ហេតុអ្វី​បានជា​អ្នក​ផោម ឬ​ភើ​?

 
 

 26

​ក្នុង​ពោះវៀន​គឺ​តែងតែ​មាន​វត្តមាន​ខ្យល់ ដែល​មាន​ចាប់ពី​ក្រពះ​ទៅ​ទល់​នឹង​រន្ធ​គូ​ថ​។ យើង​អាច​កត់សម្គាល់​ដឹង​ពី​ខ្យល់​នៅ​ពោះវៀន​បាន ប្រសិនបើ​វា​មាន​ច្រើន​ហួសប្រមាណ​ឬ​បង្ក​អោយ​មាន​ការឈឺចាប់​។ មាន​ខ្យល់​ច្រើនពេក​នៅក្នុង​ក្រពះ​ឬ​ពោះវៀន​ផ្នែក​ខាងលើ​អាច​បណ្តាល​“​ភើ​”​។ ហើយ​បើ​វា​មាន​ខ្យល់​ច្រើន​នៅ​ពោះវៀន​ផ្នែក​ខាងក្រោម វា​អ្នក​អាច​បណ្តាលអោយ “​ផោម​”​។ វា​អាច​បណ្តាលអោយ​ចុក​ឬ​ឈឺ​ពោះ ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។​

​មាន​មនុស្ស​ភាគច្រើន​ផោម​តែ​ម្តងម្កាល​តែ​ប៉ុណ្ណោះ​តែ​អ្នកខ្លះ​វិញ ច្រើន​ដង​ក្នុង​មួយថ្ងៃ ហើយ​អាច​ជា​ទម្លាប់​ធម្មតា​ប្រចាំថ្ងៃ​របស់​គេ​។ ជួនកាល ការ​មាន​ខ្យល់​ក្នុង​ពោះវៀន​លើសលប់ អាច​បង្ហាញ​ពី​បញ្ហា​នៃ​ការរំលាយ​អាហារ​។​

​ការ​មាន​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​ផ្នែក​ខាងលើ​អាច​បណ្តាល​មក​ពី​ការ​លេប​ខ្យល់​ច្រើនពេក​ពេល​បរិភោគ​អាហារ​ឬ​ទំពា​រស្ករ​កៅស៊ូ​ជាដើម​។ ចំពោះ​ពោះវៀន​ផ្នែក​ខាងក្រោម​វិញ វា​អាច​មក​ពី​សកម្មភាពរ​បស់​ពពួក​បាក់តេរី ទៅលើ​ម្ហូបអាហារ​ដែល​មិន​ត្រូវបាន​បំបែក ហើយ​ធ្លាក់​រហូត​ដល់​ដល់​ពោះវៀន​ធំ​។ វា​ជាប់ទាក់ទង​ទៅនឹង​សកម្មភាព​របស់​បាក់តេរី ដែល​បង្កើត​នូវ​អ៊ីដ្រូសែន​កាបូនឌីអុកស៊ីត ហើយ​ជួនកាល​ឧស្ម័ន​មេតាន​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម