ចង់បានមុខក្មេងជាងវ័យមែនទេ?
57
អ្នកអាចមានមុខក្មេងជាងវ័យបានដោយគ្រាន់តែអនុវត្តទម្លាប់នៃរបៀបរស់នៅមួយចំនួនដូចជា៖
- ទី១៖មិនជក់បារី ឬទទួលទានសុរា។ អ្នកក៏គួរចៀសវាងការនៅជិតអ្នកជក់បារីផងដែរព្រោះផ្សែងបារីធ្វើអោយប៉ះពាល់ដល់សុខភាពអ្នក។
- ទី២៖ចូរកុំអោយទម្ងន់របស់អ្នកប្រែប្រួលចុះឡើងៗព្រោះវាអាចបណ្តាលអោយស្បែកអ្នកយារ និងបណ្តាលអោយស្បែកជ្រួញ។
- ទី៣៖ទទួលទានត្រីសាម៉ុង បន្លែពណ៌បៃតង និងផ្លែឈើអោយបានច្រើន។ រក្សារបបអាហាររបស់អ្នកអោយមានប្រូតេអ៊ីនខ្ពស់ ប៉ុន្តែចៀសវាងការញុំាសាច់លើសផងដែរ។ អ្នកគួរលេបវីតាមីនចំរុះផងដែរ។
- ទី៤៖កុំផឹកសូដា កាហ្វេ តែ ឬភេសជ្ជៈផ្សេងទៀតដែលនាំអោយប្រឡាក់ជាប់ធ្មេញ។ ធ្មេញសគឺជាភាពស្រស់ស្អាតរបស់យុវវ័យ។ ដូច្នេះអ្នកគួរសំអាតអោយបានទៀងទាត់។
- ទី៥៖ផឹកទឹកយ៉ាងហោចណាស់អោយបាន២លីត្រក្នុងមួយថ្ងៃដើម្បីជៀសវាងស្បែកខ្សោះជាតិទឹក។
- ទី៦៖ដើម្បីរក្សាមុខរបស់អ្នកអោយមើលទៅក្មេងអ្នកគួរប្រើផលិតផលប្រឆាំងភាពចាស់ ជាពិសេសអ្នកត្រូវថែរក្សាភ្នែក និងបបូរមាត់ព្រោះតំបន់នេះងាយនឹងក្លាយទៅជាស្ងួត និងជ្រួញយ៉ាងឆាប់រហ័សដោយសារតែវាស្តើងជាងកន្លែងផ្សេង។
- ទី៧៖រក្សាស្បែកដៃដោយការលានឡេការពារនៅលើដៃរបស់អ្នកហើយត្រូវតែលាបអោយបានទៀងទាត់។ លើសពីនេះទៀតអ្នកគួរពាក់ស្រោមដៃនៅពេលលាងចាន ឬពេលប៉ះជាមួយនឹងសារធាតុគីមី។
- ទី៨៖ថែរក្សាសក់របស់អ្នកដោយវីតាមីនបំប៉នសក់ដើម្បីការពារការជ្រុះសក់ និងធ្វើអោយសក់ក្រាស់ស្អាត។
- ទី៩៖ជៀសវាង និងការ់បន្ថយភាពតានតឹងអារម្មណ៍៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីសាស្ត្រ រក្សាទម្ងន់ ដែលមានសុខភាពល្អ
- ស្វែងយល់ពីមូលហេតុ នាំឱ្យគេងបាត់ដង្ហើម
- កូនតូចមិនអាចគេងបាន គួរទៅពេទ្យអត់?
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!