនពិរោះស្តាប់ក្នុង​នាមជាមនុស្សស្រីគឺមានសារជាតិទន់ភ្លន់ពីធម្មជាតិ​ស្រាប់ ប្រសិន​បើ​អ្នក​ចេះ​យក​វា​មក​ប្រើ​ប្រាដក​ជា​ធ្វើ​ឲ្យ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ស្អិត​រមួត​ជា​មិន​ខាន។ ជា​ពិសេស​ចំពោះ​មនុស្ស​ស្រី​ដែល​ចេះ​ប្រើពាក្យ​សំដី​ផ្អែម​ល្ហែម តើ​បុរស​ណា​ដែល​មិន​ចូល​ចិត្ត​នោះ?៣. ក្លិនខ្លួនចាប់ផ្តើមប្រើផលិតផលដែលមានក្លិនក្រអូប ដើម្បីឲ្យគាត់មានអារម្មណ៍ស្រសស្រាយ ហើយចង់ចាំនូវក្លិនរបស់អ្នកទុកក្នុងចិត្ត។ សំខាន់​បំផុត​នោះ​នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​ជា​មួយ​នឹង​គាត់ ប្រសិន​បើ​អ្នក​មាន​ក្លិនខ្លួន​ដ៏ពិដោរ មិន​ត្រឹម​តែជះ​ឥទ្ធិ​ពល​ទៅ​លើ​ដៃគូ​របស់​អ្នក​តែ​ម្នាក់​នោះ​ទេ សូម្បី​តែ​អ្នក​ដទៃ​ដែល​នៅ​ក្បែរ​អ្នក​ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ​ដែរ។៤. ប្រើយុទ្ធសាស្ត្រប្លែកៗក្នុងការឡើងឋានសួគ៌នេះគឺជាពេលមួយដែលអស្ចារ្យបំផុតសម្រាប់អ្នកទាំងពីរ ដូច្នេះ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាពរ៉ូមែនទិចបំផុត​នោះ អ្នក​ត្រូវ​ចេះប្រើ​វិធីសាស្ត្រ​លើក​ទឹក​ចិត្ត​ដៃគូ ឬ​ផ្លាស់​ប្តូរ​កន្លែង​ខុស​ពី​បន្ទប់​គេង ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ប្លែក​បំផុត៕13933971871

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម