តិចនិកនៃការថើប សម្រាប់ស្នេហ៍គ្រាដំបូង
តិចនិចសាមញ្ញៗបំផុតនៃការរៀនថើប គឺអាចលេចឡើងតាមរយៈខ្សែភាពយន្ត ទូរទស្សន៍ ឬក៏តាមរយៈឪពុកម្តាយ។ ជាធម្មតា ការសង្កេតមើលសកម្មភាពរបស់អ្នកដទៃ អ្នកអាចទទួលបានតិចនិចជាច្រើន និងអនុវត្តទៅក្នុងស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ មើលពីរបៀបគូស្នេហ៍ដទៃៗ ធ្វើការទំនាក់ទំនងគ្នា ឬក៏សាកល្បងទៅជិតពួកគេផ្ទាល់ ហើយសាកសួរយោបល់ពីតិចនិចឲ្យបានច្រើនពីពួកគេ។ ត្រូវតែមានភាពក្លាហាន! ។
ត្រូវធ្វើតាមបែបធម្មជាតិ
តិចនិចដ៏ល្អបំផុត ដើម្បីរៀនពីរបៀបថើប គឺត្រូវទុកពេលឲ្យខ្លួនឯង។ កុំមានការស្ទាក់ស្ទើរឲ្យសោះ។ អ្នកត្រូវចេះអត់ធ្មត់ និងចេះតាំងចិត្តឲ្យបាននឹងនរ ការភ័យខ្លាចអាចធ្វើឲ្យអ្នកជ្រួលច្រាល ឬញ័រដែលមិនមែនជាអារម្មណ៍ល្អសម្រាប់អ្នកនោះទេ។ ការបើកឱកាសឲ្យមនុស្សរៀនពីអត្តចរិកខ្លួនឯងលឿនជាងរៀនពីអ្នកដទៃ ហើយការថើបគឺជាភស្តុតាងនៃរឿងស្នេហា។ ត្រូវធ្វើអ្វីត្រង់ៗ តាមធម្មតា និងទៅតាមសភាវគតិ។
កុំមានការខ្មាស់អៀន
ប្រសិនបើមានអ្វីមួយខុសឆ្គងកើតមានឡើង កុំមានការបារម្ភពីវាអី។ ប្រសិនបើលើកទី ១ មិនបានសម្រេច ត្រូវព្យាយាមពេលក្រោយម្តងហើយ ម្តងទៀត។ ទីបំផុតអ្នកនឹងទទួលបានជោគជ័យ។ ប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភ ត្រូវមានទំនុកទុកចិត្តលើដៃគូរបស់អ្នក ហើយគេនឹងអាចយល់ជាជាងអ្នកបានព្យាយាម និងបោកប្រាស់ខ្លួនឯង។ ប្រសិននៅតែមិនហ៊ាន អាចចេញទៅខាងក្រៅដើម្បីសុំជំនួយពីមិត្តភក្តិ ឬក៏ពីគ្រួសារ។
ដំបូងអ្នករៀនពីមូលដ្ឋានគ្រឹះនៃការថើប បន្ទាប់អ្នកត្រូវរៀនពីបែបបទផ្សេងៗ នៃការថើប។ មានរបៀបនៃការថើប (ដោយប្រើអណ្តាត ឬក៏មិនបាច់ចាំប្រើ) ការថើបលិតដែលអាចចំណាយពេលយ៉ាងយូរ ២ ទៅ ៣ វិនាទី, ថើបយ៉ាងលឿន និងការស្ទាបអង្អែល និង តណ្ហានៃការថើបដែលអាចមានលក្ខណៈជ្រាលជ្រៅជាដើម៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- ៣យ៉ាងធ្វើឲ្យមិត្តស្រីអ្នកសប្បាយចិត្តបំផុត
- ហេតុអ្វីបានជាត្រូវផឹកទឹក ក្រោយហាត់ប្រាណរួច?
- ចង់លក់ផ្ទះដាច់? យើងអាចជួយអ្នកបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!