កូ​ឡេ​ស្តេ​រ៉ូល និង​កូន​របស់​អ្នក​

 
 

 4

​ឪពុក​ម្តាយ​ភាគច្រើន​មិន​គិត​អំពី​ថា​តើកូ​ឡេ​ស្តេ​រ៉ូល​មានន័​យយ៉ាងម៉េច​ចំពោះ​កូន​របស់​ពួកគេ​នោះ​ទេ​។ ប៉ុន្តែ​កម្រិត​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល គឺជា​កត្តា​ចំបង​ដែល​ជម្រុញ​អោយមាន​ជំងឺ​បេះដូង ជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ជំងឺ​សរសៃឈាម​បេះដូង​មាន​ខ្ពស់​នៅ​កុមារភាព​។ ជាមួយ​នឹង​ការកើនឡើង​នៃ​ការ​ធាត់​នៅ​កុមារភាព​កុមារ​ជាច្រើន គឺ​មាន​ហានិភ័យ​ខ្ពស់​។​

​បញ្ហា​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ជា​ទូទៅ​មិន​បាន​បង្ហាញ​នោះទេ ដូចនេះ​ការបង្កើត​ទំនាក់ទំនង​រវាង​សុខភាព​របស់​កុមារ និង​កូ​ឡេ​ស្តេ​រ៉ូល​អាច​មាន​ការលំបាក​។ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដើម្បី​ដឹង​ពី​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​លរបស់​កុមារ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មានកូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ ឬ​មាន​ជំងឺ​បេះដូង​ពី​កំណើត​។​

​ការកំណត់​ពី​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់នឹង​អនុញ្ញាត​អោយ​អ្នក និង​គ្រូពេទ្យ​ដឹង​ជាមួយគ្នា​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​នានា​ដែល​នឹង​បន្ថយ​ហានិភ័យ​ដល់​កូន​របស់​អ្នក​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​បេះដូង​នៅ​ថ្ងៃក្រោយ​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម