មូលហេតុ ៦ យ៉ាង ដែលបង្ហាញ ពីប្រយោជន៍ នៃការចូលគេង យប់ជ្រៅ

 
 

បរទេស៖ ទម្លាប់នៃការចូលគេង របស់មនុស្សម្នាក់ៗ គឺមានភាពខុសៗពីគ្នា។ មនុស្សភាគច្រើន ចូលចិត្ត ចូលគេងលឿន និងក្រោកពី ព្រឹកព្រលឹម ដោយសារ គិតថា នឹងផ្តល់ប្រយោជន៍ល្អ និង ច្រើនជាង ការ ទម្លាប់ចូលគេង យឺត ឬចូលគេង ពេលយប់ជ្រៅ។ ប៉ុន្តែសម្រាប់ថ្ងៃនេះ ខ្មែរឡូត បានដក ស្រង់ ដោយលើកបង្ហាញពី មូលហេតុចំនួន ៦ យ៉ាង អំពីប្រយោជន៍ នៃ ការចូលគេងយប់ជ្រៅ ដូចខាងក្រោម ៖

១. មាន IQ ឬ ភាពឆ្លាតវៃខ្ពស់ ៖ នេះបើតាមអ្នកវិទ្យាសាស្ត្រ លោក Satoshi Kanazawa នៃសាលា វិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយ នៃទីក្រុងឡុដ៏ បានធ្វើការសិក្សា និង បានរកឃើញថា ទំនាក់ទំនងរវាង ភាពឆ្លាតវៃ និង អាកប្បកិរិយារបស់មនុស្ស ជំនាន់ថ្មី គឺធ្វើអ្វី មិនតាមគន្លង មនុស្សជំនាន់មុនៗនោះទេ។ ការសិក្សានេះ បញ្ជាក់ថា មានក្មេងៗឆ្លាតវៃ និង IQ ខ្ពស់ជាច្រើននាក់ ពួកគេមានភាពផ្សេងពី មនុស្ស ជំនាន់មុន  ដោយសារពួកគេ មានទម្លាប់ដូច មនុស្ស ពេញវ័យ ដែលមនុស្សពេញវ័យ ភាគច្រើន គឺចូលគេងយប់ជ្រៅ និង ក្រោកពីគេងយឺត ទាំងថ្ងៃធម្មតា ឬ ថ្ងៃចុងសប្តាហ៍។

២. ផ្តល់ផលប្រយោជន៍ចំពោះកម្លាំងរាងកាយ៖ ការស្រាវជ្រាវមួយ បង្ហាញថា ការចូលគេងយប់ជ្រៅ អាចផ្តល់ប្រយោជន៍ ដល់រាងកាយ ច្រើនជាង ការចូលគេងលឿន និង ឆាប់ក្រោកពីព្រលឹម។ ការសិក្សានេះ ធ្វើឡើងក្នុងសាកលវិទ្យាល័យ Alberta ដោយបាន ធ្វើការសិក្សា ដោយធ្វើ ពិសោធន៍ ធ្វើតេស្តលើកម្លាំងជើងមនុស្ស ៩នាក់ ដែលឆាប់ចូលគេង និង ក្រោកពីព្រលឹម និង មនុស្ស៩នាក់ផ្សេងទៀត ដែលចូលគេង យប់ជ្រៅ។ ការសិក្សានេះ បានរកឃើញថា មនុស្សចូលគេងយប់ជ្រៅ មានការកើនឡើង កម្លាំងខ្លាំងជាង នៅពេលពួកគេ មិនទាន់ ឆាប់ចូលគេងនោះ ។

៣. អាចមានគំនិតច្នៃប្រឌិតច្រើន៖ ក្នុងចំនុចនេះ គឺបង្ហាញថា សំរាប់មនុស្សចូលចិត្ត គេងយប់ជ្រៅ ដោយសារជាប់រវល់ធ្វើការងារ និងសិក្សាអាចនាំឲ្យមាន គំនិតច្នៃប្រឌិតច្រើន។ ការសិក្សាស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ Catholic បានរកឃើញថា មនុស្សទំនោរធ្វើការងារ ពេលយប់ រហូត ពេលយប់ជ្រៅ ទើបចូលគេង។ ទំនងជាអាច អភិវឌ្ឍន៍ ការគិតឃើញថ្មី និង មានគំនិតច្រើនក្នុង ការដោះស្រាយបញ្ហា ជាជាង មនុស្ស ភ្ញាក់ងើបពី ការងារ ពីព្រលឹម។ លោក Marina Giampietro ជាអ្នកដឹកនាំ ការសិក្សានេះ បានបង្ហាញ មូលហេតុធ្វើ មនុស្សចូលចិត្តធ្វើការ យប់ជ្រៅទើបគេង នោះអាច ធ្វើឲ្យពួកគេ អាចប្រមូលផ្តុំអារម្មណ៍បានល្អ ជាកត្តាធ្វើឲ្យមាន សមត្ថភាព ក្នុងការរកឃើញអ្វីថ្មី និង ការដោះ ស្រាយបញ្ហា លើការងារបានច្រើន ។

៤. អាចទទួលបានពិន្ទុច្រើនលើការធ្វើតេស្តសមត្ថភាពបញ្ញា៖ ការស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ Madrid បានចេញផ្សាយ កាល ពីឆ្នាំមុន ថា បើគិត តាមលើ របៀបគេងរបស់យុវវ័យ ១,០០០ នាក់នោះ គឺការសិក្សារកឃើញថា យុវវ័យចូលគេងយប់ជ្រៅ ទទួលបាន ពិន្ទុខ្ពស់ លើ តេស្តសមត្ថភាព បញ្ញា ច្រើនជាង យុវវ័យដែល ឆាប់ភ្ញាក់ពីព្រឹកព្រលឹម។

៥. អាចទទួលតំណែងខ្ពស់ក្នុងការងារ៖ ដោយសារ ការចូលគេង យប់ជ្រៅអាចមាន គំនិតច្នៃប្រឌិតច្រើន និងដោះស្រាយបញ្ហាដែលលើក ឡើងពីចំនុច ខាងលើនេះ គឺពិតជាធ្វើឲ្យមនុស្ស អាចទទួលបាន ការងារល្អ។ ក្នុងនោះ សូម្បីតែលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏មនុស្ស ចូល គេង យប់ជ្រៅដែរ។ លោក បារ៉ាក់ អូបាម៉ា បាននិយាយប្រាប់ កាសែត Newsweek កាលពីឆ្នាំ ២០០៩ ថា គាត់ចូលចិត្ត នៅរហូត ដល់ យប់ជ្រៅ ហើយបន្ទាប់ពីគាត់ ធ្វើកិច្ចការងារ របស់គាត់ចប់នោះ គាត់នឹងបន្តអានសៀវភៅ ទើបចូលគេង។

៦. អាចមានស្មារតីល្អ ច្រើនម៉ោង បន្ទាប់ពីក្រោកពីគេង៖ តាមរយៈការសិក្សាមួយ ក្នុងឆ្នាំ ២០០៨ ដោយសាកលវិទ្យាល័យ Liege ប្រទេស បែលហ្សិក បានធ្វើការពិសោធន៍លើ មនុស្ស ១៥ ដែលទម្លាប់ គេងយប់ជ្រៅ និង ១៥ផ្សេងទៀតដែលទម្លាប់ ចូលគេងលឿននិង ក្រោក ពីគេងលឿន។ អ្នកស្រាវជ្រាវ លើការសិក្សានេះ បានធ្វើ ការវាស់ស្ទង់សកម្មភាព ខួរក្បាល និងស្មារតីតាំងអារម្មណ៍ ដោយធ្វើតេស្តប្រលង របស់អ្នកចូលរួម ទាំងអស់ ពីរដង គឺ លើកទី១ ពេលពួកគេ ទើបក្រោកពីដេក និងម្តងទៀត ក្រោយ រយៈជិត ១១ម៉ោង។ ក្រោយមកការ សិក្សា នេះរកឃើញថា ពិន្ទុរបស់អ្នកចូលរួម នៅពេលទើបក្រោកពីគេង គឺស្មើគ្នា ប៉ុន្តែ ពិន្ទុការធ្វើតេស្តលើកទី២ ក្រោយរយៈពេល ជិត១១ម៉ោង របស់អ្នក ចូលគេងយប់ជ្រៅ ទទួលបានច្រើនជាង ដោយពួកគេ មានដំណើរការល្អ ក្នុងខួរក្បាលដែលអាច អាចបញ្ជាឲ្យមាន ការតាំងស្មារតីល្អ ជាង៕

គូសបញ្ជាក់ថា ដោយសារទម្លាប់ របស់ម្នាក់ៗ ខុសពីគ្នា និងស្ថានភាពសុខភាព ខុសៗពីគ្នា ដូច្នេះ ការចូលគេងយប់ ជ្រៅក៏អាចជះឥទ្ធិពល មិនល្អ សម្រាប់មនុស្ស មួយចំនួន ដែលមិនទម្លាប់ចូលគេងយប់ជ្រៅដែរ ហើយចំនុចទាំងអស់ខាងលើ នេះក៏មិនមែន ធ្វើការណែនាំ ឲ្យអ្នកមិនមានទម្លាប់ ចូលគេងយប់ជ្រៅ ផ្លាស់ប្តូរមកចូល គេងយប់ជ្រៅនោះដែរ ៕

ប្រភព បរទេស


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម