អាថ៌កំបាំងដែលអ្នកមិនគួរចែករំលែកឲ្យមិត្តភក្តិបានដឹង ក្រោយពេលរៀបការ
មានរឿងសម្ងាត់មួយចំនួនរវាងប្តី ប្រពន្ធរបស់អ្នក គួរតែលាក់ជាអាថ៌កំបាំង ប្រសិនបើមានអ្នកទីបីដឹង ឮរឿងអាស្រូវរបស់អ្នកនឹងត្រូវបានបែកធ្លាយពីម្នាក់ទៅម្នាក់ទៀតជាមិនខាន។
១. ហិរញវត្ថុ និងការចំណាយ
ការនិយាយអំពីផ្នែកហិរញ្ញវត្ថុឲ្យអ្នកដដៃដឹង អាចជារឿងមិនល្អ ព្រោះនេះគឺជាផ្ទៃក្នុងរបស់គ្រួសារអ្នក។ ចូរចង់ចាំថាការនិយាយរឿងចំណូលចំណាយថវិកានៅក្នុងគ្រួសារឲ្យអ្នកដដៃដឹងអ្នកអាចជួបនឹងបញ្ហានៅពេលក្រោយ។ ប្រសិនបើការចាយវាយនោះមានភាពខ្វះខាតគេនឹងមើលងាយអ្នក ដូច្នេះសូមលាក់រឿងមួយនេះជាអាថ៌កំបាំងល្អជាង។
២. តើអ្នកធ្លាប់ចំណាយប្រាក់ដោយប្រើវិក័យប័ត្រដែរ ឬទេ?
មិត្តសម្លាញ់របស់អ្នកប្រហែលជាមិត្តដល់ជិតស្និទ្ធបំផុត ប៉ុន្តែការប្រើវិក័យប័ត្រដើម្បីចំណាយលើអ្វីៗ ពួកគេមិនត្រូវបានការពាក់ព័ន្ធជាមួយឡើយ។ បញ្ហារឿងលុយកាត់គួរតែដោះស្រាយជាមួយប្តីប្រពន្ធរបស់អ្នក វាមិនមែនជាអ្វីដែលអ្នកគួរយកមកពិភាក្សាជាមួយមិត្តភក្តិរបស់អ្នកឡើយ។
៣. រឿងរ៉ាវផ្ទាល់ខ្លួនមិនត្រូវឲ្យសាច់ថ្លៃដឹង ឮ
ថ្វីត្បិតតែម្នាក់នោះត្រូវជាសាច់ថ្លៃរបស់ក៏ដោយ អ្នកមិនគួរយកបញ្ហាផ្ទៃក្នុងប្រាប់ឲ្យគាត់ដឹងដែរ ទោះរឿងនោះវិជ្ជមាន ឬអវិជ្ជមានសម្រាប់អ្នកទាំងពីរក៏ដោយ។ ការលូកដៃរបស់សាច់ថ្លៃជាជញ្ជាំងមួយដែលធ្វើឲ្យអ្នកទាំងពីរមានបញ្ហាជាមួយនឹងគ្នា ដូច្នេះអ្នកគួរតែកប់រឿងរ៉ាវទាំងនេះឲ្យបានជ្រៅ។
៤. សុខភាពផ្លូវភេទ
នេះគឺជារឿងដល់អាម៉ាស់បំផុត ដែលអ្នកមិនគួរយកមកបង្ហាញជាសាធារណៈនោះឡើយ ព្រោះវាគឹជាបញ្ហាផ្លូវចិត្តរបស់អ្នកទាំងពីរ។ ការបង្ហាញរឿងនេះ គេនឹងយល់ថាអ្នកជាមនុស្សឥតមាយាទសូម្បីតែរឿងប្តីប្រពន្ធរបស់ខ្លួន ក៏ប្រាប់ឲ្យគេដឹងដែរ។
៥. ការយកកូន
ការសម្រេចចិត្តយកកូន វាគឺជាតម្រូវការសម្រាប់អ្នកទាំងពីរជៀសមិនផុត។ ប៉ុន្តែអ្នកគួរតែលាក់បញ្ហាផ្ទាល់ខ្លួនមួយនេះ ហើយមិនគួរទាមទារដំបូន្មានពីមិត្តភក្តិរបស់អ្នកឡើយ។
នេះវាមិនមែនជារឿងធម្មតានោះទេ ប្រសិនបើអ្នកចេះតែយករឿងនេះប្រាប់ឲ្យមិត្តភក្តិ ឬអ្នកដដៃឲ្យបានដឹង។ បើអ្នកស្រឡាញ់គ្នាពិតគួរតែចេះសហការគ្នា ទោះជាមានបញ្ហាអ្វីក៏មិនត្រូវបង្ហើបឲ្យគេបានដឹងដែរ៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- មានដឹងថា យើងពិបាក ក្នុងការគេង ព្រមទាំងគេងលក់ បានតិចទៀត មកពីអ្វី ដែរទេ?
- ហេតុផល ដែលស្ត្រីចូលចិត្ត សម្រាលកូនមុនកំណត់
- មនុស្សស្រី ចង់បានបុរសប៉ិនកំប្លែងធ្វើជាសង្សារ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!