ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​ថ្លើម គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ប៉ោង​សរសៃ​នៅ​បំពង់​អាហារ​

 
 

 7

​ការ​ប៉ោង​សរសៃឈាម​នៅក្នុង​បំពង់​អាហារ កើតមានឡើង​ដោយសារ​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​ថ្លើម ឬ​ជំងឺ​ក្រិន​ថ្លើម​។ ជំងឺ​ប៉ោង​សរសៃឈាម​នេះ មិន​ងាយ​លេច​ចេញ​រោគសញ្ញា​អោយ​យើង​ដឹង​នោះ​ទេ រោគសញ្ញា​អាច​លេចចេញ លុះត្រាតែ​មាន​ការ​ដាច់​ស​រ​សៃឈាម និង​ហូរ​ឈាម​ខ្លាំង រហូត​ដល់​គំរាមកំហែង​ដល់​អាយុជីវិត​។ ការ​ហូរ​ឈាម​ពី​សរសៃឈាម​ដែល​ប៉ោង​បែបនេះ គឺជា​ករណី​មួយ​ដែល​ត្រូវការ​ការសង្គ្រោះ​ជាបន្ទាន់​។ ប្រសិនបើ​មាន​ការ​ហូរឈាម ហើយ​មិន​សង្គ្រោះ​អោយបាន​យ៉ាង​ឆាប់រហ័ស​នោះ​ទេ អ្នកជំងឺ​អាច​នឹង​ឈាន​ដល់​ស្លាប់​។ សូម្បី​តែ​បន្ទាប់​ពី​ការ​ហូរ​ឈាម​ត្រូវបាន​បញ្ឈប់​ហើយ វា​ក៏​អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​សួត ជំងឺ​មេរោគ​ក្នុង​ឈាម ខ្សោយ​ថ្លើម ខ្សោយ​ក្រលៀន វង្វេង និង​សន្លប់​។  

​រោគសញ្ញា​ដែល​អាច​អោយ​យើង​ដឹង​មានដូចជា​៖

  • ​​ក្អួត​ឈាម​
  • ​​លាមក​ពណ៌​ខ្មៅ​
  • ​​សម្ពាធ​ឈាម​ទាប​
  • ​​ចង្វាក់បេះដូង​ដើរ​ញាប់​៕

​ទឹក​ក្នុង​ស្រោម​ពោះ មិនមែន​សុទ្ធតែ​បង្កឡើង​ដោយសារ​តែ​ជំងឺថ្លើម​នោះទេ​

​ជំងឺ​ដែល​អាច​បង្ក​អោយ​មានកា​រដក់​ទឹក​ក្នុង​ស្រោមពោះ មានដូចជា​៖

  • ​​ជំងឺ​ក្រិន​ថ្លើម​
  • ​​ជំងឺ​រលាក​ថ្លើម​
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​ថ្លើម​
  • ​​ជំងឺ​រលាក​ស្រោម​បេះដូង​
  • ​​ជំងឺខ្សោយបេះដូង​
  • ​​ជំងឺមហារីក​ថ្លើម​
  • ​​ជំងឺមហារីក​ក្រពេញ​អូ​វែ​
  • ​​ជំងឺ​ពោះវៀន​
  • ​​ជំងឺ​ទឹកនោមប្រៃ​
  • ​​ជំងឺ​រលាក​លំពែង​។

​រោគសញ្ញា​នៃ​ការដក់​ទឹក​ក្នុង​ស្រោមពោះ មានដូចជា ៖

  • ​​ប៉ោង​ពោះ និង​តឹង​ពោះ ដោយសារ​ការកើនឡើង​នៃ​សារធាតុ​រាវ​នៅក្នុង​ស្រោមពោះ​
  • ​​ពិបាក​ក្នុង​ការដកដង្ហើម​ដែល​បណ្តាល​ឱ្យ​ដកដង្ហើម​បាន​ខ្លីៗ និង​រាក់ៗ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម