រោគសញ្ញា​នៃ​ការ​រលាក​សរសៃប្រសាទ​ភ្នែក​

 
 

 22

​ជាធម្មតា​ការ​រលាក​សរសៃប្រសាទ​ភ្នែក តែងតែ​ប៉ះពាល់​លើ​ភ្នែក​តែ​ម្ខាង​។​ចំណែកឯ​រោគសញ្ញា​អាច​មាន​ដូចជា ៖

  • ​មាន​ការឈឺចាប់​៖ មនុស្ស​ភាគច្រើន​ដែល​រលាក​សរសៃប្រសាទ​ភ្នែក មាន​ការឈឺចាប់​នៅ​នឹង​ភ្នែក ពេល​ធ្វើ​ចលនា​ភ្នែក​។​
  • ​ងងឹត​ភ្នែក​៖​មនុស្ស​ភាគច្រើន​តែងតែ​មើល​មិន​ច្បាស់​ក្នុង​រយៈពេល​ខ្លី​មួយ ឬ​អាច​ឈាន​ដល់​ខ្វាក់ភ្នែក​។​ការកត់សំគាល់​ឃើញថា​ការបាត់បង់​ការមើលឃើញ អាច​កើតមាន​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ឬ​២​ទៅ​៣​ថ្ងៃ​។​ការ​ហាត់ប្រាណ ឬ​ការ​ងូតទឹក​ក្តៅ​ឬ​ងូតទឹក​ផ្កាឈូក​ក៏​អាច​ធ្វើអោយ​អ្នក​ងងឹតភ្នែក​មួយ​ភ្លែត​បានដែរ​។​ដូច្នេះ​បញ្ហា​ងងឹតភ្នែក​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​
  • ​ងងឹត​ពណ៌ ៖ ការ​រលាក​សរសៃប្រសាទ​ភ្នែក តែងតែ​ប៉ះពាល់​ដល់​ការបែងចែក​ពណ៌​។​អ្នក​អាច​សម្គាល់​ឃើញ​ថា​ពណ៌​ដែល​អ្នកឃើញ​មាន​លក្ខណៈ​ខុសធម្មតា ដូចជា ស្រាល​ជាង​មុន​ជា​ដើម​។​

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម