តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដោះស្រាយ​ជា​មួយ​ដៃគូដែលពូកែ​អន់​ចិត្ត ?

 
 

ជា​ពិ​សេស​នោះ​គេ​មិន​ព្រម​ទទួល​យក​នូវ​ការ​រិះ​គន់​នោះទេ មិន​ថា​វា​ជា​ការ​រិះ​គន់​បែប​ស្ថាបនា ឬយ៉ាង​ណា​ឡើយ។ ដូច្នេះ​ហើយ​ក្នុង​ជំហាន​ដំបូង​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បីកុំឲ្យ​ប៉ះពាល់អារម្មណ៍របស់គេ។

ប្រសិន​បើ​អ្នក​មាន​អ្វី​មួយ​ដែល​មិន​វិជ្ជ​មាន ១០០ ភាគ​រយ ក្នុង​ការ​និយាយ​ទៅ​កាន់​គូស្នេហ៍​របស់​អ្នក ត្រូវ​ប្រាកដ​ថាអ្វី​ដែល​អ្នក​និយាយ​មាន​​ផល​ប៉ះ​ពាល់​ដែរ​ ឬ​ទេ។ នៅ​ពេល​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ម្នាក់ ត្រូវ​និយាយ​ដោយ​ភាព​គួរសម និងអព្យាក្រិត ជាពិសេសនៅពេលផ្ញើសារមួយបែបរិះគន់ និងបែបផ្តល់ជាគំនិតស្ថាបនា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​សារ​នោះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង នោះ​ការ​ព្រួ​យបារម្ភ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ដែរ។

កុំ​ផ្តល់​ជា​គំនិត​បែប​ស្ថាបនា​ទៅ​ដល់​មនុស្ស​ដែល​ឆាប់​អន់​ចិត្ត​ជា​ផ្លូវសាធារណៈ ឬ​កន្លែង​ដែល​មានមនុស្ស​ច្រើន។ រឿង​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​តាម​បែប​ជា​ឯក​ជន។ រួម​ជា​មួយ​នឹង​ការ​និយាយ​ស្តី​ដែល​មាន​កំហុស​ឆ្គង សូម​ផ្តល់​នូវ​ដំណោះ​ស្រាយ​ភ្លាម​ដល់​គេ។ កុំ​ទុក​ឲ្យ​គេ​គិត​ពី​ដំណោះ​ស្រាយ​បញ្ហា​នេះ​តែម្នាក់​ឯង។ ត្រូវ​រក្សា​ការ​សម្រុះ​សម្រួល​បញ្ហា​ជា​និច្ច​ក្នុង​ពេល​ជជែក​គ្នា។ ជៀស​វាង​និយាយ​ពាក្យ “អ្នក” ជា​ញឹក​ញាប់​ឲ្យ​សោះ។ សូម​និយាយ​ជំនួស​ដោយ​ពាក្យ “យើង”។ ឧទាហរណ៏៖ ការនិយាយថា៖ “ខ្ញុំមិន​ចូល​ចិត្ត​ទេ​នៅ​ពេល​អ្នក” អាច​និយាយ​ជំនួស​ដោយ “ខ្ញុំគិត​ថា​យើង​មិន​ត្រូវ”។ នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​​គេ​មិន​ឯកោរ។

ផ្តល់​នូវ​ការ​សរសើរ និង​និយាយ​ពី​រឿង​រ៉ាវ​ដែល​វិជ្ជ​មាន​ទៅ​គូស្នេហ៍​របស់​អ្នក​គ្រប់​ឱកាស​ទាំង​អស់​ដែល​អ្នក​ទទួល​បាន។ ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អន់​ចិត្តត្រូវ​ការ​លើក​ទឹក​ចិត្ត​ភ្លាម។ មតិ​យោបល់​ដែល​ល្អិត​ល្អន់​បំផុត​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​យ៉ាង​ធំ និង​ផ្តល់​នូវ​ភាព​ត្រចះ​ត្រចង់​ដល់​ពួក​គេ។ សរសើរ​សម្លៀក​បំពាក់ ឬ​ក្លិន​របស់​ពួក​គេ។ រួច​និយាយថា៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ”។ ឧទាហរណ៍​ទាំង​អស់​នេះ​នឹង​នាំ​យក​នូវ​ស្នាម​ញញឹម​ពី​គូស្នេហ៍​របស់​អ្នក​យ៉ាង​លឿន៕
13939872171
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម