ចង្វាក់បេះដូងមិនប្រក្រតីបង្កើនហានិភ័យទ្វេដងនៃជំងឺស្ទះសរសៃឈាមខួរក្បាលដោយស្ងៀមស្ងាត់
14
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជំងឺនៃចង្វាក់បេះដូង atrial fibrillation ដែលជាជំងឺមួយទូទៅដែលបេះដូងលោតមិនធម្មតានោះ អាចបង្កើនហានិភ័យទ្វេដង នៃជំងឺ ស្ទះសរសៃឈាមខួរក្បាលដោយស្ងៀមស្ងាត់។
ជំងឺស្ទះសរសៃឈាមខួរក្បាលដោយស្ងៀមស្ងាត់ មិនមានរោគសញ្ញានោះទេ ប៉ុន្តែវាអាច ប៉ះ ពាល់ដល់ការគិត និងការចងចាំរបស់អ្នកជំងឺបាន។ អ្នកស្រាវជ្រាវបាននិយាយថា បន្ថែមពី លើនេះ, ការស្រាវជ្រាវថ្មីៗបានរកឃើញថា ជំងឺ atrial fibrillation ត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យ៤០%ចំពោះបញ្ហាផ្លូវចិត្ត។
វេជ្ជបណ្ឌិត សាឌី កាឡានថារៀន (Shadi Kalantarian) បាននិយាយថា អ្នកជំងឺ ដែលមានបញ្ហា atrial fibrillation គឺមានហានិភ័យខ្ពស់ក្នុង ការវិវត្តទៅជា ជំងឺ ស្ទះសរសៃឈាមខួរក្បាលដោយស្ងៀមស្ងាត់នេះ។
គាត់បាននិយាយថា ការស្រាវជ្រាវពីមុនបានរកឃើញថា ជំងឺស្ទះសរសៃឈាម ខួរក្បាល ដោយស្ងៀមស្ងាត់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យ៣ដង ចំពោះ ជំងឺស្ទះសរសៃឈាមខួរក្បាលដែលមានរោគសញ្ញា និងកើនឡើង២ដងចំពោះ ហានិភ័យនៃ ជំងឺវង្វេង។
Kalantarian បាននិយាយថា អត្រាកើតមានខ្ពស់នៃជំងឺស្ទះសរសៃឈាម ខួរក្បាលដ៏ស្ងៀមស្ងាត់ ចំពោះអ្នកជំងឺ atrial fibrillation អាចជម្រុញអោយអ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ទៅនឹងកត្តាស្មារតី, ជំងឺស្ទះសរសៃឈាមខួរក្បាល និងការពិការភាព។
ជនជាតិអាមេរិកជាង ២,៧លាននាក់, ភាគច្រើនជាមនុស្សចាស់ មានជំងឺ atrial fibrillation។
ជំងឺ atrial fibrillation គឺជាជំងឺអេឡិចត្រិចមួយដែលបណ្តាលអោយថតខាងលើនៃបេះដូងកន្ត្រាក់លឿន និងមិនទៀងទាត់។ ការកន្ត្រាក់មិនធម្មតាទាំងនេះនាំអោយឈាមនៅនឹង ហើយបង្កើតបានជាដុំឈាមនៅក្នុងបេះដូង, បង្កើតបានជាដុំឈាមដែលអាចបណ្តាលអោយមានជំងឺស្ទះសរសៃឈាមខួរក្បាលប្រសិនបើពួកវាចេញពីបេះដូង និងចូលទៅដល់ខួរក្បាល។
នៅក្នុងប្រភេទនៃការស្រាវជ្រាវនេះ, អ្នកស្រាវជ្រាវបានមើលទៅលើការចេញផ្សារដែលបានពិនិត្យលើការផ្សារភ្ជាប់គ្នារវាងជំងឺ atrial fibrillation និងជំងឺស្ទះសរសៃឈាមខួរក្បាលដ៏ស្ងៀមស្ងាត់ចំពោះអ្នកជំងឺប្រហែលជា ៥.០០០នាក់។
ខណៈដែលការស្រាវជ្រាវបានរកឃើញពីការផ្សារភ្ជាប់គ្នារវាងជំងឺ atrial fibrillation និងការកើនឡើងហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដ៏ស្ងៀមស្ងាត់នោះ, វាមិនមានការបង្ហាញពីការផ្សារភ្ជាប់គ្នារាវាងហេតុ និងផលនោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Annals of Internal Medicine។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ដែលមកពីសាកលវិទ្យាល័យ California បាននិយាយថា ជំងឺ atrial fibrillation គឺជាកត្តាហានិភ័យមួយចំពោះ ជំងស្ទះសរសៃឈាមខួរក្បាលដែលអ្នកជំងឺដែលមានបញ្ហា atrial fibrillation នេះ មានការកើនឡើងហានិភ័យ៥ដងក្នុងការមានជំងឺស្ទះសរសៃឈាមខួរក្បាលដែលមានរោគសញ្ញានោះ។
ការស្រាវជ្រាវបានបង្ហាញថា ជំងឺ atrial fibrillation ត្រូវបានទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដែលស្ងៀមស្ងាត់ ដែលអាចត្រូវបានរកឃើញដោយការថតស្គេនក្នុងខួរក្បាល។
ដើម្បីការពារជំងឺស្ទះសរសៃឈាមខួរក្បាលនេះ, អ្នកជំងឺ atrial fibrillation ជាធម្មតា ត្រូវប្រើថ្នាំអោយឈាមរាវ ពីការប្រើថ្នាំអាស្ពីរីន ទៅថ្នាំ warfarin។
Fonarow បាននិយាយថា ការប្រើថ្នាំអោយឈាមរាវ បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល ប៉ុន្តែវាអាចបណ្តាលអោយមានហានិភ័យនៃការហូរឈាមទៅវិញ។
Kalantarian បាននិយាយថា ការស្រាវជ្រាវបន្ថែមចាំបាច់ដើម្បីមើលថាតើការធ្វើរោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាលដោយស្ងៀមស្ងាត់ គឺជាកត្តាហានិភ័យមួយថាតើថ្នាំអោយឈាមរាវ គួរតែត្រូវបានចាប់ផ្តើមនៅពេលដែលមានរោគសញ្ញាដំបូងនៃជំងឺ atrial fibrillation ឬយ៉ាងណា៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មានដឹងអត់! គ្រាន់តែរូបរាង ក៏អាចឲ្យដឹង ពីជម្រើសស្នេហា របស់អ្នកដែរ…
- តើអ្នកគួរតម្រូវចិត្តកូនរបស់អ្នកដោយរបៀបណាខ្លះ?
- គ្មានលុយ តើអាចបង្កើត មុខរបរបានទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!