ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​

 
 


 35

​ក្រុមគ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ក្នុង​សហរដ្ឋអាមេរិក កំពុង​តែ​ប្រាប់ថា គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ គួរតែ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​។​

​ការស្រាវជ្រាវ​ជា​ច្រើន​បានបង្ហាញ​ថ្មីៗ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​វេជ្ជបណ្ឌិត ឡូ​រ៉ា រី​លៃ (Laura Riley) បាន​និយាយថា មេរោគ​ផ្តាសាយ​ឆ្លង​ខ្លាំង និង​អាច​គ្រោះថ្នាក់​បំផុត ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​គាត់​បាន​ផ្តល់​ដំបូន្មាន​ថា ការចាក់​វ៉ាក់សាំង​ជា​រៀងរាល់ឆ្នាំ​ការចាក់​ពេល​ដែល​រដូវ​ផ្តាសាយ​មកដល់ និង​ដំណាក់កាល​នានា​នៃ​ការ​មាន​ផ្ទៃពោះ គឺជា​ជំហាន​ល្អ​បំផុត​នៃ​ការការពារ​។​

​ពេលវេលា​ដែល​ល្អ​បំផុត​ដើម្បី​ទទួល​វ៉ាក់សាំង​ផ្តាសាយ គឺ​មុន​ការមកដល់​នៃ​រដូវ​ផ្តាសាយ​ដោយ​មិន​មើល​ពី​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​ឡើយ​។​

​គ្រប់​ស្ត្រី​ទាំងអស់​ដែល​មាន​ផ្ទៃពោះ ឬ​នឹងមាន​ផ្ទៃពោះ​អំឡុង​ពេល​រដូវ​ផ្តាសាយ គួរតែ​ទទួល​វ៉ាក់សាំង​ផ្តាសាយ​មិនសូវ​សកម្ម ដែល​វ៉ាក់សាំង​នេះ គឺ​ផ្តល់​សុវត្ថិភាព​ចំពោះ​ស្ត្រី​ដែល​នឹង​សម្រាលកូន និង​អ្នក​ដែល​កំពុង​តែ​បំបៅកូន​ដោយ​ទឹកដោះ​។​

​មុន​នឹង​ការឆ្លង​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក H1N1​ក្នុង​ឆ្នាំ​២០០៩​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺមាន​តែ​១៥ ភាគរយ​ប៉ុណ្ណោះ​។ អត្រា​នេះ​បាន​កើន​ដល់​ទៅ​៥០ ភាគរយ​ក្នុង​ឆ្នាំ​២០០៩-២០១០​ហើយ​ត្រូវបាន​ធ្វើឡើង​ជុំវិញ​រដូវ​ផ្តាសាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង គួរតែ​ខ្ពស់ជាង​នេះ​។​

​ការចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​គឺ​មិន​ត្រឹម​តែ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ការពារ​កូន​របស់​ពួកគេ​ផង​ដែរ​។ ទារក​មិន​អាច​ទទួលបាន​វ៉ាក់សាំង​រហូតដល់​ពួកគេ​មាន​អាយុ​៦​ខែ ប៉ុន្តែ​អាច​ទទួល​អង់​ទីករ​នៃ​ជំងឺ​ផ្តាសាយ​ពី​ម្តាយ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង ខណៈ​ដែល​ទារក​នោះ​នៅក្នុង​ផ្ទៃ​ម្តាយ​។ នេះ​អាច​ផ្តល់អោយ​ពួកគេ​ជាមួយនឹង​ការការពារ​រហូតដល់​ពួកគេ​អាច​ត្រូវបាន​ទទួល​វ៉ាក់សាំង​ដោយផ្ទាល់​តែម្តង​។​

​ការណែនាំ​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Obstetrics & Gynecology៕ - chhay
ប្រភព៖​health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម