ហេតុ​អ្វី​គេ​វះកាត់ តាម​បច្ចេកទេស XLIF ដើម្បី​ព្បាបាល ការឈឺ​ឆ្អឹងខ្នង​?

 
 

 19

ការវះកាត់​ឆ្អឹង​កង​ខ្នង​ដោយ​បើកមុខ​តូច​ហៅថា XLIF គី​ជា​ការវះកាត់​ឆ្អឹងខ្នង​ដ៏​ទំនើប​បំផុត​មួយ​ដែល​កម្រ​មាន​នៅក្នុង​មន្ទីរ​ទ្យ​ពេទ្យ​ជាច្រើន​នៅក្នុង​ប្រទេស​នៅក្នុង​អាស៊ី​ឡើយ​។មន្ទីរពេទ្យ Ramsay Sime Darby Healthcare ដែល​ទទួលពាន​រង្វាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អះអាងថា​មន្ទីរពេទ្យ​របស់​ខ្លួន​គឺជា​មន្ទីរពេទ្យ​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកទេស​វះកាត់ XLIF ដែល​អាច​អោយ​អ្នកជំងឺ​ឆាប់​ជា​សះស្បើយ​និង​មាន​ការ​បើកមុខ​តូច​បំផុត​នៅ​ពេល​វះកាត់​។ លោក​វេជ្ជបណ្ឌិត រូ​មូ​ហ្កា កុមារ (Rumuga Kumar) ដែល​ជា​គ្រូពេទ្យ​ឯកទេស វះកាត់​ឆ្អឹងខ្នង និង​ខួរក្បាល​បាន​និយាយថា​នៅពេល​គេ​ប្រើប្រាស់​បច្ចេកទេស​វះកាត់​XLIF នេះ​គឺ​គេ​គ្រាន់តែ​ចោះ​កន្លែង​តូច​មួយ​ពី​ចំហៀង​ដើម្បី​បើក​មុខ​ប៉ុណ្ណោះ ហើយ វា​នឹង​មិន​មាន​ទាមទារ​កាត់​សាច់ដុំ​ឬ​ឆ្អឹង​ដើម្បី​ទៅ​ដល់​តំបន់​ឆ្អឹង​កង​ខ្នង​ឡើង​។ ការវះកាត់​ឆ្អឹងខ្នង​តាម​បែប​បុរាណ​គឺ​គេ​បើកមុខ​ធំ​និង​ធ្វើ​នៅ​តំបន់​ខ្នង​។ លោក​វេជ្ជបណ្ឌិត​កុមារ​បាន​អះអាង​ថា​ការវះកាត់​នេះ​មាន​ប្រសិទ្ឋភាព​បំផុត​ដោយ​មាន​ហានិភ័​យត្រឹម​តែមួយ​ភាគរយ​ប៉ុណ្ណោះ​។ លោក​អះអាង​ទៀតថា​នៅ​ក្នុង​រយ​:​ពេល​១៥​ឆ្នាំ​ដែល​លោក​ធ្វើការ​នៅ​មន្ទីរពេទ្យ Ramsay Sime Darby មិន​មាន​អ្នកជំងឺ​ណា​មាន​បញ្ហា​ក្រោម​ការវះកាត់​ដោយសារ​លោក​ឡើយ​។​គេ​ធ្វើ​ការវះកាត់​ឆ្អឹង​កង​ខ្នង​នៅពេល​ដែល​ការឈឺ​ឆ្អឹងខ្នង​មិនអាច​ព្យាបាល​ដោយ​ថ្នាំ​បាន​ហើយ​វា​គំរាមកំហែង​ធ្វើអោយ​អ្នកជំងឺ​អាច​ពិការ​ជើង​។ ជាទូទៅ​ការឈឺ​ឆ្អឹងខ្នង​ចំនួន​៩៥​ភាគរយ អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ការព្យាបាល​ដោយ​ចលនា និង ការ​សម្រាក​។ នៅពេល​ដែល​អ្នកជំងឺ​ធ្វើការ​វះកាត់​ឆ្អឹង​កង​ខ្នង​តាមរយ​:​បច្ចេកទេស XLIF នោះ អ្នកជំងឺ​នឹង​អាច​ចេញ​ពី​មន្ទីរពេទ្យ​នៅ​មួយ​ថ្ងៃ​ឬ​ពី​ឬ​ថ្ងៃ​ក្រោយ​មក​ហើយ​គេ​អាច​នឹង​វិលត្រឡប់​ទៅ​ធ្វើការ​វិញ​បាន​នៅក្នុង​រយ​:​ពេល​ប្រហែល​មួយ​សប្តាហ៍​។​មន្ទីរពេទ្យ Ramsay Sime Darby Healthcare នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​គឺជា​មន្ទីរពេទ្យ​ដំបូង​គេ​ប្រើ​បច្ចេកទេស​វះកាត់ EXLIF នៅ​តំបន់​អាស៊ី​។​មន្ទីរពេទ្យ រ៉ា​ម សាយ សាំ​ដា​ប៊ីជា​មន្ទីរពេទ្យ​ដែល​ធ្លាប់​បាន​ទទួលពាន​រង្វាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ហើយ​មាន​មន្ទរពេទ្យ​ធំៗ​បី​នៅ​ម៉ាឡេស៊ី និង បី​ទៀត​នៅ​ឥណ្ឌូនេស៊ី​។ ចំណែក Ramsay Health Care ដែល​ជា​ក្រុមហ៊ុនមេ​មួយ​នៅក្នុង​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន Ramsay Sime Darby ដើម្បី​បង្កើត​ជា​មន្ទី​រេ​ទ្យ​រ៉ាម សាយ​សា​មដា​ប៊ី​វិញ គឺមាន​មន្ទីរពេទ្យ​រហូត​ដល់​ប្រមាណ​ជា​១៧០ នៅ​ទូទាំង ពិភពលោក​។ប្រជាជន កម្ពុជា ដែល មាន បញ្ហា ឈឺ ឆ្អឹងខ្នង និង ចម្ងល់ ទាក់ទង ការព្យាបាល ដោយ ថ្នាំ និង ការវះកាត់ XLIF សម្រាប់ ការព្យាបាល ឈឺ ឆ្អឹងខ្នង នេះ អាចទាក់ទង វេជ្ជបណ្ឌិត ងួន សេ រ័ត្ន តាម ទូរស័ព្ទ 012 267 277 សម្រាប់ ព័ត៌មាន បន្ថែម​អំពី​មន្ទីរពេទ្យ Ramsay Sime Darby Healthcare៕
ប្រភព៖ health.com .kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម