តើខ្ញុំគួរតែបំបៅកូនញឹកញាប់ប៉ុណ្ណា?
7
ទារកដែលទើបនឹងកើតអ្នកគួរតែបំបៅដោះអោយបាន៨ទៅ១២ដងក្នុងមួយថ្ងៃក្នុងរយៈពេលប្រហែលជាមួយខែដំបូង។ទឹកដោះម្តាយងាយរំលាយជាងទឹកដោះគោកំប៉ុងដែលមានន័យថាវាអាចអោយចលនាប្រដាប់រំលាយអាហាររបស់កូនអ្នកធ្វើការលឿនហើយលើសពីនេះវាធ្វើអោយកូនរបស់អ្នកឆាប់ឃ្លាន។
ការបំបៅដោះកូនញឹកក៏នឹងជួយភ្ញោចការផលិតទឹកដោះអំឡុងពេលពីរឬបីសប្តាហ៍ដំបូងផងដែរ។នៅអាយុមួយឬពីរខែកុមារដែលបៅដោះម្តាយនឹងបៅប្រហែលជា៧ទៅ៩ដងក្នុងមួយថ្ងៃ។
មុននឹងការផ្គត់ផ្គងទឹកដោះរបស់អ្នកត្រូវបានកំណត់នោះអ្នកគួរតែបំបៅដោះ នៅពេលដែលកុមារឃ្លាន(ដែលជាទូទៅគឺរៀងរាល់១ម៉ោងកន្លះទៅ៣ម៉ោងម្តង)។នៅពេលដែលកុមារដែលទើបនឹងកើតធំបន្តិចនោះពួកគេនឹងត្រូវការបៅតិចជាងមុនហើយអាចវិវត្តទៅជាទម្លាប់ប្រចាំថ្ងៃ។ទារកមួយចំនួនអាចបៅរៀងរាល់កន្លះម៉ោងម្តងខណៈដែលទារកដទៃទៀតអាច២ទៅ៣ម្តងចន្លោះនៃការបៅនីមួយៗ។ទារកដែលទើបនឹងកើតមិនគួរតែអត់បៅលើសពី៤ម៉ោងនោះទេទោះបីជាពេលយប់ក៏ដោយ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើគួរធ្វើដូចម្តេច ទើបកូនបាត់យំ?
- ជំងឺរលាកខួរក្បាល អាចធ្វើអោយស្លាប់ដែរទេ?
- វិធីការពារកូនតូចមិនអោយពុលឡាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!