មេរោគនៅក្នុងឈាមធ្ងន់ធ្ងរ
11
ភាគច្រើននៃករណីដែលមានមេរោគនៅក្នុងឈាមធ្ងន់ធ្ងរត្រូវបានបង្កឡើដោយការឆ្លងមេរោគបាក់តេរីដែលមួយចំនួនទៀតត្រូវបានបង្កឡើងដោយការឆ្លងមេរោគពពួកផ្សិតហើយករណីកម្រត្រូវបានបង្កឡើងដោយការឆ្លងមេរោគដទៃទៀត។ភ្នាក់ងារបង្កមេរោគជាធម្មតាគឺបាក់តេរីនោះត្រូវបានប៉ះពាល់សឹងតែគ្រប់សរីរៈនានាដូចជាស្បែកសួតប្រដាប់រំលាយអាហារកន្លែងវះកាត់និងសរសៃឈាមវ៉ែនដែលត្រូវបានចាក់ថ្នាំ។ភ្នាក់ងារនៃការឆ្លងមេរោគឬភាពពុលរបស់វាបានរាលដាលផ្ទាល់ឬមិនផ្ទាល់ចូលទៅក្នុងចរន្តឈាម។នេះនាំអោយវារាលដាលសឹងតែគ្រប់ផ្នែកទាំងអស់នៅក្នុងខ្លួន។
មូលហេតុទូទៅនៃការបង្កឡើងដោយបាក់តេរីរួមមាន Gram-Negative Bacilli (ដូចជាមេរោគ E. coli, P. Aeruginosa, E. Corrodens និង Haemophilus Influenza ចំពោះទារកដែលទើបនឹងកើត)។បាក់តេរីដទៃទៀតដែលបណ្តាលអោយមានមេរោគធ្ងន់ធ្ងរនៅក្នុងឈាមរួមមានS. Aureus, Streptococcus Species, Enterococcus Species និង Neisseria។ទោះជាយ៉ាងណាក៏ដោយមានចំនួនដ៏ច្រើននៃបាក់តេរីដែលត្រូវបានដឹងថាបណ្តាលអោយមានការឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ។ប្រភេទផ្សិត Candida គឺជាភ្នាក់ងារបង្កអោយមានជំងឺនេះញឹកញាប់ផងដែរ។ជាទូទៅអ្នកដែលមានការឆ្លងមេរោគនៅក្នុងឈាមធ្ងន់ធ្ងរអាចឆ្លងដូចនេះការការពារដូចជាការលាងដៃការប្រើស្រោមដៃស្អាតម៉ាសនិងសម្លៀកបំពាក់អាចត្រូវបានគេពិចារណាផងដែរអាស្រ័យទៅលើប្រភពនៃការឆ្លងមេរោគ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើដូចម្តេចដើម្បីឲ្យមិត្តប្រុសចូលចិត្តនិយាយលេងជាមួយអ្នក?
- សារៈសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម
- ធ្វើយ៉ាងណាទើបអ្នកមានភាពរីករាយនឹងការងាររបស់អ្នក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!