ដូចម្តេចដែលហៅថា ជំងឺខ្យល់ក្នុងសួត?
11
ការពិបាកដកដង្ហើមនៅក្នុងជំងឺខ្យល់ក្នុងសួតកើតឡើងដោយសារការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងសួត។រោគសញ្ញានេះកើតមានឡើងជាច្រើនឆ្នាំដោយសារការឆ្លើយតបទៅនឹងការខូចខាតសាច់សួតដែលបណ្តាលមកពីការជក់បារី ឬបញ្ហាសុខភាពផ្សេងៗដែលធ្វើអោយ ៖
- ស្រទាប់ខណ្ឌ័ចែកថង់សួតតូចៗត្រូវបានបំផ្លាញបង្កើតថង់ខ្យល់ធំតែមួយក្នុងសួត។
- ខ្យល់ដែលនៅក្នុងថង់នោះហើយដែលនាំអោយពិបាកក្នុងការដកដង្ហើមចេញ។
- សួតចាប់ផ្តើមរីកធំ ហើយការដកដង្ហើមគឺត្រូវប្រឹងជាងមុន។
ចំពោះអ្នកដែលមានជំងឺខ្យល់ក្នុងសួតសាច់ដុំដែលទទួលខុសត្រូវចំពោះការដកដង្ហើមត្រូវធ្វើការខ្លាំងជាងមុន បន្ទាប់មកក៏ខ្សោយទៅវិញ។លទ្ធផលនេះហើយដែលធ្វើអោយអ្នកមានអារម្មណ៍ថាផុតដង្ហើម។ ស្ទើរតែគ្រប់អ្នកជំងឺដែលមានខ្យល់ក្នុងសួតមានបទពិសោធន៍ក្នុងការពិបាកដកដង្ហើមជាពិសេសពេលធ្វើការ។មនុស្សជាច្រើនដែលមានជំងឺខ្យល់ក្នុងសួតអាចមានរោគសញ្ញាផ្សេងទៀតដូចជា៖
- ដកដង្ហើមលឺសូរងឺតៗ៖រោគសញ្ញានេះគឺស្រដៀងទៅនឹងជំងឺហឺត។ពិបាកដកដង្ហើមអាចធូរស្រាលមកវិញនៅពេលដែលប្រើថ្នាំសំរាប់ពង្រីកទងសួត។
- ក្អក៖មួយភាគធំនៃអ្នកដែលមានជំងឺខ្យល់ក្នុងសួតគឺមានក្អក។ភាគច្រើនគឺទាក់ទងទៅនឹងការជក់បារី។
- តឹងទ្រូងឬឈឺទ្រូង៖ទាំងនេះអាចជារោគសញ្ញានៃជំងឺខ្យល់ក្នុងសួតឬក៏ជំងឺបេះដូង។អ្នកនឹងកាន់តែតឹងទ្រូងកាន់តែខ្លាំងនៅពេលធ្វើលំហាត់ប្រាណឬក្នុងអំឡុងពេលអ្នកដកដង្ហើមបានតិច៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- យល់សប្ដិច្រើនជាសញ្ញាជម្ងឺផ្លូវចិត្ដ
- ពិសាទឹកទឹកក្តៅឧណ្ឌៗ ជាមួយ ក្រូចឆ្មារ និងទឹកឃ្មុំ នៅពេលព្រឹក មានប្រយោជន៍ច្រើន លើសលប់ ចំពោះសុខភាព
- ពេលធ្វើដំណើរកម្សាន្តត្រូវត្រៀមអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!