មុខងារ ”​សុក​” ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ

 
 

 63

​សុក​គឺជា​សរីរាង្គ​ដែល​បង្កើតឡើង​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​ដើម្បី​ចិញ្ចឹម​ទារក យក​កាកសំណល់​របស់​ទារក និង​ផលិត​អ័រម៉ូន​ដើម្បី​ទ្រទ្រង់​ការ​មាន​ផ្ទៃពោះ​។​សុក​ត្រូវបាន​ភ្ជាប់​ទៅនឹង​ជញ្ជាំង​ស្បូន​ដោយ​សរសៃឈាម​ដែល​ផ្គត់ផ្គង់​អោយ​ទារក​នូវ​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ព្រមទាំង​យក​កាក​សំណល់​ពី​ទារក​មកវិញ និង​បញ្ជូន​ទៅ​ម្តាយ​ដើម្បី​បញ្ចេញ​ចោល​។​

​ទារក​ភ្ជាប់​ទៅ​នឹង​សុក​ដោយ​ទង​ផ្ចិត​។​តាមរយៈ​ទងផ្ចិត​ទារក​ទទួលបាន​ការចិញ្ចឹម​បីបាច់ និង​អុកស៊ីសែន និង​បញ្ចេញ​កាក​សំណល់​។ ជាទូទៅ​សុក​ត្រូវតែ​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាងលើ​នៃ​ស្បូន​ហើយ​នៅ​ឆ្ងាយ​ពី​មាត់ស្បូន​ដែល​ជា​ផ្លូវ​សម្រាប់​អោយ​ទារក​លូន​ចេញ​ពេល​សម្រាល​ប៉ុន្តែ​ប្រសិនបើ​វា​នៅក្បែរ​មាត់ស្បូន​វិញ​នោះ​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​មាន​ហានិភ័យ​ក្នុងការ​ធ្លាក់ឈាម និង​មិន​អាច​សម្រាល​បាន ហើយ​បណ្តាល​អោយ​បាត់បង់​ឈាម​យ៉ាងច្រើនុ​។ ដូច្នេះ​ស្ត្រី​ដែល​មាន​សុក​បាំង​មាត់ស្បូន​គឺ​តម្រូវអោយ​វះកាត់​យក​កូន​ដើម្បី​ជួយ​ជីវិត​ម្តាយ និង​ទារក​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម