កូ​ឡេ​ស្តេ​រ៉ូល គឺជា​អ្វី​?

 
 


 82

​កូ​ឡេ​ស្តេ​រ៉ូល​គឺជា​សារធាតុ​ម្យ៉ាង ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ថ្លើម​។ វា​គឺជា​ជាតិ​ខ្លាញ់​មួយ​ដែល​ខ្លួន​បង្កើត និង​ត្រូវបាន​ប្រើ​ដើម្បី​បង្កើតបាន​ជា​ភ្នាស​នៃ​កោសិកា និង​អ័រម៉ូន​មួយចំនួន​។​

​ប្រសិនបើ​អ្នក​មិន​ដែល​ញ៉ាំ​បឺ​រហ្គ័​រ ឬ​ការ៉េម​ទេ​នោះ​ខ្លួន​របស់​អ្នក​នឹង​មានកូ​ឡេ​ស្តេ​រ៉ូល​គ្រប់គ្រាន់​ដើម្បី​បំពេញ​ដំណើរការ​បានរ​លូន​។ នេះ​ដោយសារ​តែ​ថ្លើម​បង្កើត​វា​បាន​គ្រប់គ្រាន់​សម្រាប់​មុខងារ​នៃ​ខ្លួនប្រាណ​ដែលមាន​សុខភាព​។ ជា​ការពិត​ថ្លើម​ផលិត​ប្រហែល​១.០០០​មី​លី​ក្រាម​នៃ​កូ​ឡេ​ស្តេ​រ៉ូលក្នុង​មួយថ្ងៃ​។ សល់​ប៉ុន្មាន​បានមក​ពី​អាហារ​ដែល​យើង​ញ៉ាំ​។​

​ទោះបីជា​បន្លែ​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​មិន​មានកូ​ឡេ​ស្តេ​រ៉ូ​លក៏ដោយ​ប៉ុន្តែ​អាហារ​ដែល​បាន​មក​ពី​សត្វ​គឺ​មានដូចជា ៖

  • ​ស៊ុត​ក្រហមៗ​
  • ​សាច់​
  • ​សាច់​បក្សី​
  • ​អាហារ​សមុទ្រ​
  • ​ផលិតផល​នានា ដូចជា​ទឹកដោះគោ និង​ការ៉េម​ជាដើម​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម