តើការបំ​បោះ​ដោះកូន អាច​ជួយ​អោយ​ស្រក​ទម្ងន់​?

 
 

 5

​លើស​ពី​ការផ្តល់​នូវ​ការ​ចិញ្ចឹម​បីបាច់​និង​ការជួយ​ការពារ​កូន​របស់​អ្នក​ពី​ការ​មាន​ជំងឺ ការ​បំបៅ​ដោះកូន ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់ ដែល​បាន​កើន​ឡើង​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​បាន​ផង​ដែរ​។ នៅពេល​ដែល​អ្នក​បំបៅ​ដោះកូន​អ្នក​បាន​ប្រើប្រាស់​កោសិកា​ខ្លាញ់ ដែល​ស្ថិត​នៅក្នុង​ខ្លួន​របស់​អ្នក​អំឡុងពេល​មាន​ផ្ទៃពោះ រួម​ជាមួយ​កាឡូរី​ពី​របប​អាហារ​របស់​អ្នក​ដើម្បី​ជម្រុញ​ដល់​ការផលិត​ទឹកដោះ និង​ចិញ្ចឹម​កូន​របស់​អ្នក​បាន​។ ការ​ស្រក​ទម្ងន់​ក្នុងអំឡុងពេល​បំបៅ​ដោះកូន​អាច​កើតឡើង​សូម្បីតែ​នៅ​ពេល​អ្នក​ធ្វើ​តាម​ការណែនាំ ដែល​អោយ​បរិភោគ​បន្ថែម​ពី​៤០០ ទៅ ៥០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​ថាមពល​ក៏​ដោយ​។ 

​ទោះជា​យ៉ាងណា​បន្ទាប់ពី​ពេល​ឆ្លងទន្លេ​រួច​ភ្លាម អ្នក​អាច​ស្រក​ទម្ងន់​បាន​ប្រហែល ៦,៨ គីឡូក្រាម​។​ការ​ស្រក​ទម្ងន់​មាន​សភាព​បន្តិច​ម្តងៗ​ដែល​ប្រហែល ០,៤៥ ទៅ ០,៩ គីឡូក្រាម​ក្នុង​មួយខែ សម្រាប់ ៦ ខែ​ដំបូង បន្ទាប់​ពី​ការ​ឆ្លងទន្លេ​និង​ថយចុះ​បន្តិច​ម្តងៗ​ចាប់​ពី​នោះ​តទៅ​។ ជា​ញឹកញាប់ អ្នក​ត្រូវ​ចំណាយពេល ៦ ទៅ ៩ ខែ​ក្នុង​ការ​សម្រក​ទម្ងន់ ដែល​បាន​កើន​ឡើង​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​៕
ប្រភព៖health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម