វីតាមីន D មិន​អាច​ការពា​រការ​វិលត្រឡប់​នៃ​ការឆ្លង​មេរោគ​បានទេ​

 
 

 1

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា កម្រិត​ខ្ពស់​នៃ​វីតាមីន D មិន​អាច​ជួយ​ការពារ​ការ​កើត​មាន​ឡើង​វិញ​នៃ​ការឆ្លង​មេរោគ​លើ​ទ្វារមាស​ដែល​កើតមាន​ជា​ទូទៅ​ចំពោះ​ស្ត្រី​ក្មេងៗ​បាន​នោះ​ទេ​។​

​ការស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​មើល​ទៅលើ​ការស្រាវជ្រាវ​ដទៃទៀត​ដែលថា កម្រិត​វីតាមីន D ខ្ពស់​អាច​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៅពេល​ដែល​វា​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ​នោះ​។​

​វេជ្ជបណ្ឌិត អាប៊ី​ហ្គាល ណូរី​ស ធួរ​ណឺរ (Abigail Norris Turner) បាន​និយាយថា ការស្រាវជ្រាវ​បាន​សង្កេតឃើញថា ស្ត្រី​ដែល​មាន​កម្រិត​វីតាមីន D ទាប ហាក់ដូចជា​ងាយ​អោយ​មាន​ការឆ្លង​មេរោគ​បាក់តេរី​លើ​ទ្វារមាស ហើយ​យើង​បាន​រកឃើញថា ថ្នាំ​គ្រាប់​វីតាមីន D អាច​ជួយ​បន្ថយ​ហានិភ័យ​នេះ​។​

​គាត់​បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ​ការស្រាវជ្រាវ​របស់​យើង​បាន​រកឃើញថា ថ្នាំ​គ្រាប់​ដែល​មាន​កម្រិត​វីតាមីន D ខ្ពស់ មិន​មាន​ប្រយោជន៍​ក្នុង​ការការពារ​ការកើត​មាន​សារជាថ្មី​នៃ​ការឆ្លង​មេរោគ​បាក់តេរី​នៅលើ​ទ្វារមាស​នោះទេ​។​

Vaginosis​គឺ​ជា​ជំងឺ​មួយ​ដែល​មិនមែន​មកពី​ការ​រួមភេទ​ទេ ហើយ​វា​កើតមានឡើង​នៅពេល​បាក់តេរី​នៅលើ​ប្រដាប់បន្តពូជ​ក្លាយ​ជា​មិន​មាន​លំនឹង​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ថ្នាំ​សម្លាប់​បាក់តេរី អាច​កម្ចាត់​ការឆ្លង​មេរោគ​នេះ ប៉ុន្តែ​ស្ត្រី​ជាច្រើន​ទទួលរង​នូវ​បញ្ហា​នេះ​ដដែលៗ ដែល​វា​អាច​បណ្តាលអោយ​ពួកគេ​ខ្មាស់អៀន និង​អាច​រលូត​កូន​ផង​ដែរ​។​

​តាម​ការប៉ាន់ស្មាន​ស្ត្រី​ប្រហែលជា ២១​លាន​នាក់​(​ជនជាតិ​ស្បែក​ខ្មៅ​ច្រើនជាង​ស្បែក​ស​) ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ការឆ្លង​មេរោគ​នៅ​នឹង​ទ្វារមាស​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​ជា​រៀងរាល់ឆ្នាំ​។​
ប្រភព៖health.com.kh

​នៅ​ក្នុង​ការស្រាវជ្រាវ​ពួកគេ​បាន​មើល​ទៅលើ​ស្ត្រី​១១៨​នាក់​ដែល​មាន​ការឆ្លង​មេរោគ​លើ​ទ្វារមាស ហើយ​បាន​អោយ​កម្រិត​ខ្ពស់​នៃ​វីតាមីន D និង​ស្ត្រី​ខ្លះ​អោយ​Placebo​។ កម្រិត​វីតាមីន D បាន​កើនឡើង​ចំពោះ​ស្ត្រី​ដែល​បាន​ទទួល​ថ្នាំ​គ្រាប់ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិនសូវ​វិវត្ត​ទៅ​ជា​ការឆ្លង​មេរោគ​លើ​ទ្វារមាស​ម្តង​ទៀត​រយៈពេល​២៤​សប្តាហ៍​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត American Journal of Obstetrics and Gynecology៕- chhay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម