មិនទាន់មានរដូវវិញ ហេតុអ្វីមានកូន?
ស្ដ្រីដែលទើបនឹងយកកូនចេញរួច គាត់មិនត្រូវឱ្យមានគភ៌ទៀតភ្លាមបានទេ។ ប្រសើរបំផុត គាត់ត្រូវមករដូវឱ្យបានម្ដងទៀតសិន ទើបគាត់អាចមានសកម្មភាពមានគភ៌តទៅទៀតបាន។ ប៉ុន្ដែមានករណីខ្លះ ស្ដ្រីនៅពេល ដែលគាត់ទើបតែឆ្លងទន្លេ ឬទើបតែធ្វើការរំលូតកូនរួច គាត់មិនទាន់មករដូវម្ដងទៀតទេ ស្រាប់តែគាត់មានផ្ទៃពោះទៀត។
រូបភាពទស្សនាវដ្តីសុខភាពយើង
ឆ្លើយតបនឹងករណីខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ប្រធានផ្នែកពិនិត្យជម្ងឺក្រៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក បានមានប្រសាសន៍ថា ករណីនេះជាករណីមួយកើតមានឡើងភាគតិចណាស់។ ចំពោះស្ដ្រីដែលមានបញ្ហាបែបនេះ មិនមែនជាជម្ងឺ ឬ បញ្ហាអ្វីធុំដុំរបស់ស្ដ្រីនោះទេ។
មិនទាន់មានរដូវ ហេតុអ្វីមានកូន?
ជាទូទៅស្ដ្រីដែលយកកូនចេញ និងស្ដ្រីដែលទើបនឹងឆ្លងទន្លេរួច ទាល់តែមករដូវម្ដងសិន ទើបអាចមានកូនទៀតបាន។ ជាក់ស្ដែង មានស្ដ្រីខ្លះ ដែលទើបតែយកកូនចេញ គាត់មិនទាន់មករដូវទេ តែគាត់បែរជាមានកូន៥សប្ដាហ៍ នៅក្នុងពោះទៀតទៅហើយ។ ករណីនេះ គឺ បណ្ដាលមកពីអរ័មូនរបស់ស្ដ្រី ព្រោះការកកើតឡើងជាឈាមរដូវ គឺដោយសារការរីកលូតលាស់ស្រទាប់អង់ដូម៉ែត ក្រោមឥទ្ធិពលរបស់អ័រម៉ូន អឹស្ដ្រូហ្សែន និងអរ័ម៉ូនប្រូហ្សេស្ដេរ៉ូន។ អរ័មូនអឹស្ដ្រូហ្សែន គឺមាននាទីសម្រាប់ធ្វើឱ្យធ្លាក់ពងជីវិត នៅពេលធ្លាក់ពងជីវិតមក ស្ដ្រីមានការ រួមដំណេកធ្វើ្វឱ្យស្ដ្រីនោះមានកូន។ ជួនកាលអរ័ម៉ូនរបស់ស្ដ្រីមានការទន់ខ្សោយ ហេតុនេះហើយដែលបណ្ដាលឱ្យស្ដ្រីអត់មានរដូវ។
ដំបូន្មានគ្រូពេទ្យជំនាញ
ដើម្បីចៀសវាងការមានកូនដោយចៃដន្យបែបនេះ ស្ដ្រីទើបសម្រាលកូនរួច គួរតែបំបៅដោះកូន។ ព្រោះការបំបៅដោះកូនជាវិធី មួយធ្វើមានកូនរង្វើល បន្ទាប់ពីគាត់សម្រាលកូនហើយ។ ប្រសិនបើគាត់មិនធ្វើការបំបៅដោះកូនទេ ធ្វើឱ្យគាត់ឆាប់មានរដូវ ដែលធ្វើឱ្យគាត់ ឆាប់មានកូនឡើងវិញ។ យ៉ាងហោចណាស់ រយៈពេលតែ៣ទៅ៤ខែ ប៉ុណ្ណោះគាត់នឹងមានកូនឡើងវិញ។ ចំពោះម្ដាយដែលបំបៅដោះកូន យ៉ាងតិចណាស់ក៏៦ខែដែរ ទើបគាត់មករដូវម្ដងទៀត គាត់អាចមានកូនម្ដងទៀតបាន។odia
នេះមិនមែនមានន័យថា ជាកម្មវិធីពន្យាកំណើតដោយការបំបៅកូនដោយទឹកដោះនោះទេ តែវាជាវិធីមួយធ្វើឱ្យស្ដ្រីមានកូនរង្វើល ពីពេលសម្រាលបុត្របានបន្ដិចដែរ។ ការមានកូនរង្វើល ធ្វើឱ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូន។
បើមិនទាន់ចង់បានកូនទៀត បន្ទាប់មកម្ដាយត្រូវរកវិធីពន្យារកំណើត មិនត្រូវធ្វេសប្រហែសទេ។ ហើយក៏មិនត្រូវចេះតែឱ្យមាន កូនដោយចៃដន្យដែរ ដូចមានពាក្យថា មានកូនតាមប្រាថ្នា កុំឱ្យមានកូនដោយចៃដន្យ។
By healthcabodiaមើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្នកគួរស្លៀកសំពត់ខ្លីបែបណា ដើម្បីឲ្យស្អាតស៊ិចស៊ី?
- មកកុហកថាស្រលាញ់អូនម្តងទៀតបានទេ ?
- បញ្ហាសង្គម អាចប៉ះពាល់ដល់ជីវិត និងសុខភាពមនុស្សវ័យចំណាស់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!