មានអ្វីកើតឡើងចំពោះលំនឹងនៅពេលដែលយើងកាន់តែមានអាយុច្រើន?
1
លំនឹងនឹងថយចុះនៅពេលដែលយើងមានអាយុច្រើន ហើយផលវិបាក ដូចជា ការដួល គឺជាបញ្ហាសំខាន់។ជនជាតិអាមេរិកម្នាក់ក្នុងចំណោម៣នាក់ដែលមានអាយុលើសពី៦៥ឆ្នាំ បានដួលជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមអ្នកដែលមានអាយុពី៦៥ឆ្នាំ ទៅ៨៤ឆ្នាំការដួលមានដល់ទៅ៨៧ភាគរយនៃការបាក់ឆ្អឹងទាំងអស់ ហើយ វាគឺជាមូលហេតុទី២នៃការគ្រោះថ្នាក់ឆ្អឹងខ្នង និងខួរក្បាល។ ព័ត៌មានដែលល្អគឺថា លំហាត់ប្រាណ អាចផ្តល់ភាពប្រសើរឡើងដល់លំនឹង និងបន្ថយហានិភ័យនៃការដួលបាន។ លទ្ធផលនៃការស្រាវជ្រាវលើមនុស្សពេញវ័យ ២៥៦នាក់ ដែលមានអាយុចន្លោះពី៧០ឆ្នាំ ទៅ៩២ឆ្នាំ ដែលបានចូលរួមនៅក្នុងការហាត់ថៃជិអស់រយៈពេល៦ខែបានរកឃើញថា មានការដួលនៃអ្នកដែលបានហាត់ថៃជិ តិចជាង៥២ ភាគរយធៀបទៅនឹងអ្នកដែលមិនបានហាត់សោះ ហើយមានការដួលតិចសរុបក្នុងចំណោមអ្នកដែលបានហាត់ថៃជិ បើធៀបទៅនឹងអ្នកដែលមិនបានហាត់សោះ។
នៅក្នុងការស្រាវជ្រាវជាច្រើនដែលបានបូកបញ្ចូលគ្នា វាត្រូវបានបង្ហាញថា ភាពរឹងមាំនៃសាច់ដុំ និងលំហាត់ប្រាណនៃលំនឹងលើមនុស្សប្រុស និងស្រី ១.០១៦នាក់ បានបន្ថយហានិភ័យនៃការដួល និងគ្រោះថ្នាក់ដោយការដួលបានដល់ពី ៣៥ ទៅ៤៥ ភាគរយ។
ការសរុបមួយដ៏សំខាន់នៃការស្រាវជ្រាវ គឺថា វាជារឿងសំខាន់ដើម្បីជ្រើសរើសលំហាត់ប្រាណដើម្បីអោយលំនឹងបានល្អដែលជាក់លាក់ទៅលើសកម្មភាពដែលអាចធ្វើអំឡុងពេលប្រចាំថ្ងៃ។ ថៃជិ គឺល្អសម្រាប់បញ្ហានេះ ដោយសារតែវាទាក់ទងទៅនឹងចលនាយឺតៗ មួយៗ ហើយជាពិសេសមានប្រយោជន៍សម្រាប់លំនឹងនៅពេលដែលអ្នកឈរជើងម្ខាងញឹកញាប់អំឡុងពេលធ្វើវា៕ - chhay
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ជឿមិនជឿថា ខ្សែបាតដៃ អាចប្រាប់ពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកបាន
- និយាយជាមួយនឹងកូន អំពីការពេញវ័យ
- តើឳពុកប្រភេទណា ដែលជះឥទ្ធិពលអាក្រក់ដល់កូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!