វិធីសាស្ត្រ​ដែល​អ្នក​អាច​បំបាត់ ការឈឺ​ក្បាល​បាន​

 
 

 52

​មាន​ជម្រើស​ច្រើនណាស់ ដែល​អ្នក​អាច​ប្រើ​ដើម្បី​បំបាត់​ការឈឺចាប់​បាន​ដូច​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ Nonsteroidal Anti-inflammatory Drugs (Motrin, Aleve) ជាដើម​។ អ្នក​ដែល​មាន​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​ច្រើនតែ​ប្រើ​ថ្នាំ Beta Blocker ឬ ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ដើម្បី​កុំអោយ​មាន​អា​ការៈឈឺ​ក្បាល ជាពិសេស​នៅពេល​ចាប់ផ្តើម​មាន​រោគសញ្ញា​តែម្តង​។ 

​ប៉ុន្តែ បើសិនជា​ការឈឺ​ក្បាល​ចេះតែ​បន្ត​កើតមាន​ជាប់​រហូត ឬ​ថ្នាំ​ផ្សេងៗ​មិន​អាច​បំបាត់​បាន​នោះ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ ដែល​អាច​ជួយ​ដល់​អ្នក​បាន​។ 

 

​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​

​ការប្រើ​ម្ជុល​វិទ្យាសាស្ត្រ គឺជា​ការចាក់​ម្ជុល​ដ៏​តូច​មួយ​ទៅ​ក្រោម​ស្បែក ដើម្បី​រក​លំហូរ​ថាមពល ឬ Qi ក្នុង​រាងកាយ​។ អ្នកជំនាញ​បាន​រកឃើញថា ម្ជុល​វិទ្យាសាស្ត្រ​អាច​ជួយ​បង្ការ​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​ស្រួចស្រាវ ព្រមទាំង​មិន​សូវ​មាន​ផល​រំខាន​ទៀតផង​។​

 

​ម៉ាស្សា​

​ដើម្បី​បំពាត់​អា​ការៈឈឺ​ក្បាល​ជា​បណ្តោះ​អា​សន្ត ចូរ​សាកល្បង​ឈ្លីៗ​នៅ​តំបន់​សៀតផ្ការ ឬ​ធ្វើការ​ម៉ាស្សា​នៅ​កញ្ចឹងក ខ្នង ក្បាល ឬ​ស្មា​ខ្លះ​ទៅ​។ ពេល​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា ស្រួល​ខ្លួន​បន្តិច ប៉ុន្តែ អ្នក​គួរតែ​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត​។ តាម​ការសិក្សា​ដ៏​តូច​មួយ​បាន​អោយដឹងថា អ្នក​ដែល​មាន​បញ្ហា​ប្រកាំ​ង ហើយ​ធ្វើការ​ម៉ាស្សា​នៅ​តំបន់​ដូច​បាន​រៀបរាប់​ខាងលើ​រយៈពេល ៦ សប្តាហ៍ ឃើញថា មិនសូវ​ឧស្សាហ៍​ឈឺ​ក្បាល​ទេ តែ​ថែមទាំង​ដេក​លក់​កាន់តែ​ស្រួល​ក្នុងពេល​ម៉ាស្សា​បាន​ច្រើន​សប្តាហ៍​ទៀត​។ 

ពត់​សាច់ដុំ​នៅ​ក​

​ការពត់​សាច់ដុំ​នៅ​ក ដើម្បី​បំបាត់​ការឈឺ​ក្បាល អាច​ជួយ​បន្ធូរ​សាច់ដុំ​ដែល​កំពុង​តែ​តឹង​នោះ កុំអោយ​បង្ក​ការឈឺចាប់​ទៀត​បាន​។ ចូរ​ឧស្សាហ៍​ធ្វើ​បែប​នេះ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ឈឺក្បាល​។ 

​ចូរ​ធ្វើ​ចលនា​ក (​ងើយ​ចង្ការ​ទៅមុខ ឡើង​លើ និង​ងាក់​ទៅ​ឆ្វេង ឬ​ស្តាំ​) លើក​ស្មា​ទាំង​ពីរ​ឡើង (​ឡើង​លើ ទៅមុខ និង​ទៅក្រោយ​) យក​បាតដៃ​សង្កត់​ថ្ងាស​អោយ​ជាប់ និង​យក​បាតដៃ​សង្កត់​ក្បាល​ពី​ចំហៀង​ទាំង​សងខាង​អោយ​ជាប់​។ 

លំ​ហាត់ប្រាណ​

​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ដូចជា ការដើរ ការ​ជិះ​កង់ ឬ​ហែល​ទឹក សុទ្ធ​តែ​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​អា​ការៈឈឺ​ក្បាល​បែប​ប្រកាំង​បាន​ទាំងអស់​។ ដូច្នេះ អ្នក​ដែល​ចូលរួម​ហាត់ប្រាណ​ប្រភេទ​នេះ​នឹង​ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ជីវិត ព្រមទាំង​បន្ថយ​ចំនួន​ដង​នៃ​ការឈឺ​ក្បាល និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​ទៀតផង​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម