បរិភោគ​ជាតិ​ខ្លាញ់​ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​វិញ

 
 

 55

​រាងកាយ​របស់​យើង​ត្រូវការ​សារធាតុចិញ្ចឹម​សំខាន់ៗ​បី​ប្រភេទ​ដូចជា កាបូ​អ៊ី​ដ្រាត​ប្រូតេអ៊ី​ននិង​ខ្លាញ់​សម្រាប់​បង្កើតបានជា​ថាមពល​។​ជាតិ​ខ្លាញ់ អាច​ផ្តល់​ថាមពល​ទ្វេដង បើ​ធៀប​ទៅ​នឹង​អាហារ​ពីរ​ប្រភេទ​ទៀត​។ លោក Glassman​បាន​និយាយថា​“​ប្រសិនបើ​មិន​មាន​ជាតិ​ខ្លាញ់​នៅក្នុង​របប​អាហារ​របស់​អ្នក​ទេ នោះ​ខ្លួន​របស់​អ្នក​នឹង​មិន​មាន​ប្រេង​សម្រាប់​ដុត​កាឡូរី​ឡើយ​”​។ ក្រៅពីនោះ ជាតិ​ខ្លាញ់​មាន​អត្ថប្រយោជន៍​ដូចជា ៖

  • ជាតិ​ខ្លាញ់​ធ្វើអោយ​អ្នក​ឆ្អែត​បានយូរ ៖ ជាតិ​ខ្លាញ់​មិនមែន​ជា​សារធាតុចិញ្ចឹម​ដែល​ងាយស្រួល​ក្នុង​ការរំលាយ​នោះទេ ដូច្នេះ​វា​ស្ថិត​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យូរ​ជាង​សារធាតុចិញ្ចឹម​ផ្សេងទៀត​។​
  • ​ជាតិ​ខ្លាញ់​ក៏​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ផង​ដែរ បើ​យោង​ទៅតាម​គេហទំព័រ​គ្លីនិក Mayo​។​
  • ជាតិ​ខ្លាញ់​ធ្វើឱ្យ​អាហារ​កាន់តែ​មាន​រសជាតិ​។​
  • ជាតិ​ខ្លាញ់​ជួយ​ខ្លួន​អ្នក​ក្នុង​ការ​ស្រូប​យក​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​មួយចំនួន​ដូចជា​វីតាមីន​A,D, E​និង​K ដែល​រាងកាយ​យើង​មិន​អាច​ស្រូប​យក​ពួកវា​បាន​ទេ​ប្រសិនបើ​គ្នាន​គ្មាន​ជាតិ​ខ្លាញ់​។​ប្រសិនបើ​រាងកាយ​របស់​អ្នក​មិន​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ត្រឹមត្រូវ វា​ធ្វើអោយ​ខ្វះ​វីតាមីន ហើយ​នាំ​ឲ្យ​ស្បែក​ស្ងួត​ប៉ះពាល់​សុខភាព​ភ្នែក ពុក​ឆ្អឹង​ឈឺ​សាច់ដុំ​និង​មុខងារ​កត្តា​កកឈាម​ឈាម​មិន​ប្រក្រតី​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម