វិធី​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

 
 

 6

​តើ​អ្នក​ចង់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរឬទេ​? ការណែនាំ​ថ្មី​ពី​សមាគមន៍​ជំងឺស្ត្រូក និង​សមាគមន៍​ជំងឺ​បេះដូង​អា​មេ​រិច បាន​ជម្រុញ​យ៉ាងខ្លាំង​ថា “​របៀប​នៃ​ការរស់នៅ​” គឺជា​រឿង​សំខាន់​។​

​ការណែនាំ​ថ្មី​ផ្តល់​ដំបូន្មាន​អោយ​មនុស្ស​ធ្វើ​លំ​ហាត់ប្រាណ​រក្សា​សម្ពាធ​ឈាម និង​ញ៉ាំ​អាហារ​ដែល​ល្អ​ដល់​សុខភាព​ដែល​រួមមាន ផ្លែឈើ​បន្លែ​គ្រាប់​ធញ្ញជាតិ គួប​ផ្សំ​ជាមួយនឹង​សាច់​ត្រី​ជាដើម​។​

​វេជ្ជបណ្ឌិត ជេម ម៉េស​សៀ (James Meschia) បាន​និយាយថា យើង​មាន​ឱកាស​ដ៏​ធំ​ដើម្បី​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​វិធី​ដែល​យើង​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ថ្មី ដោយសារ​តែ​កត្តា​ហានិភ័យ​ដែល​អាច​ត្រូវបាន​ផ្លាស់ប្តូរ ឬ​គ្រប់គ្រង ជាពិសេស​ទៅលើ​សម្ពាធ​ឈាម​ខ្ពស់ ដែល​មាន​ប្រហែលជា​៩០ ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ការណែនាំ​នោះ រួមមាន ៖

  • ​ញ៉ាំ​បន្លែ​ផ្លែឈើ​អោយ​បាន​គ្រប់គ្រាន់ និង​កំណត់​ការ​ញ៉ាំ​ខ្លាញ់​ឆ្អែត ដូចជា​សាច់​ក្រហម និងប័រ​ជាដើម​
  • ​តាមដាន​សម្ពាធ​ឈាម​នៅ​ផ្ទះ​ជាមួយ​នឹង​ឧបករណ៍​វាស់​សម្ពាធ​ឈាម​អេឡិចត្រូនិច និង​ជៀសវាង​ការវិវត្ត​ទៅជា​លើស​សម្ពាធ​ឈាម​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​ញ៉ាំ​អោយបាន​ត្រឹមត្រូវ និង​ជៀសវាង​ការឡើង​ទម្ងន់​។ ធ្វើការ​ពិនិត្យ​សម្ពាធ​ឈាម​ដោយ​គ្រូពេទ្យ​ជា​រៀងរាល់ឆ្នាំ​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​លើសឈាម ហើយ​វា​មិន​មាន​ប្រសិទ្ធភាព​នោះ​សូម​សួរ​គ្រូពេទ្យ​អំពី​បញ្ហា​នេះ​។​
  • ​កំណត់​ការ​ញ៉ាំ​ប្រៃ​
  • ​កុំ​ជក់បារី​។ ការជក់បារី និង​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត បង្កើន​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ហើយ​ក៏​សូម​ជៀសវាង​ការ​ហឺត​ផ្សែង​បារី​ផងដែរ​។​

​វេជ្ជបណ្ឌិត Meschia បាន​និយាយថា ការនិយាយ​អំពី​វិធី​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺជា​រឿង​មួយ​មាន​តម្លៃ​។ ក្នុង​ករណី​ជា​ច្រើន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល មិន​បណ្តាលអោយ​ស្លាប់​ទេ ប៉ុន្តែ​វា​នាំអោយមាន​ផលប៉ះពាល់​ដល់​រាងកាយ​អារម្មណ៍ និង​ផ្លូវចិត្ត​បាន​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម