ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ អាច​ជះ​ឥទ្ធិពល​ដល់​ទម្ងន់​នៅ​ថ្ងៃក្រោយ

 
 

ត្យដោយwww.health.com.khថ្ងៃទី29 តុលា ឆ្នាំ2014

 5

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា កូនស្រី​នៃ​ម្តាយ​ដែល​បាន​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​នោះ អាច​មាន​ហានិភ័យ​ក្នុងការ​ធាត់​នៅពេល​ក្រោយ​។​

​អ្នកស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ក្មេងស្រី​ជាង​៤០០​នាក់​ដែល​ត្រូវ​បាន​តាមដាន​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១១ ជាមួយ​នឹង​ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​នូវ​កម្ពស់ ទម្ងន់ ខ្លាញ់​ខ្លួន និង​ការ​ធាត់​នៅ​ពោះ​។ ក្មេងស្រី​គឺមាន​អាយុ​ចន្លោះ​ពី​៦​ឆ្នាំ ទៅ​៨​ឆ្នាំ​នៅ​ពេល​ចាប់ផ្តើម​នៃ​ការស្រាវជ្រាវ​។ អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​លើ​កំណត់ត្រា​សុខភាព​របស់​ម្តាយ​របស់​ក្មេងស្រី​នោះដែរ​។​

​ដោយយោង​តាម​ការស្រាវជ្រាវ ម្តាយ​២៧​នាក់​បាន​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​។ ក្មេងស្រី​ដែល​ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ គឺ​មាន​អត្រា​៣,៥​ដង​ហាក់ដូចជា​វិវត្ត​ទៅ​ជា​លើស​ទម្ងន់​ជាង​ក្មេងស្រី​ដែល​ម្តាយ​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា ក្មេងស្រី​ហាក់ដូចជា​មាន​៥,៥ ភាគរយ​ក្លាយទៅជា​លើស​ទម្ងន់​ប្រសិនបើ​ម្តាយ​របស់​ពួកគេ​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​លើស​ទម្ងន់​មុន​នឹង​មាន​ផ្ទៃពោះ​។ កូនស្រី​ក៏​ហាក់ដូចជា​មាន​បរិមាណ​ខ្លាញ់​ខ្លួន​ច្រើន និង​ខ្លាញ់​នៅ​រង្វង់​ចង្កេះ​ផងដែរ​។ ការស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ការផ្សារភ្ជាប់​គ្នា​នេះ គឺ​មិន​គិត​ទៅលើ​កត្តា​ដទៃទៀត​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​ធាត់​ចំពោះ​ក្មេងស្រី ដែល​រួមមាន ជាតិ​សាសន៍ ម្តាយ​ធាត់ និង​ដំណាក់កាល​នៃ​ពេល​ពេញវ័យ​នោះទេ​។​

​វេជ្ជបណ្ឌិត អា​យ គូ​ប៊ូ (Ai Kubo) បាន​និយាយថា កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ក្មេងស្រី​ដែល​លើស​ទម្ងន់ ហើយ​ការផ្សារភ្ជាប់​គ្នា​នេះ គឺ​ខ្លាំង​ប្រសិនបើ​ម្តាយ​លើស​ទម្ងន់​មុន​នឹង​មាន​ផ្ទៃពោះ​នោះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ការស្រាវជ្រាវ​ក៏​បាន​រកឃើញ​តែ​ការផ្សារភ្ជាប់​គ្នា​រវាង​ទម្ងន់​ថ្ងៃ​ក្រោយ​របស់​កូនស្រី និង​ទម្ងន់​របស់​ម្តាយ និង​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។ វា​មិន​បាន​បង្ហាញថា កត្តា​ទាំង​នេះ​បណ្តាល​អោយ​ក្មេងស្រី​លើស​ទម្ងន់​ផ្ទាល់​នោះទេ​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ប៉ុន្តែ​ការស្រាវជ្រាវ​បាន​លើកឡើង​ថា ការ​អោយ​ស្ត្រី​គ្រប់គ្រង​ទម្ងន់​របស់​ពួកគេ និង​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​របៀប​រស់​នៅ​មុន​នឹង​មាន​ផ្ទៃពោះ អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​កុមារ​ពី​ការ​ធាត់​បាន​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Diabetes Care៕ - chhay
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម