អាការៈ​បែបណា​ជា​ការពុល​អាហារ​?

 
 

 9

​ការពុល​អាហារ​អាច​បណ្តាលអោយមាន​រោគសញ្ញា​ជាទូទៅ​ដូចខាងក្រោម ៖

  • ​ឈឺរ​មួល​ពោះ​
  • ​ក្អួត​
  • ​រាគ​។​

​នេះ​អាច​បណ្តាលអោយ​បាត់បង់​ជាតិ​ទឹក​ច្រើន និង​ជាមួយ​នឹង​ការ​ចង្អោរ ឬ​ក្អួត​វា​អាចជា​រឿង​ពិបាក​ដើម្បី​បំពេញ​ជាតិ​ទឹក​នោះ​ដែល​នេះ​នាំអោយ​មាន​ការខ្វះ​ជាតិ​ទឹក​។ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ការឆ្លង​ជំងឺ​អាច​បណ្តាលអោយ​រាគ​នោះ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់​ដោយសារ​ខ្វះ​ជាតិ​ទឹក​។​

​យ៉ាងណាមិញ​សរីរៈ​ដទៃទៀត​អាច​ត្រូវបាន​ឆ្លង​មេរោគ និង​ត្រូវបាន​ប៉ះពាល់​ដោយ​ការពុល​អាហារ​នេះ​។ រោគសញ្ញា​នឹង​អាស្រ័យ​ទៅលើ​ថា​តើ​សរី​រៈណា​ដែល​ត្រូវបាន​ពាក់ព័ន្ធ​។​

​តើ​ពេល​ណា​ដែល​ការពុល​អាហារ​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?

​ជាមួយនឹង​ការ​ផឹកទឹក​និង​ការ​សម្រាក​ការឆ្លង​មេរោគ​ភាគច្រើន​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២៤​ម៉ោង​។​សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​ការ​ក្អួត​ឬ​ចង្អោរ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​រោគសញ្ញា​ដូចខាងក្រោម​នេះ​៖

  • ​គ្រុ​នក្តៅ​
  • ​ឈាម​ក្នុង​លាមក​
  • ​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​ដូចជា​ធី​ងធោង​នៅពេល​ដែល​ឈរ​ខ្សោយ ឬ​ថយ​ចុះ​បរិមាណ​ទឹកនោម​
  • ​រាគ​ដែល​មាន​រយៈពេល​យូរ​ជាង​៧២​ម៉ោង​
  • ​ការ​ក្អួត​ដែល​មិន​អោយ​ផឹកទឹក​បង្គ្រប់​ជាតិ​ទឹក​បាន​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម