តើការរលាកច្រមុះតែងតែទាក់ទងនឹងអាលែកស៊ីឬ?
ត្រួតពិនិត្យដោយwww.health.com.khថ្ងៃទី23 តុលា ឆ្នាំ2014
5
ទេ ការរលាកច្រមុះ អាចមានមូលហេតុច្រើនដែលបង្កវាឡើង។ ប្រភេទនៃការរលាកច្រមុះដទៃទៀត អាចរួមមានដូចខាងក្រោម ៖
ការរលាកច្រមុះដែលមិនមែនមកពីអាលែកស៊ី កើតមានឡើងចំពោះអ្នកជំងឺដែលអាលែកស៊ី ឬមូលហេតុដទៃទៀតនៃការរលាកច្រមុះ មិនត្រូវបានរកឃើញ។ ទម្រង់នៃការរលាកច្រមុះដែលមិនមែនមកពីអាលែកស៊ីរួមមាន ៖
- Idiopathic rhinitis ៖ ជារឿយៗ មិនមានមូលហេតុច្បាស់លាស់ត្រូវបានកំណត់នោះទេ ប៉ុន្តែ វាជាទូទៅ រួមមានមកជាមួយនូវការរលាកផ្លូវដង្ហើមផ្នែកខាងលើ។
- Vasomotor rhinitis ៖ ត្រូវបានគេគិតថា កើតមានឡើងដោយសារតែការរក្សាលំនឹងខុសធម្មតា នូវលំហូរឈាមនៅនឹងច្រមុះ និងអាចត្រូវបានកើតឡើងដោយការឡើងចុះសីតុណ្ហភាពនៅក្នុងបរិស្ថាន រួមមាន ខ្យល់ត្រជាក់ ឬស្ងួត ឬដូចជា ខ្យល់ពុល ផ្សែងបារី ផ្សែងឡាន ក្លិនមិនល្អជាដើម។
- Gustatory rhinitis ៖ អាចមានដូចជា ការហៀរសំបោរ ដែលត្រូវបានទាក់ទងទៅនឹងការញ៉ាំអាហារដែលក្តៅ ឬហឺរ។
- Rhinitis of pregnancy ៖ រូវបានទាក់ទងទៅនឹងការប្រែប្រួលអ័រម៉ូន ដែលគេបានជួបលើស្ត្រីមានផ្ទៃពោះ អស់រដូវ និងការប្រែប្រួលមុខងារនៃអ័រម៉ូនទីរ៉ូអ៊ីតមួយចំនួន ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាកច្រមុះផងដែរ។
- Atrophic rhinitis ៖ ទាក់ទងទៅនឹងការវះកាត់ឆ្អឹងស៊ីនុស ឬជាទម្រង់មួយដ៏កម្រនៃការឆ្លងមេរោគបាក់តេរីនៅនឹងច្រមុះ។
- Non-allergic rhinitis with nasal eosinophilia syndrome (NARES) ៖ ត្រូវបានសម្គាល់ឡើងដោយការហៀរទឹកថ្លាចេញពីច្រមុះ។ ការហៀរទឹកចេញនេះ ត្រូវបានរកឃើញមាននឹងអាលែកស៊ី ទោះបីជាអ្នកជំងឺអាចមិនមានអ្វីដែលបញ្ជាក់ថា មកពីអាលែកស៊ីក៏ដោយ។
មូលហេតុដទៃទៀតនៃការរលាកច្រមុះ អាចត្រូវបានទាក់ទងទៅនឹងថ្នាំមួយចំនួនផងដែរ ដូចជាថ្នាំពន្យារកំណើត ថ្នាំលើសឈាម ថ្នាំស្ងប់អារម្មណ៍ និងថ្នាំអោយលិង្គឡើងរឹងជាដើម។ ការឆ្លងមេរោគវីរុស គឺជាមូលហេតុទូទៅបំផុតនៃការរលាកច្រមុះ។ ការរលាកច្រមុះ ដែលបង្កឡើងដោយវីរុស ជាធម្មតា មិនជាបញ្ហារ៉ាំរ៉ៃនោះទេ ហើយអាចជាសះស្បើយទៅវិញដោយខ្លួនវា៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ៥ ចំនុច គួរជៀសវាងនៅ កន្លែងធ្វើការ !
- រឿងរ៉ាវ៤យ៉ាងដែលនារីៗមួយចំនួននិយមលាក់បាំងនឹងសង្សាររបស់ខ្លួន
- ហ្វាំងឡង់ជាកន្លែងដ៏ល្អសម្រាប់អ្នកម្តាយ ដែលដាក់ចំណាត់ថ្នាក់ដោយអ្នកម្តាយចំនួន ១៧៨ ប្រទេស
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!