ចង់មានការចងចាំល្អគួរញុំាអាហារបែបណា?
73
អាហារដ៏អស្ចារ្យដែលអ្នកគួរបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីរក្សាខួរក្បាលអោយមានសុខភាពល្អមានដូចជា៖
- ផ្លែបឺរីពណ៌ខៀវ៖វាជួយការពារខួរក្បាលពីភាពតានតឹង និងអាចជួយកាត់បន្ថយផលប៉ះពាល់ដែលទាក់ទងនឹងអាយុដូចជាជំងឺវង្វេងជាដើម។ការសិក្សាក៏បានបង្ហាញថាផ្លែបឺរីពណ៌ខៀវគឺល្អសម្រាប់បញ្ញាស្មារតី។
- ត្រីសាលម៉ុង៖ត្រីដែលរស់នៅក្នុងទឹកជ្រៅដូចជាត្រីសាម៉ុងគឺសម្បូរទៅដោយខ្លាញ់អូមេហ្គា៣ ដែលមានសារៈសំខាន់សម្រាប់មុខងាររបស់ខួរក្បាល។ ខ្លាញ់ត្រីអូមេហ្គា៣ មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក។
- គ្រាប់ធញ្ញជាតិ ៖ គឺជាប្រភពដ៏ល្អនៃវីតាមីនEដែលជួយកាត់បន្ថយភាពចាស់ និងជួយបង្កើនការចងចាំ។
- ផ្លែប័រ ៖ ក៏មានអត្ថប្រយោជន៍ដូចផ្លែបឺរីខៀវដែរដែលវាជួយក្នុងការលើកកម្ពស់សុខភាពខួរក្បាល។ផ្លែប័រ គឺជាផ្លែឈើដែលគ្មានជាតិខ្លាញ់ ហើយរួមចំណែកដល់លំហូរឈាមដែលនាំអោយមានសុខភាពល្អ។ កាលណាមានលំហូរឈាមល្អមានន័យថា ខួរក្បាលមានសុខភាពល្អ។ផ្លែប័រ ជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។
- នំប៉័ងគ្រាប់ធញ្ញជាតិ និងអង្ករសម្រូប ៖ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។សរីរាង្គទាំងអស់នៅក្នុងរាងកាយពឹងផ្អែកលើលំហូរឈាម ដូច្នេះប្រសិនបើអ្នកលើកកម្ពស់សុខភាពសរសៃឈាមបេះដូងអោយមានលំហូរល្អ នោះសរីរាង្គផ្សេងៗទៀតក៏មានសុខភាពល្អដែររួមបញ្ចូលទាំងខួរក្បាលផងដែរ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ខ្ទឹមស និងការ៉ុត ល្អសម្រាប់ប្រព័ន្ធការពាររាង្គកាយ
- ប្រតិកម្ម អាលែកស៊ី នឹងទឹកដោះគោ
- ខ្សោយតម្រងនោមស្រួចស្រាវ អាចមានរោគសញ្ញាអ្វីខ្លះ?
ផ្សព្វផ្សាយពាណិជ្ជកម្ម៖
(មើលទាំងអស់)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!