ការពិនិត្យ​ទឹកនោម

 
 

 16

​ការពិនិត្យ​ទឹកនោម​ជាធម្មតា​ត្រូវបាន​ស្នើសុំ​នៅ​ពេលដែល​គ្រូពេទ្យ​សង្ស័យថា កូន​របស់​អ្នក​មាន​ការឆ្លង​មេរោគ​លើផ្លូវ​ទឹកនោម ឬ​មាន​បញ្ហា​សុខភាព​ដែល​អាច​បណ្តាលអោយមាន​ភាព​មិន​ធម្មតា​នៅ​ក្នុង​ទឹកនោម​។ តេស្ត​នេះ​អាច​វាស់​ពី ៖

  • ​ចំនួន និង​ភាព​ផ្សេងៗ​គ្នា​នៃ​កោសិកា​គ្រាប់​ឈាម​ក្រហម និង​កោសិកា​គ្រាប់​ឈាមស​
  • ​វត្តមាន​មេរោគ​នៅក្នុង​ទឹកនោម​
  • ​វត្តមាន​សារធាតុ​នានា ដូចជា​ជាតិ​ស្ករ ដែល​ជា​ធម្មតា​មិន​គួរតែ​ត្រូវ​បាន​ឃើញ​នៅក្នុង​ទឹកនោម​ឡើយ​
  • ​កម្រិត pH ដែល​បង្ហាញ​ថា​តើ​ទឹកនោម​របស់​អ្នក​អាស៊ី​ត ឬ​បាស​ប៉ុណ្ណា​
  • កំហាប់​នៃ​ទឹកនោម​។​

​ជួន​កាល​ទៀត នៅពេល​ទឹកនោម​មាន​កោសិកា​គ្រាប់​ឈាមស ឬ​ប្រូតេអ៊ីន ឬ​លទ្ធផល​នៃ​តេស្ត​ហាក់ដូចជា​មិន​ធម្មតា​សម្រាប់​ហេតុ​ដទៃទៀត​នោះ គឺ​វា​ដោយសារ​តែ​របៀប ឬ​ពេល​ដែល​ទឹកនោម​ត្រូវបាន​ប្រមូល​។ ឧទាហរណ៍ ពេល​ខ្វះ​ជាតិ​ទឹក កុមារ​អាច​មាន​ទឹកនោម​ខា​ប់ (​ពណ៌​លឿងចាស់​) ឬ​មាន​បរិមាណ​នៃ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម​។ ប៉ុន្តែ​វា​មិន​អាច​មានន័យថា ក្មេង​នោះ​មាន​បញ្ហា​សុខភាព​ឡើយ​។ នៅពេល​ដែល​កុមារ​បង្គ្រប់​ជាតិ​ទឹក​មក​វិញ លទ្ធផល​ខុសធម្មតា​នេះ អាច​បាត់​ទៅ​វិញ​។ អាស្រ័យ​លើ​បរិមាណ​របស់​ប្រូតេអ៊ីន ឬ​កោសិកា​ដទៃទៀត​នៅក្នុង​ទឹកនោម គ្រូពេទ្យ​អាច​សុំ​ពិនិត្យ​ទឹកនោម​ម្តងទៀត​នៅពេល​ក្រោយ គឺ​ដើម្បី​ប្រាកដថា អ្វី​គ្រប់​យ៉ាង​គឺ​ធម្មតា​ប៉ុណ្ណោះ​៕ - chhay

  ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម