ដែលលឺទេថាផឹកស្រាបណ្តាលអោយចុះជាតិស្ករ?
66
ជាតិស្ករនៅក្នុងឈាមរបស់យើងត្រូវបានប្រើប្រាស់សម្រាប់ការលូតលាស់និងថាមពល។ជាតិស្ករនៅក្នុងឈាមបានមកពីចំណីអាហារដែលយើងបានញ៉ាំការបំបែកជាតិស្ករនៅក្នុងសាច់ដុំហើយវាអាចត្រូវបានបង្កើតពីសារជាតិចិញ្ចឹមដទៃទៀតនៅក្នុងខ្លួន។អ័រម៉ូនដំបូងដែលពាក់ព័ន្ធទៅនឹងការរក្សាលំនឹងជាតិស្ករនៅក្នុងឈាមគឺអាំងស៊ុយលីន (Insulin) និងគ្លុយកាហ្គុង(Glucagon)។ជាធម្មតានៅពេលដែលជាតិស្ករនៅក្នុងឈាមរបស់យើងចាប់ផ្តើមធ្លាក់ចុះខ្លួនរបស់យើងអាចឆ្លើយតបដោយការបង្កើតជាតិស្ករនៅក្នុងឈាមបន្ថែមឬដុតជាតិស្ករដែលត្រូវបានស្តុកទុកនោះ។ហើយនៅពេលដែលជាតិស្ករនៅក្នុងឈាមរបស់អ្នកចាប់ផ្តើមឡើងអាំងស៊ុយលីនត្រូវបានបញ្ចេញដើម្បីធ្វើអោយមានកម្រិតជាតិស្ករនៅក្នុងឈាមបានត្រឹមត្រូវ។
ជាតិស្រា ត្រូវបានគេចាត់ទុកថាជាគ្រឿងពុលដល់ខ្លួន ហើយគ្រប់សកម្មភាពទាំងអស់ត្រូវបានបង្កើតមកដើម្បីបញ្ចេញវា រួមមានការឈប់រក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយស្ថិតនៅថេរ។ ការស្រាវជ្រាវបានបង្ហាញថា ស្រារំខានដល់ប្រភពនៃជាតិស្ករទាំងបី និងអ័រម៉ូនដែលត្រូវការរក្សាកម្រិតជាតិស្ករមួយនៅក្នុងឈាមអោយបានល្អនោះ។ ការប៉ះពាល់ធ្ងន់ធ្ងរបំផុតត្រូវបានឃើញចំពោះអ្នកដែលផឹកស្រាច្រើន។ អ្នកផឹកស្រាច្រើន អាចបន្ថយការស្តុកទុកជាតិស្ករនៅក្នុងសាច់ដុំអំឡុងពេលប៉ុន្មានម៉ោងនៅពេលដែលចំណីអាហាររបស់ពួកគេមិនបានផ្តល់បរិមាណជាតិស្ករគ្រប់គ្រាន់។ លើសពីនេះការផឹកស្រាច្រើនអាចបន្ថយប្រសិទ្ធភាពនៃអ័រម៉ូនអាំងស៊ុយលីនដែលបណ្តាលអោយកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើង។ ការស្រាវជ្រាវមួយបានបង្ហាញថាពី ៤៥ទៅ៧០ ភាគរយនៃអ្នកដែលមានជំងឺថ្លើមដោយសារការផឹកស្រា មានទាំងជំងឺទឹកនោមផ្អែម ឬមានបញ្ហារក្សាកម្រិតជាតិស្ករនៅក្នុងឈាម។
ស្រាអាចប៉ះពាល់កម្រិតជាតិស្ករនៅក្នុងឈាមអវិជ្ជមានគ្រប់ពេលដែលវាត្រូវបានគេផឹកទោះមិនមើលពីភាពញឹកញាប់នៃការផឹកក៏ដោយ។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកស្រាខ្លាំង បង្កើនការបញ្ចេញអាំងស៊ុយលីន ដែលបណ្តាលអោយជាតិស្ករនៅក្នុងឈាមចុះ ហើយអាចប៉ះពាល់ដល់ការឆ្លើយតបនៃអ័រម៉ូនដែលជម្រុញអោយមានការចុះជាតិស្ករនៅក្នុងឈាម។ ការផឹកយ៉ាងតិច៥៦ក្រាមនៃស្រាលើអ្នកមិនទាន់ញ៉ាំអាហារសោះ អាចនាំអោយមានការថយចុះកម្រិតជាតិស្ករនៅក្នុងឈាមខ្លាំង។ នេះរឹតតែធ្វើអោយមានបញ្ហាចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ ស្របជាមួយនឹងប៉ះពាល់លើជាតិស្ករនៅក្នុងឈាមការស្រាវជ្រាវក៏បានបង្ហាញថា ស្រាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំដែលបន្ថយជាតិស្ករនៅក្នុងឈាម៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- កូនតូចខ្លាចក្នុងការគេង ម្តាយគួរធ្វើដូចម្តេច?
- របៀបផាត់មុខ ដ៏អស្ចារ្យ
- គេងច្រើន ឬតិចពេក អាចបង្កើនហានិភ័យ នៃជំងឺស្ទះសរសៃឈាមខួរក្បាល ចំពោះអ្នកជំងឺលើសឈាម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!