ជារឿយៗ​ស្ត្រី​មិន​ខ្វល់​ពី​“​បញ្ហា​បេះដូង​” ឡើយ​

 
 

 10

​ចំពោះ​ជំងឺ​បេះដូង​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ស្ត្រី​ហាក់ដូចជា​ពន្យារ​ការថែទាំ​យូរ​ជាង​បុរស​នៅពេលដែល​ពួកគេ​មាន​រោគសញ្ញា​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​នេះ​។​

​វេជ្ជបណ្ឌិត កា​ធឺ​រី​ន គ្រេ​អាត​សូ​ឡាស (Catherine Kreatsoulas) បាន​និយាយថា គ្រោះថ្នាក់​ចម្បង គឺថា នៅពេលដែល​មនុស្ស​ម្នាក់​ចូល​មន្ទីរពេទ្យ ដោយសារ​ដំណាក់កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​បេះដូង​វា​មាន​ជម្រើស​តិចតួច​ដែល​ត្រូវ​ធ្វើការ​ព្យាបាល​។​

​នៅ​ក្នុង​ការស្រាវជ្រាវ​អ្នកស្រាវជ្រាវ​បាន​ពិភាគ្សា​ជាមួយ​អ្នកជំងឺ​ដែល​ស្វែងរក​ការព្យាបាល​ចំពោះ​ការ​ឈឺទ្រូង និង​កំពុង​តែ​រង់ចាំ​ការថត​សរសៃឈាម​ដើម្បី​មើល​ពី​សញ្ញា​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ ការ​ឈឺទ្រូង កើតមានឡើង​នៅពេល​ដែល​បេះដូង​មិនមាន​ឈាម ឬ​អុកស៊ីសែន​គ្រប់គ្រាន់​នៅពេល​ដែល​វា​ត្រូវការ​នោះ​ទេ​ដោយសារតែ​ស្ទះ​សរសៃឈាម​បេះដូង​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​មាន​ប្រតិកម្ម​លឿន​នៅពេលដែល​ពួកគេ​វិវត្ត​មាន​រោគ​សញ្ញា​ទាំងនេះ ហើយ​ឆាប់​រក​ការព្យាបាល​។​

​វេជ្ជបណ្ឌិត Kreatsoulas​បាន​និយាយថា ស្ត្រី​ពន្យារពេល​ច្រើន​ហើយ​មាន​អារម្មណ៍​ថា រោគសញ្ញា​នឹង​បាត់​ទៅ​វិញ និង​ប្រសើរ​ទៅ​វិញ​ដោយ​ខ្លួនឯង​។ នៅពេល​ដែល​ស្ត្រី​មាន​អារម្មណ៍​ថា​មាន​ភាពប្រសើរឡើង​បន្តិច​ពួកគេ​ហាក់ដូចជា​ព្រងើយកន្តើយ​នឹង​បញ្ហា​នេះ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម