ផលវិបាក​នៃ​ការឡើង​សម្ពាធ​ឈាម​នៅ​នឹង​សរសៃឈាម​ថ្លើម​មាន​អ្វីខ្លះ​?

 
 

 1

​ផលវិបាក​នៃ​ការឡើង​សម្ពាធ​ឈាម​នៅ​នឹង​សរសៃឈាម​ថ្លើម​គឺជា​ផលវិបាក​នៃ​ជំងឺ​ខ្សោយ​ថ្លើម​។​បញ្ហា​ទាំងនេះ​រួម​មាន​ការ​ហូរ​ឈាម​នៅ​នឹង​ប្រដាប់​រំលាយ​អាហារ​ការឡើង​ទាច​ទឹក​និង​ជំងឺ​នៃ​ខួរក្បាល​ដែល​បង្កឡើង​ដោយ​បញ្ហា​ថ្លើម​។​ការរីក​សរីរៈ​អណ្តើក​អាច​បណ្តាល​អោយ​អ្នក​ស្លេកស្លាំង​ថយចុះ​កោសិកា​គ្រាប់​ឈាមស​និង​ថយចុះ​ចំនួន​ប្លាកែ​ត​។​

​ជំងឺថ្លើម​មួយចំនួន​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​ពី​កំណើត​ដូចជា​បញ្ហា​នៃ​មេ​តា​ប៉ូលីស​ជាតិ​ទង់ដែង​និង​ជាតិ​ដែក​នោះ​មិន​អាច​ត្រូវបាន​ការពារ​បាន​នោះទេ​។​ទោះជា​យ៉ាងណា​ក៏ដោយ​នៅពេល​ដែល​ជំងឺថ្លើម​ត្រូវ​បាន​បង្កឡើង​ដោយ​ស្រា​និង​ថ្នាំ​ការការពារ​គឺ​ពិតជា​អាច​ទៅរួច​។​អ្នក​ផឹក​ស្រា​រ៉ាំរ៉ៃ​អាច​នាំអោយ​មាន​ជំងឺ​ក្រិន​ថ្លើម​និង​ឡើង​សម្ពាធ​ឈាម​នៅ​នឹង​សរសៃឈាម​ថ្លើម​។​ការចាក់​ថ្នាំ​តាម​សរសៃឈាម​វ៉ែន​អាច​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ថ្លើម B​និង C ដែល​បង្ក​អោយមាន​ជា​ជំងឺ​ក្រិន​ថ្លើម​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម