វីតាមីន D អាចធ្វើអោយការសម្រាលកូនមិនសូវឈឺ?
27
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា កម្រិតវីតាមីន D ថយចុះ អាចធ្វើអោយការសម្រាលកូនរឹតតែឈឺចាប់។
កង្វះវីតាមីន D គឺកើតមានជាទូទៅ អំឡុងពេលមានផ្ទៃពោះ ជាពិសេសក្នុងចំណោមស្ត្រីដែលមានហានិភ័យខ្ពស់ រួមមានអ្នកបួស អ្នកដែលត្រូវនឹងពន្លឺព្រះអាទិត្យតិចជាដើម។
ការស្រាវជ្រាវថ្មីមួយបានមើលទៅលើស្ត្រីមានផ្ទៃពោះ ៩៣ នាក់ ដែលកម្រិតវីតាមីន D ត្រូវបានពិនិត្យមុនសម្រាលកូន និងដែលបានទទួលការចាក់ឆ្អឹងខ្នង សម្រាប់បន្ថយការឈឺចាប់អំឡុងពេលសម្រាល។ អ្នកស្រាវជ្រាវបានបានវាស់ពីកម្រិតនៃថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណា សម្រាប់ស្ត្រីម្នាក់ៗដែលត្រូវការអំឡុងពេលសម្រាលនោះ។
ស្ត្រីដែលមានកម្រិតវីតាមីន D ទាប តម្រូវអោយប្រើថ្នាំបំបាត់ការឈឺចាប់ ច្រើនជាងអ្នកដែលមានកម្រិតវីតាមីន D ខ្ពស់។
ជារឿយៗ យើងមានកម្រិតវីតាមីន D ទាបជាងធម្មតា អំឡុងពេលមានផ្ទៃពោះ។ វេជ្ជបណ្ឌិត អេដ្រូវ ហ្គឺលឺរ (Andrew Geller) បាននិយាយថា យើងបានរកឃើញថា អ្នកជំងឺដែលមានកម្រិតវីតាមីន D ទាប មានការកើនឡើងការឈឺចាប់អំឡុងពេលសម្រាលកូន។
គាត់បានបន្ថែមថា ការការពារ និងការព្យាបាលបញ្ហាថយចុះកម្រិតវីតាមីន D ចំពោះស្ត្រីមានផ្ទៃពោះ អាចមានឥទ្ធិពលលើការថយចុះកម្រិតនៃការឈឺពោះសម្រាល ចំពោះស្ត្រីជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ។
វេជ្ជបណ្ឌិត Geller បានសរុបថា អត្ថបទនេះតម្រូវអោយមើលសារជាថ្មី និងការស្រាវជ្រាវបន្ថែមចាំបាច់ត្រូវតែបង្កើតឡើង ដោយកំណត់ថាតើ យើងអាចផ្តល់ភាពប្រសើរឡើងដល់ការសម្រាលកូនបានយ៉ាងដូចម្តេច៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារ និងបំបាត់ការប្រេះកែងជើង
- របៀប ទប់កំហឹង
- ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!