កើតមុនពេលមានផ្ទៃពោះ តើគួរព្យាបាលយ៉ាងណា ទើបមិនប៉ះពាល់ដល់កូន?
19
តើមានវិធីដ៏ល្អណា ដែលអាចព្យាបាលញ្ហាមុន ពេលមានផ្ទៃពោះដែរឬទេ? ពិតណាស់ អ្នកមានជម្រើសជាច្រើនសម្រាប់ការព្យាបាលមុន ក្នុងអំឡុងពេលមានផ្ទៃពោះ ដែលរួមបញ្ចូលទាំងការថែទាំដោយខ្លួនឯង និងការប្រើថ្នាំផងដែរ។ ការកើតមុនពេលមានផ្ទៃពោះ គឺមិនមែនជាទម្រង់ពិសេសអ្វីនោះទេ។ មានស្ត្រីជាច្រើនដែលហាក់ដូចជាមានបញ្ហានឹងការកើតមុន ក្នុងអំឡុងក្នុងពេលមានផ្ទៃពោះ។ បើទោះបីជាវាមិនមានភាពច្បាស់លាល់ថាអ្វីជាមូលហេតុដែលបណ្តាលអោយកើតឡើងខ្លាំងនៅក្នុងអំឡុងពេលមានផ្ទៃពោះក៏ដោយ វាក៏អាចជាបញ្ហាមួយដែលស្ត្រីភាគច្រើនមានការផលិតជាតិខ្លាញ់យ៉ាងលើសលប់ ដែលនេះអាចនឹងកើតមានឡើង នៅពេលដែលអ័រម៉ូនមួយចំនួនបានកើនឡើង។ ការព្យាបាលមុនពេលមានផ្ទៃពោះ អាចចាប់ផ្តើមដោយការថែទាំដោយខ្លួនឯង ដែលក្នុងនោះមានដូចជា ៖
- លាងសម្អាតកន្លែងដែលងាយកើតមុនដោយប្រុងប្រយ័ត្ន ៖ លាងសម្អាតថ្នមៗ ដោយប្រើសាប៊ូស្រាលៗ នឹងទឹកក្តៅឧណ្ឌៗនៅពេលព្រឹក និងពេលយប់។ អ្នកក៏គួរលាងសម្អាតស្បែក បន្ទាប់ពីហាត់ប្រាណផងដែរ។
- ប្រសិនបើអ្នកមានសក់ខ្លាញ់ សូមកក់រៀងរាល់ថ្ងៃ ៖ ត្រូវប្រុងប្រយ័ត្នកុំអោយសក់បាំងមុខ។
- ជៀសវាងការញិច ឬកេះមុន ៖ ទម្លាប់ទាំងនេះអាចបណ្តាលអោយមានស្នាមបាន។
- ប្រសិនបើអ្នកប្រើគ្រឿងសម្អាង សូមប្រើផលិតផលដែលគ្មានជាតិប្រេង ៖ មើលការពិពណ៌នាលើប្រអប់ផលិតផលដូចជា Water-based ឬ noncomedogenic ឬ nonacnegenic។
ក្រៅពីការថែទាំដោយខ្លួនឯង អ្នកអាចពិចារណាលើការប្រើថ្នាំ ដែលប្រើក្នុងការព្យាបាលមុនក្នុងពេលមានផ្ទៃពោះបាន។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំខ្លះដែលអ្នកលាបលើស្បែក ឬលេបអាចចូលទៅក្នុងចរន្តឈាម ហើយអាចប៉ះពាល់ដល់កូនរបស់អ្នកបាន៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
បញ្ហាដែលអ្នកត្រូវតែពិភាក្សា មុនពេលរៀបការ
-
ឲ្យតែប្រុសៗអង្វរស្រីរហូតឬ?
-
តើធ្វើដូចម្តេចដើម្បី កែទម្លាប់ខាំក្រចក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!