ថ្នាំពន្យារកំណើតអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃដែរឬទេ?
7
តើថ្នាំគ្រាប់ពន្យារកំណើត អាចបណ្តាលអោយទារកមានពិការភាពពីកំណើតដែរឬទេ ប្រសិនបើនាងខ្ញុំបានប្រើប្រាស់វា ក្នុងអំឡុងពេលមានផ្ទៃពោះដំបូង ដោយមិនបានដឹងថា ខ្លួនឯងមានផ្ទៃពោះ?
ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត ដែលផ្សំដោយថ្នាំពីរមុខរួមបញ្ចូលគ្នា ឬពពួកថ្នាំដែលមានជាតិProgestin តែមួយមុខ ក្នុងកំឡុងពេលមានផ្ទៃពោះដំបូងៗ ដូចជាមិនមានលេចឡើងនូវការកើនឡើងហានិភ័យនៃបញ្ហាពិការភាពពីកំណើតនេះឡើយ។
ខណៈពេលដែលមានការស្រាវជ្រាវមួយចំនួនបានបង្ហាញពីការផ្សារភ្ជាប់វាងការប្រើថ្នាំពន្យារកំណើតនៅពេលដែលរៀបនឹងមានផ្ទៃពោះ អាចធ្វើអោយកើនឡើងនូវហានិភ័យបញ្ហាទារកមានទម្ងន់ស្រាលពេក កើតមិនគ្រប់ខែឬការមានភាពមិនប្រក្រតីនៃផ្លូវទឹកនោមពីកំណើត ... តែការព្រួយបារម្ភទាំងនេះជាទូទៅមិនត្រូវបានគេសង្កេតឃើញនៅក្នុងបទពិសោធន៍វេជ្ជសាស្ត្រពិតប្រាកដនោះទេ។
ទោះយ៉ាងណាប្រសិនបើអ្នកមានគភ៌ ហើយបានប្រើថ្នាំពពួក Progestin វាអាចមានឱកាសខ្ពស់បន្តិចក្នុងការមានកូនក្រៅស្បូន ដែលជាទូទៅនៅក្នុងដៃស្បូន។ សូមចាំទុកថាវាអាចនឹងលំបាកបន្តិច ក្នុងការដឹងខ្លួនឯងថាអ្នកមានផ្ទៃពោះប្រសិនបើអ្នកមានគភ៌ខណៈដែលកំពុងតែប្រើថ្នាំពពួក Progestinនេះដោយសារតែសញ្ញានៃការចាញ់កូនដូចជា ចង់ក្អួតសុដន់ឡើងរឹងហើយឈឺ និងរដូវមកមិនទៀងទាត់ ... គឺជារឿងធម្មតាដែលជាផលប៉ះពាល់ដែលអាចកើតមានដោយការប្រើថ្នាំនេះផងដែរ ហើយដែលអាចធ្វើអោយយើងមានការភាន់ច្រឡំបាន។
ជាការប្រុងប្រយ័ត្នមួយ ប្រសិនបើអ្នកសង្ស័យថាអ្នកមានផ្ទៃពោះ សូមធ្វើតេស្តទឹកនោមដោយខ្លួនឯងនៅផ្ទះ។ ហើយបើតេស្តទឹកនោមវិជ្ជមាន សូមបញ្ឈប់ការប្រើប្រាស់ថ្នាំនោះភ្លាម។ តែប្រសិនបើការធ្វើតេស្តទឹកនោមដោយខ្លួនឯងនៅផ្ទះ មិនអាចធ្វើទៅបាន សូមឈប់ប្រើថ្នាំនោះមួយរយៈសិន រហូតដល់ការមានផ្ទៃពោះត្រូវបានបញ្ជាក់ឬត្រូវបានទាត់ចោល។ក្នុងពេលនេះសូមប្រើវិធីសាស្ត្រផ្សេងទៀត ដើម្បីធ្វើការពន្យារកំណើតដូចជាស្រោមអនាម័យជាដើម។ ប្រសិនបើអ្នកមានការព្រួយបារម្ភដោយសារតែការប្រើថ្នាំពន្យារកំណើតមុនពេលដែលអ្នកដឹងថាអ្នកមានផ្ទៃពោះសូមពិភាក្សាជាមួយគ្រូពេទ្យ ប៉ុន្តែត្រូវចាំថា វាគ្រាន់តែជាការប្រឈមតិចតួចតែប៉ុណ្ណោះ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ទទួលទានប្រៃខ្លាំង អាចធ្វើឱ្យហើម
-
រោគសញ្ញាយ៉ាងម៉េច ទើបហៅថា ខ្សោយថ្លើម?
-
សញ្ញា និងមូលហេតុ នៃការមិនចេះអត់ធ្មត់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!