៥យ៉ាងដែលធ្វើអោយអ្នកគេងបានស្រួល
26
មនុស្សវ័យជំទង់ភាគច្រើនត្រូវការគេងអោយបានពី៨ម៉ោងកន្លះទៅ៩ម៉ោងជារៀងរាល់យប់។ប៉ុន្តែប្រហែលជាម្នាក់ក្នុងចំណោមមនុស្សវ័យជំទង់៤នាក់មានបញ្ហានៃការគេង ហើយបញ្ហាកង្វះការគេងអាចប៉ះពាល់ដល់អ្វីគ្រប់យ៉ាង រាប់ចាប់ពីអារម្មណ៍របស់អ្នក រហូតដល់ការងារប្រចាំថ្ងៃ។វាអាចប៉ះពាល់ដល់សកម្មភាពនៃការធ្វើកីឡាបង្កើនឱកាសនៃការឈឺនិងអាចត្រូវបានទាក់ទងទៅនឹងការឡើងទម្ងន់ចំពោះមនុស្សមួយចំនួនផងដែរ។
តើធ្វើដូចម្តេចទើបយើងអាចគេងបានស្រួលបាន? ខាងក្រោមនេះគឺជាគំនិតមួយចំនួន ៖
- ធ្វើសកម្មភាពអំឡុងពេលថ្ងៃ ៖ អ្នកប្រហែលជាសម្គាល់ឃើញថាការរត់ប៉ុណ្ណាដែលកូនរបស់អ្នកបានធ្វើនិងពួកគេបានគេងបានប៉ុណ្ណឹងហើយ។ដូចនេះសូមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់អោយបាន៦០នាទីក្នុងមួយថ្ងៃ។ការធ្វើលំហាត់ប្រាណឬសកម្មភាពអាចបន្ថយស្ត្រេសនិងជួយមនុស្សអោយមានអារម្មណ៍ធូរស្រាល។ប៉ុន្តែសូមកុំធ្វើលំហាត់ប្រាណកៀកនឹងម៉ោងគេងពេកដោយសារតែលំហាត់ប្រាណអាចធ្វើអោយអ្នកភ្ញាក់ពីគេងវិញបាន។
- ជៀសវាងការផឹកស្រានិងផឹកថ្នាំ ៖មនុស្សភាគច្រើនគិតថាស្រាឬថ្នាំនឹងធ្វើអោយពួកគេធូរស្រាលនិងងងុយគេងប៉ុន្តែនេះមិនមែនជារឿងពិតនោះទេ។ថ្នាំនិងស្រារំខានដល់ដំណេក ហើយធ្វើអោយមនុស្សក្រោកពីគេងនៅពាក់កណ្តាលយប់ទៅវិញទេ។
- និយាយរាត្រីសួស្តីទៅលើគ្រឿងអេឡិចត្រូនិចទាំងឡាយ ៖ អ្នកឯកទេសបានណែនាំអោយប្រើតែគ្រែសម្រាប់ការគេងតែមួយមុខ។ នេះមានន័យថា អ្នកគួរតែបិទអ្វីៗគ្រប់យ៉ាង ដូចជា ទូរទស្សន៍ជាដើម មុនមួយម៉ោង ឬលើសពីមួយមុននឹងអ្នកគេង។
- រក្សាទម្លាប់នៃការគេងប្រចាំថ្ងៃ ៖ ការចូលគេងនៅម៉ោងដូចៗគ្នាជារៀងរាល់យប់ អាចជួយអោយខ្លួនយើងដឹងពីរយៈពេលនៃការគេង។ ការបង្កើតទម្លាប់នៃការគេងបែបនេះអាចផ្តល់ភាពប្រសើរឡើងដល់ឥទ្ធិពលនៃការបន្ធូរអារម្មណ៍ផងដែរ។ ដូចនេះ អ្នកអាចបន្ធូរអារម្មណ៍ជារៀងរាល់ថ្ងៃដោយការអានសៀវភៅស្តាប់ចម្រៀងឬចំណាយពេលលេងជាមួយនឹងសត្វចិញ្ចឹមជាដើម។
- រំពឹងពីការគេងដ៏ល្អ ៖ ស្ត្រេសអាចធ្វើអោយអ្នកគេងមិនលក់។ដូចនេះជំនួសពីការបារម្ភនេះរំលឹកខ្លួនឯងថា អ្នកអាចគេងបានលក់ស្រួល។ និយាយថា យប់នេះខ្ញុំនឹងគេងបានលក់ស្រួល។ អ្នកក៏អាចជួយអនុវត្តលំហាត់ប្រាណនៃការដកដង្ហើម ឬយូហ្គាមុននឹងគេងផងដែរ។
- មនុស្សគ្រប់គ្នាមានការគេងមិនលក់ស្រួលម្តងម្កាល។ប៉ុន្តែប្រសិនបើអ្នកមានបញ្ហានៃការគេងនេះជាទៀងទាត់ហើយអ្នកគិតថាវាកំពុងតែប៉ះពាល់ដល់អារម្មណ៍ឬការងារប្រចាំថ្ងៃដល់អ្នកសូមទៅជួបនឹងគ្រូពេទ្យ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរធ្វើដូចម្តេចទើបពង្រឹងដល់ជីវិតគ្រួសារបាន
- តើខ្ញុំគួរតែបំបៅកូនញឹកញាប់ប៉ុណ្ណា?
- មនុស្សស្រី ចង់បានបុរសប៉ិនកំប្លែងធ្វើជាសង្សារ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!