ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត​ចំពោះ​ស្ត្រី​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​កើត​កូន​មិន​គ្រប់​ខែ​

 
 

 2

​ការ​មាន​ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត (PTSD) បង្កើន​ហានិភ័យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អោយ​កើត​កូន​មិន​គ្រប់​ខែ​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទារក​ដែល​ទើប​នឹង​កើត​ជាង ១៦.០០០​នាក់ ហើយ​បាន​រកឃើញថា ការ​មាន​ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត​ក្នុង​ឆ្នាំ​មុន ម្តាយ​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​៣៥ ភាគរយ​។​

​ចំពោះ​ការ​កើត​កូន​មិន​គ្រប់​ខែ​ដោយ​ឯកឯង​ម្តាយ​ទៅ​បន្ទប់​សម្រាល ហើយ​បាន​សម្រាលកូន​លឿន​ជាង​៣​សប្តាហ៍​។ ប្រភេទ​នៃ​ការ​សម្រាល​នេះ​មាន​ប្រហែល​៦​នាក់​ក្នុងចំណោម​ទារក​ដែល​កើត​១០០​នាក់​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​មាន​ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត​ថ្មីៗ​ត្រូវ​បាន​ទាក់ទង​ជាមួយនឹង​ការ​កើត​កូន​មិន​គ្រប់​ខែ​ពីរ​នាក់​ក្នុងចំណោម​ការ​សម្រាល​១០០​នាក់​។ ដោយសារ​តែ​ការបញ្ជាក់​ពី​ការស្រាវជ្រាវ​អ្នកស្រាវជ្រាវ​អាច​រកឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត និង​ការ​កើត​កូន​មិន​គ្រប​ខែ​។ ប៉ុន្តែ ពួកគេ​មិន​អាច​បង្ហាញ​ថា ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត គឺជា​មូលហេតុ​នៃ​ការ​សម្រាលកូន​លឿន​នោះ​ទេ​។​

​សរុប​មក​មាន​ប្រហែលជា​១២ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ក្នុងចំណោម​ទារក ១០០​នាក់​។ មួយចំនួន​នៃ​ពួកគេ​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​សុខភាព​ដែល​ទាក់ទង​នឹង​ម្តាយ ឬ​កូន​។​

​វេជ្ជបណ្ឌិត ស៊ី​យ៉ាង​រ៉េ​ន ហ្វី​ប (Ciaran Phibbs) បាន​និយាយថា ការស្រាវជ្រាវ​នេះ​ផ្តល់​អោយ​យើង​នូវ​ការ​ជម្រុញ​នៃ​មូលដ្ឋានគ្រឹះ​នៃ​អេពីដេមី​សាស្ត្រ​ដើម្បី​និយាយ​ថា ជំងឺស្ត្រេស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត គឺជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​ការ​សម្រាលកូន​មិន​គ្រប​ខែ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Obstetrics & Gynecology៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម