អំណោយ​ដ៍​ពិសេស​ដែល​អ្នក​គួរ​តែ​ជួន​ភរិយា​នៅ​រាត្រី​ទឹកឃ្មុំ​ដំបូង

 
 

វា​គ្មាន​អ្វី​ដែល​អស្ចារ្យ​ទេ​​ដែល​​ត្រូវ​​កក់​​ផ្ទះ​​សំណាក់ ឬនៅ​ក្នុងបន្ទប់​របស់​អ្នក​នោះ អ្វី​​ដែល​សំខាន់​គឺ​ត្រូវ​បង្កើត​អំណោយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ភរិយា​របស់​អ្នក​ចង់​ចាំ​នៅ​ក្នុង​ចិត្ត​ជា​និច្ច នៅ​ក្នុង​រាត្រី​ដំបូង​នេះ។

សរសេរសំបុត្រស្នេហ៍
អ្វីដែលមនុស្សស្រីចង់បានខ្លាំងបំផុតនោះគឺ ភាព​អណ្តែង​អណ្តូង និង​ភាព​ផ្អែម​ល្ហែម​នៅ​រាត្រី​ដំបូង​របស់​នាង។ គ្មាន​អ្វី​ប្រសើរ​ជាង​សំបុត្រ​មួយ​ច្បាប់​បង្ហាញ​ពីទឹក​ចិត្ត​ដ៏ស្មោះ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ក្តុក​ក្តួល​នោះ​ឡើយ។
13943339831
ប្រវត្តស្នេហ៍របស់អ្នកទាំងពីរ
យប់ដំបូងគឺជាយប់ដែលអ្នកទាំងពីរចាប់ផ្តើមនូវជីវិតថ្មីរួមគ្នា បន្ទាប់​ពី​បាន​រៀប​ការ​ហើយ។ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​រាត្រី​ដំបូង​ពោរ​ពេញ​ទៅ​ដោយ​ភាព​រូម៉ែន​ទិច អ្នក​គួរ​តែ​រំឮក​អនុស្សាវរីយ៍​ចាស់ៗ ដែល​ធ្លាប់​បាន​សាង​ជា​មួយ​គ្នា​កន្លង​មក​ដាក់​នៅ​ក្នុង​សៀវ​ភៅ ជា​ពិសេស​គឺសរសេរ​អំពី​ប្រវត្ត​ស្នេហា​របស់​អ្នក​ទាំង​ពីរ​តែម្តង។
2
ឈុតក្នុងស្ត្រី
ការទិញឈុតក្នុងពណ៌ក្រហមគឺជាអំណោយដ៏សិចស៊ី ហើយ​អស្ចារ្យ​បំផុត​សម្រាប់​ភរិយា​របស់​អ្នក។ ក្នុង​នាម​ជា​មនុស្ស​ប្រុស​កុំមាន​ភាព​ខ្មាស់​អៀន គ្រាន់​តែ​ទិញ​អំណោយ​បែប​នេះ​សម្រាប់​ភរិយា​របស់​ខ្លួន ព្រោះ​វា​គឺ​ជា​អំណោយ​ដែល​អាច​ធ្វើ​ឲ្យ​នាង​ចង់​ចាំ​មួយ​ជីវិត​នៅ​ក្នុង​រាត្រី​ដំបូង​នេះ។
3
គ្រឿងអលង្ការ
គ្រឿងអលង្ការគឺជាផ្នែកមួយនៃអំណាយទូទៅ ដែល​បុរសៗ​តែង​តែ​ផ្តល់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន នៅ​យប់​ដំបូង។ ការ​ជ្រើស​រើស​ខ្សែក ឬ​ក៏​ជា​​ចិញ្ជៀន​គឺ​ជា​អំណោយ​ប្រចាំ​ចិត្ត​ដែល​មាន​អត្ថ​ន័យ​ខ្លាំង​បំផុត។
4
អំណោយមួយកញ្ចប់
ប្រសិនបើលោកអ្នកមិនដឹងថាត្រូវទិញ​អ្វីដែល​ល្អ​បំផុត​នោះ អ្នក​គួរ​តែ​ទិញ​របស់​របប​មួយ​ចំនួន​ដែល​នាង​ចូល​ចិត្ត​វេច​ជា​ខ្ចប់​មួយ។ ធ្វើ​បែប​នេះ​ក៏​អាច​បញ្ជាក់​ពី​ទឹក​ចិត្ត​ដ៏​ស្មោះ​សរ​ដែល​អ្នក​មាន​ចំពោះ​នាង​ដូច​គ្នា៕
4

5

By domneng


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម