បញ្ហាអាកប្បកិរិយាពេលវ័យចំណាស់
កូនចៅ ឬអ្នកដែលរស់នៅជាមួយ ភាគច្រើនតែងតែមានអារម្មណ៍មិនពេញចិត្ដ និងមានការធុញទ្រាន់ជាខ្លាំងនៅពេលរស់នៅជាមួយនឹងមនុស្សចាស់។រូបភាពទស្សនាវដ្តីសុខភាពយើងទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសខាងវិកលវិទ្យា និងជាអនុប្រធានកម្មវិធី ជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។អាកប្បកិរិយាមនុស្សវ័យចំណាស់អាកប្បកិរិយារបស់មនុស្សវ័យចំណាស់ជាអាកប្បកិរិយាទាំងឡាយណា ដែលមនុស្សចាស់បានសម្ដែងចេញមកខាងក្រៅឱ្យ យើងឃើញ។ នៅពេលណាដែលគាត់សប្បាយចិត្ដ គាត់សម្ដែងអាកប្បកិរិយាសប្បាយដែរ ហើយពេលណាដែលគាត់មានការធុញទ្រាន់ ពិបាកចិត្ដ ឬមានអារម្មណ៍ស្មុគស្មាញ នោះប្រាកដជាអាកប្បកិរិយាចេញមកបែបមិនសប្បាយចិត្ដ រអ៊ូច្រើន មួម៉ៅខឹងសម្បាជាដើម។ តាមការពិតអាកប្បកិរិយាទាំងនេះមិនថាក្មេង ឬក៏មនុស្សមានវ័យចំណាស់ទេ ច្រើនស្ដែងចេញមកក្រៅបានគ្រប់ពេលវេលាទាំងអស់។ គ្រាន់តែឥរិយាបថក្មេងភាគច្រើនគេមានការលេងសើច មានឱកាសលំហែអារម្មណ៍ ឬបន្ធូរអារម្មណ៍ជាងមនុស្សចាស់។ មនុស្សដែល មានវ័យចំណាស់គាត់ច្រើនតែមានអារម្មណ៍គិត គាត់តែងតែគិតច្រើនគ្រប់រឿងរ៉ាវទាំងអស់ ដែលគាត់បានដឹងពីមុនៗមក។ ហើយគាត់នៅតែគិតគូរចំពោះគ្រួសារគាត់ជានិច្ច ទោះបីពេលនេះគាត់មិនអាចធ្វើអ្វីបានក៏ដោយ គាត់តែងបារម្ភអំពីកូនចៅគ្រប់ពេលវេលាផងដែរ។ មូលហេតុដែលធ្វើឱ្យមនុស្សវ័យចំណាស់មានបញ្ហាអាកប្បកិរិយាមានមូលហេតុជាច្រើន ដែលធ្វើឱ្យមនុស្សដែលមានវ័យចំណាស់មានអាកប្បកិរិយាដូចនេះ អាការបែបនេះដោយសារតែ គាត់បាត់លទ្ធភាពរកប្រាក់កាក់ ដើរហើរទៅណាមកណាមិនបានដូចពីវ័យក្មេង ពេលនេះគាត់ត្រូវពឹងទាំងស្រុងលើកូនៗ។ ហើយបើ ប៉ះកូនណាដែលចិត្ដបាននោះមិនអីទេ តែបើប៉ះកូនណាចិត្ដមិនបានវិញនោះ ពិតជាធ្វើឱ្យមានការពិបាកចិត្ដខ្លាំងណាស់ មានអារម្មណ៍ មួយតូចចិត្ដនឹងខ្លួនឯង អស់សង្ឃឹមជាដើម។ ទាំងនេះជាមូលហេតុធ្វើឱ្យមានអាកប្បកិរិយាមិនសមរម្យចំពោះកូនចៅ ឬអាចនិយាយ ច្រើន រអ៊ូច្រើន ហើយពេលខ្លះទៀតនោះអាចគ្រវែងចោលវត្ថុនានាដែលនៅជិតទៀតផង។មានកត្ដាមួយទៀតក៏អាចមកអំពីកូនចៅដែលមិនបានគិតគូរពីរូបគាត់ មិនរវល់យកចិត្ដទុកដាក់ចំពោះរូបគាត់ ទង្វើទាំង នេះបានធ្វើឱ្យគាត់មិនសប្បាយចិត្ដ នាំគ្នាគិតថា គាត់រស់នៅឯកោតែម្នាក់ឯង អស់សង្ឃឹម ធ្លាក់ទឹកចិត្ដជាដើម។ល។ ផលពិបាកនៃអាកប្បកិរិយាមនុស្សចាស់លោកអ្នកដឹងហើយថាមនុស្សចាស់តែងតែមានអាកប្បកិរិយាឆេវឆាវ ឆាប់ខឹង ចិត្ដច្រើន និងចង់ធ្វើអ្វីទៅតាមខ្លួនបាន រៀបចំ មិនគិតពីចិត្ដអ្នកដទៃ(កូនចៅដែលរស់នៅជាមួយ)។ អារម្មណ៍ទាំងនេះដូចជាតូចចិត្ដ ពីព្រោះមិនអាចរកប្រាក់ចំណូលបាន នៅតែផ្ទះ កត្ដាទាំងនេះធ្វើឱ្យមានការមួម៉ៅច្រើន សម្ដែងនូវអារម្មណ៍មិនសប្បាយចិត្ដចេញមកខាងក្រៅ តាមរយៈកាយវិការ។នៅពេលមនុស្សចាស់មានអាកប្បកិរិយា ឬក៏ពាក្យសម្ដីណាដែលមិនសមរម្យនោះ មានផលប៉ះពាល់ចំពោះអ្នករស់នៅជា មួយ កូនចៅមិនពេញចិត្ដ ធុញទ្រាន់នឹងគាត់ និងមានពេលខ្លះទៀតអាចនឹងស្ដីបន្ទោសឱ្យគាត់ទៀតផង ដែលធ្វើឱ្យគាត់ស្មុគស្មាញ ក្នុងចិត្ដ ពិបាកចិត្ដ គិតថាកូនចៅមិនយល់ចិត្ដរបស់គាត់ គ្មានអ្នកគិតពីគាត់ កូនចៅចិត្ដមិនបាន មិនយកចិត្ដទុកដាក់ចំពោះរូបគាត់ ជាដើម។ដំណោះស្រាយវិធីដោះស្រាយក៏ដូចជាសំណូមពរទៅដល់អ្នកដែលមានគ្រួសារ ហើយមានមនុស្សចាស់រស់នៅជាមួយ។ ត្រូវយល់ចិត្ដគ្នា ទៅវិញទៅមកទាំងមនុស្សចាស់ និងកូនចៅ។ លោកអ្នកគួរតែសិក្សាពីចិត្ដរបស់គាត់ថា តើគាត់មានអាកប្បកិរិយាប្លែកមកពីមូលហេតុ អ្វី តើគាត់ចង់បានអ្វី ព្យាយាមយកចិត្ដទុកដាក់ចំពោះគាត់ឱ្យបានច្រើន គិតពីគាត់ ផ្ដល់សិទ្ធិសេរីភាពឱ្យគាត់ឱ្យបានគ្រប់គ្រាន់ជាដើម។ ចំណាយពេលវេលានៅជាមួយគាត់ឱ្យបានច្រើន អាចធ្វើឱ្យគាត់មានអារម្មណ៍កក់ក្ដៅបាន និងមានភាពរីករាយក្នុងចិត្ដ ដោយគិត ថាកូនចៅចេះគិតគូរពីរូបគាត់ កូនចៅមិនបំភ្លេចគាត់ទេ ធ្វើឱ្យគាត់មានអារម្មណ៍សុខស្រួល ជាពិសេសលើកទឹកចិត្ដ និងជូនគាត់ដើរ កម្សាន្ដខ្លះ ចេញទៅខាងក្រៅឃើញគេឃើញឯងខ្លះ និងធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ថ្លាផងដែរ។ ដំបូន្មានអ្នកជំនាញជាទូទៅមនុស្សចាស់តែងតែមានអាកប្បកិរិយាដូចនេះស្ទើរតែគ្រប់គ្នាទៅហើយ ដូចនេះលោកអ្នកត្រូវតែយកចិត្ដគាត់ គិតគូរពីគាត់ឱ្យបានច្រើន កុំធ្វើឱ្យគាត់មានការខឹងសម្បាច្រើន។ បើទង្វើមានលក្ខណៈធ្ងន់ធ្ងរ ហើយមិនអាចដោះស្រាយបាននោះ លោក អ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីផ្ដល់ប្រឹក្សាមួយយ៉ាងល្អសម្រាប់លោកអ្នកក្នុងការដោះស្រាយ។By healthcabodia
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរដឹង! ចូលចិត្ត គេងយូរ នៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យអ្នក ឆាប់ស្លាប់បាន
- សម្ដីមាស ទាំង ១០ ដែលប្រពន្ធ ចង់លឺ ពីស្វាមី
- ទំនាក់ទំនងដ៏មានប្រសិទ្ធភាពជាមួយ “ក្មេងៗ”
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!